Margot Robbie ជាតារាស្រីហូលីវូដដ៏ល្បីល្បាញម្នាក់ ខណៈរូបនាងអាចរកបានប្រាក់ចំណូលរាប់លានដុល្លារអាមេរិកពីការថតរឿង Barbie ហើយវាជាចំនួនច្រើនមួយបើប្រៀបធៀបទៅនឹងប្រាក់ឈ្នួលរបស់នាងនៅពេលថតរឿងពីមុន។

បើយោងតាមប្រភព Variety បានឱ្យដឹងថា ប្រាក់ឈ្នួលសម្រាប់តារាស្រី Margot Robbie សម្រាប់ការថតរឿង Barbie គឺហក់ឡើងដល់ ១២,៥ លានដុល្លារអាមេរិក។ ចំនួននេះដែរ ត្រូវបានគេរាយការណ៍ជាប្រាក់ឈ្នួលថ្លៃបំផុតសម្រាប់រូបនាង ដោយកន្លងមកនាងទទួលប្រាក់ឈ្នួលបានត្រឹមតែ ១ លានដុល្លារអាមេរិកក្នុងរឿង The Wolf of Wall Street និង Suicide Squad។ សម្រាប់រឿង Bird Of Prey នាងអាចរកបានប្រាក់ចន្លោះពី ៩ ទៅ ១០ លានដុល្លារអាមេរិក។ រូបនាងត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្ដិសរុបច្រើនជាង ៤០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៣។

សម្រាប់មតិអ្នកដែលបានទស្សនារឿង Barbie រួច សុទ្ធតែបានលើកឡើងថា ភាពយន្ដមួយនេះជារឿងដែលមានគុណភាពខ្លាំង ស្របពេលដែលការសម្ដែងរបស់ Margot Robbie ពិតជាមិនសរសើរមិនបាន និងមានមតិល្អៗ ជាច្រើនបានបញ្ចេញទៅលើភាពយន្ដមួយនេះ។

គួរបញ្ជាក់ថា សម្រាប់រឿង Barbie ដែលទើបចាក់បញ្ចាំងជាផ្លូវការតាមរោងភាពយន្ដនានាជុំវិញពិភពលោកគឺអាចរកចំណូលបានរហូតដល់ជាង ៣៨២ លានដុល្លារអាមេរិកទៅហើយ។ ចំពោះរឿងនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន និងជាប្រធានបទកំពុងពេញនិយមត្រូវបានគេលើកយកមកនិយាយនាពេលបច្ចុប្បន្ន៕
























Account
Security
Favourite Content