ដំណើរឆ្ពោះទៅកាន់ឆាកអន្តរជាតិរបស់បវរកញ្ញា ហុក សារិតុលា ត្រូវបានខកខាន ខណៈ Miss Intercontinental Cambodia 2025 រូបនេះបានត្រៀមខ្លួនជាស្រេចក្នុងការតំណាងឱ្យកម្ពុជាចូលរួមប្រកួតនៅប្រទេសអេហ្សីប។

ជាការសោកស្ដាយពន់ពេកចំពោះបវរកញ្ញា ហុក សារិតុលា ដែលមិនបានទៅចូលរួមប្រកួតនៅប្រទេសអេហ្សីបក្នុងកម្មវិធី Miss Intercontinental ឆ្នាំ ២០២៥។ មូលហេតុនៃការខកខានរបស់ម្ចាស់មកុដ MIC2025 រូបនេះក៏ព្រោះតែបញ្ហាទិដ្ឋាការ។ មិនខុសពី ៥ ឆ្នាំមុន បវរកញ្ញាកម្ពុជាមួយរូបដែលជាម្ចាស់មកុដ Miss Intercontinental Cambodia 2021 ក៏ខកខានពុំបានចូលរួមប្រកួតក្នុងប្រទេសអេហ្សីបនោះគឺបវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្រោមហេតុផលដូចគ្នាគឺអ្នកទាំងពីរពុំទទួលបានការផ្ដល់ទិដ្ឋាការទាន់ពេលវេលា។



ការខកខានក្នុងការប្រកួតរបស់ ហុក សារិតុលា នាពេលនេះធ្វើឱ្យមហាជនជាច្រើនបង្ហាញការសោកស្ដាយសម្រាប់កម្ពុជាដែលពុំអាចមានវត្តមានលើឆាកអន្តរជាតិ។ លើសពីសោកស្ដាយ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញាបង្ហាញការព្រួយបារម្ភ និងអាណិតដល់ ហុក សារិតុលា ខណៈបវរកញ្ញារូបស្រស់នេះបានត្រៀមជាស្រេចក្នុងការចូលរួមប្រកួត តែបែរមកអង្គុយរើខោអាវចេញពីវ៉ាលីដែលគ្រោងស្លៀកចូលរួមប្រកួតទៅវិញ (មានវីដេអូ)៕
VDO ៖ https://www.facebook.com/reel/4406838352969633
រូបភាព ៖ Hok Sarytola























Account
Security
Favourite Content