តារាសម្ដែងប្រុស Lawrence Ng ជាតារាប្រុសហុងកុងល្បីជើងចាស់ម្នាក់តែរយៈពេល ១៧ ឆ្នាំចុងក្រោយ លោកបានផ្លាស់ទៅសម្ដែងនៅឯប្រទេសចិន ទើបថ្មីៗ នេះលោកត្រឡប់មកសម្ដែងរឿងនៅឯហុងកុងវិញ។ ទន្ទឹមនេះ លោកក៏បានក្លាយជាប្រធានបទត្រូវគេយកមកពិភាក្សា ក្រោយរូបលោកហ៊ានឲ្យកូនស្រីទើបមានវ័យ ១៥ ឆ្នាំប្រើប្រាស់កាបូបប្រេន Hermès មានតម្លៃជិត ៣០០ ០០០ ដុល្លារហុងកុង ឬប្រហាក់ប្រហែល ៣៨ ០០០ ដុល្លារអាមេរិក។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានហុងកុង លោកត្រូវបានគេចោទសួរថា៖ តើហេតុអ្វីទើបរូបលោកហ៊ានបណ្ដោយឲ្យកូនស្រីវ័យក្មេងរបស់លោកទើប ១៥ ឆ្នាំស្ពាយកាបូបមានតម្លៃរាប់ម៉ឺនដុល្លារ?
ជាការឆ្លើយតប លោកបានលើកឡើងថាខ្លួនមិនមែនជាអ្នកមានទ្រព្យសម្បត្ដិសល់ប្រាក់រាប់ពាន់លានដុល្លារទេ ប៉ុន្ដែបើមានសមត្ថភាពលោកនឹងបំពេញបំណងឲ្យកូនស្រីរបស់លោករាល់អ្វីដែលនាងចង់បាន។ លោកបានបន្ថែមថា៖ នាងកាត់រកម្ដាយរបស់នាង ដែលគេជាអ្នកនិយាយចូលចិត្តលេងស្ទីល Fashion ដូច្នេះតែងចាប់អារម្មណ៍របស់ប្រេនមានតម្លៃខ្ពស់។ មួយវិញ ទៀតកូនស្រីរបស់លោកមានចំណាប់អារម្មណ៍ខ្លាំងលើផ្នែក Fashion និងមានបំណងរៀនយកជំនាញនេះទៅថ្ងៃអនាគតនៅប្រទស កាណាដា។ ប្រសិនបើនាងបានប្រើប្រាស់របស់ប្រេនៗ ទាំងអស់នេះ វាក៏ជាផ្នែកមួយជួយជំរុញទឹកចិត្តនាងក្នុងការរៀនសូត្រផងដែរ។ ប្រាក់លោកអាចរកបានទៀត ប៉ុន្ដែលោកនឹងព្យាយាមបំពេញបំណងកូនស្រី។



មែនទែនទៅ តារាសម្ដែងប្រុស Lawrence Ng ត្រូវបានមហាជនមួយចំនួនរិះគន់ក្រោយលោកចំណាយប្រាក់រាប់ម៉ឺនដុល្លារឲ្យកូនស្រីមិនទាន់គ្រប់អាយុប្រើប្រាស់ ខណៈអ្នកខ្លះលើកឡើងថាលោកទម្រើសកូនស្រីពេកនឹងអាចធ្វើឲ្យនាងលែងរៀនសូត្រ និងងប់ងល់របស់ប្រេនៗ៕


























































Account
Security
Favourite Content