ទីបំផុត ហ៊ូអ៊ីន ហ្វាង យកបទ “Pink Venom” របស់ BlackPink ច្រៀងក្នុងវគ្គ Live Show មែន!

ក្រោយ​ជាប់​ទៅ​វគ្គ The Battles ហ៊ូអ៊ីន ហ្វាង បាន​ច្រៀង Cover បទ​ជា​ភាសា​កូរ៉េ ហើយ​ជា​បទ​ដ៏​ល្បី​របស់​ក្រុម Blackpink “Pink Venom” ពីរោះ​ខ្លាំង​រហូត​ដល់​ហ្វេន​ៗ​សំណូមពរ​ឲ្យ​នាង​ច្រៀង​បទ​នេះ​ប្រកួត​ក្នុង​កម្មវិធី The Voice Cambodia នា​វគ្គ​ណា​មួយ។

ទីបំផុតសំណូមពរ​នោះ​បាន​​សម្រេច​ហើយ​ ដោយ​បេក្ខជន​កូរ៉េ​រូប​នោះ បាន​ច្រៀង​បទ “Pink Venom” កាល​ពី​យប់​មិញ​ក្នុង​វគ្គ Live Show ដោយ​មាន remix ជាមួយ​ចាប៉ី និង​ថែម​បញ្ចូល​ប៉ារ៉ូល​ជា​ភាសា​ខ្មែរ​បន្តិច​ទៀត​ផង។ ច្រៀង​ក្នុងកម្មវិធី The Voice លើក​នេះ ហ៊ូអ៊ីន ក៏​នៅតែ​ធ្វើ​បាន​ល្អ គ្រាន់តែ​បកស្រាយ​បទ​នេះ​​ភ្លាម ទស្សនិកជន​ដែល​បាន​ទៅ​មើល​កម្មវិធី​នោះ​ផ្ទាល់ ស្រែក​គាំទ្រ និង​ច្រៀង​ រាំ​លេងតាម​បទ​ដ៏​ល្បី​លំដាប់​ពិភពលោក​នោះ ​យ៉ាង​សប្បាយរីករាយ។

បើ​ទោះ​ជា​មិន​ទទួល​បាន​សារ​គាំទ្រ​ច្រើន ក៏ ហ៊ូអ៊ីន អាច​ជាប់​ទៅ​វគ្គ​​ក្រោយ ដោយ​យក​ឈ្នះ​ចិត្ត Coach ពេជ្រ សោភា ជ្រើសរើស​ទៅ​វគ្គ​បន្ត។ ចំណែក​ការ​ផ្ដល់​មតិ​របស់ Coach ៤ រូប​​ក៏​នៅ​តែ​សរសើរ​ចំពោះ​បេក្ខភាព The Voice ​ជនជាតិ​បរទេស​រូប​នេះ ជាពិសេស Coach កញ្ញា បាន​សរសើរ​នាង​ថា​ជា​បេក្ខនារី​មក​ប្រកួត​មក​ទាំង​ព្រម រូប​សម្រស់ សមត្ថភាព​ច្រៀង រាំ រ៉េប និង​ការ​តុបតែង​ខ្លួន​ស័ក្ដិសម។

ចំណែក Coach ណុប បាយ៉ារិទ្ធ កោតសរសើរ ហ៊ូអ៊ីន ហ្វាង ថា ដឹងពីកាលៈទេសៈ​ និង​ជ្រើសស្បែកជើងស្អាតហើយផ្ដល់​ភាពងាយ​ពេលរាំ ហើយ​ចំណុច​ពិសេស​ដែល ហ៊ូអ៊ីន មាន គឺ​អាច​ច្រៀង​បទ​នេះ​ម្នាក់​ឯង​បាន ទាំង​ដែល​បទ​ដើម​មាន​តារា​ចម្រៀង​រហូត​ទៅ​ដល់ ៤ នាក់។ មួយ​វិញ​ទៀត​នាង​អាច​ច្រៀង​ខ្មែរបាន​យ៉ាង​ល្អដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ