HORI7ON ជាក្រុមចម្រៀងខេប៉ុបថ្មីស្រឡាងមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលសមាជិកក្នុងក្រុមសុទ្ធសឹងតែជាជនជាតិ ហ្វីលីពីន និងគ្មានសមាជិកជនជាតិកូរ៉េម្នាក់ឡើយ។

ក្រុមចម្រៀងមួយនេះបានចេញជាផ្លូវការនៅថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៣ ជាមួយបទចម្រៀងមានចំណងជើងថា “SIX7EEN”។ បើទោះជាបីជាក្រុមចម្រៀងទើបចេញប៉ុន្ដែ HORI7ON ពិតជាធ្វើបានល្អ និងទទួលបានការគាំទ្រខ្លាំងគួរសម ដោយត្រឹមរយៈពេល ៨ ថ្ងៃប៉ុណ្ណោះ វីដេអូចម្រៀងរបស់ពួកគេមានអ្នកចុចចូលទស្សនាជិត ៦ លានដង។ វាពិតជាចំនួនច្រើនមួយសម្រាប់ក្រុមចម្រៀងទើបចេញថ្មី។ ក្រុមចម្រៀងមួយនេះក៏ទទួលបានមតិវិជ្ជមានជាច្រើនផងដែរ បើទោះបីជាសមាជិកសុទ្ធសឹងតែជាជនបរទេសក៏ដោយ។ អ្នកគាំទ្រជាច្រើនបានលើកឡើងថា សមាជិកម្នាក់ៗ សុទ្ធសឹងតែមានសមត្ថភាពមិនគួរមើលរំលង។

ក្រុមចម្រៀងមួយនេះត្រូវបានរាយការណ៍ថានឹងធ្វើការផ្សព្វផ្សាយទាំងនៅប្រទេសកូរ៉េខាងត្បូង និងហ្វីលីពីន។ HORI7ON ត្រូវបានបង្កើតឡើងដោយការយកចិត្តទុកដាក់ និងមានការប្រកួតប្រជែងខ្លាំង ដោយសមាជិកម្នាក់ៗត្រូវបានជ្រើសចេញពីការប្រកួតកម្មវិធី “Dream Maker”។ សមាជិកក្នុងក្រុមមានចំនួន ៧ នាក់រួមមាន Kyler, Reyster, Jeromy, Marcus, Vinci, Kim និង Winston៕



























Account
Security
Favourite Content