តារាហុងកុង Aaron Kwok ផ្តល់រង្វាន់ ១៣ លានដុល្លារដល់ប្រពន្ធក្រោយមានទម្ងន់កូនប្រុស

គេហទំព័រព័ត៌មានកម្សាន្តចិន 8World បានរាយការណ៍ថាតារាហុងកុងជើងចាស់ Aaron Kwok មានសេចក្តីត្រេកអរជាពន់ពេក នៅពេលដឹងថាភរិយារបស់ខ្លួនគឺតារាស្រី Moka Fang កំពុងពពោះកូនប្រុស ដែលជាការទន្ទឹងរង់ចាំយ៉ាងយូរមកហើយសម្រាប់គ្រួសាររបស់ពួកគេ បន្ទាប់ពីមានកូនស្រីពីរនាក់។

មិត្តជិតស្និទ្ធតារាប្រុសរូបនេះបានចែករំលែកថា Aaron មួយរយៈចុងក្រោយនេះមានស្នាមញញឹមជាប់រហូត ទោះបីជាពេលចាញ់បៀរក៏ដោយ ដោយ​លោក​បាន​និយាយថាទីបំផុតក្ដីសុបិនចង់បានកូនប្រុសរបស់លោកបានក្លាយជាការពិតហើយ។

ប្រភព​បាន​បន្ថែម​ថា តារាសម្ដែងប្រុសវ័យ ៥៩ ឆ្នាំរូបនេះមានសង្ឃឹមចង់​បាន​កូន​ប្រុស​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ អំឡុងពេលមានផ្ទៃពោះលើកទីពីរ ដំបូងឡើយប្តីប្រពន្ធពួកគេបានគិតថានេះជាកូនប្រុស។ នៅពេលនោះ Aaron រំភើបចិត្តស្ងាត់ៗ ថែមទាំងនិយាយថា រថយន្តទំនើបៗ និងនាឡិកាថ្លៃៗរបស់លោក ទីបំផុតនឹងមានអ្នកស្នងត្រឹមត្រូវហើយ។ យ៉ាង​ណា​មិញ ការ​ពពោះ​នោះ​ក៏​បាន​នាំ​កូន​ស្រី​ម្នាក់​ទៀត ​ដែល​ពួក​គេ​នៅតែស្រឡាញ់​យ៉ាង​ខ្លាំង។

ពេល​ដែល​សុបិនចង់បាន​កូន​ប្រុស​ក្លាយ​ជា​ការ​ពិត Aaron Kwok ​មិន​បាន​ទប់​ចិត្ត​ឡើយ។ សេចក្ដីរាយការណ៍បង្ហាញថា តារាជួរមុខរូបនេះបានដកការកំណត់ចំណាយលើប័ណ្ណឥណទានរបស់ Moka ដោយផ្តល់ឱ្យនាងនូវការប្រើប្រាស់គ្មានដែនកំណត់។ លើសពីនេះ លោកបានរៀបចំ “ប្រាក់រង្វាន់” ដែលមានតម្លៃ ១០០ លានដុល្លារហុងកុង (ប្រហែល ១៣លានដុល្លារអាមេរិក) សម្រាប់ភរិយារបស់លោក ដោយហៅវាថាជា “អំណោយអរគុណ” សម្រាប់ការពពោះកូនប្រុសដែលលោករង់ចាំជាយូរមកហើយ។

ស្របពេលជាមួយគ្នានេះដែរ តារាចិន Moka Fang ដែលបានរៀបការជាមួយ Aaron Kwok ក្នុងឆ្នាំ ២០១៧ ថ្មីៗនេះ ត្រូវបានគេមើលឃើញថា ចាប់ផ្ដើមមានពោះធំគួរឲ្យកត់សម្គាល់។ អ្នកលេងអ៊ីនធឺណិតបានប្រទះឃើញនាងដើរទិញអីវ៉ាន់នៅហាងទំនើបៗ ចូលរួមអាហារថ្ងៃត្រង់ និងការជួបជុំ ហើយតែងតែអមដោយអង្គរក្សដែលជួយនាងត្រឡប់ទៅឡានវិញ។ ជាមួយគ្នានេះដែរ កូនស្រីទាំងពីររបស់គូស្នេហ៍តារាល្បីមួយគូនេះ ត្រូវបានគេរាយការណ៍ថា ស្ថិតក្រោមការមើលថែទាំរបស់លោកយាយដែលជាម្តាយរបស់ Moka ។

ជីវិតរស់នៅយ៉ាងស៊ីវិល័យហាយសូរបស់ប្តីប្រពន្ធមួយគូនេះបានបន្តឆ្លុះបញ្ចាំងពីភាពអស្ចារ្យរបស់ Aaron Kwok ដែលត្រូវបានគេចាត់ទុកថាជា Legend មួយរូបក្នុងចំណោមកំពូលតារាប្រុសទាំង៤ នៅហុងកុង។ លោកបានឈ្នះពានរង្វាន់ Golden Horse Awards ក្នុងឆ្នាំ ២០០៥ និង ២០០៦ ហើយបច្ចុប្បន្ននៅតែសកម្មក្នុងវិស័យសិល្បៈជាមួយនឹងគម្រោងភាពយន្តថ្មីៗបន្តបន្ទាប់។ ទោះយ៉ាងណាតារាស្រី Moka Fang ដែលមានអាយុក្មេងជាងស្វាមី ២២ ឆ្នាំ បានដកខ្លួនចេញស្ទើរតែទាំងស្រុងពីសិល្បៈដើម្បីផ្តោតលើតួនាទីជាម្តាយ ដោយមានការសហការផ្សាយពាណិជ្ជកម្មផលិតផលម្តងម្កាលប៉ុណ្ណោះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *