មុននេះយោងតាមរបាយការណ៍របស់សារព័ត៌មាន SPOTV បានឱ្យដឹងថាផលិតករល្បី Shinsadong Tiger ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងផ្ទះនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងវ័យ ៤០ ឆ្នាំ។ នៅក្នុងរបាយការណ៍នោះផងដែរ បានបញ្ជាក់ថាមានអ្នកស្គាល់គ្នាបានព្យាយាមទាក់ទងទៅលោក ប៉ុន្តែបែរជាទាក់ទងមិនបាន។

ទីបំផុតលោកក៏ត្រូវបានគេប្រទះឃើញបាត់បង់ជីវិតបាត់ទៅហើយ។ ទន្ទឹមនឹងនេះ ភ្នាក់ងាររបស់ផលិតកររូបនេះគឺ TR Entertainment ក៏បានបញ្ជាក់បន្ថែមដែរនៅម៉ោងប្រហែល ៥:៥០ ល្ងាច (ម៉ោងនៅប្រទេសកូរ៉េ) ពួកគេបានទទួលរបាយការណ៍បញ្ជាក់ថា Shinsadong Tiger បានទទួលមរណភាពទៅហើយ។ បច្ចុប្បន្នពួកគេកំពុងពិនិត្យមើលអំពីស្ថានភាពឱ្យបានកាន់ច្បាស់ និងចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ផងដែរថា លោក Shinsadong Tiger ត្រូវបានគេស្គាល់ថាជាអ្នកផលិតបទចម្រៀងល្បីៗជាច្រើនក្នុងវិស័យខេប៉ុបរួមមាន ‘Roly Poly’ របស់ T-ara, ‘No No No’ និង ‘Remember របស់ APINK, ‘Up and Down’ របស់ EXID, ‘Bboom Bboom’ របស់ Momolands ព្រមទាំងបទចម្រៀងមួយចំនួនរបស់ក្រុម 4Minute ទៀតផង។ មិនត្រឹមប៉ុណ្ណេះ លោកក៏បានចូលរួមផលិតបទចម្រៀង ‘Diamond’ សម្រាប់ការវិលត្រលប់ថ្មីឱ្យក្រុមតារាចម្រៀងស្រីទើបនឹងបង្ហាញខ្លួន TRI.BE ផងដែរ៕























Account
Security
Favourite Content