កៀកដល់ថ្ងៃរៀបការរបស់ពិធីការិនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន មែនទែនហើយ ម្សិលមិញនេះតារាស្រីរូបនោះក៏បង្ហាញពីរូបភាព pre-wedding ជាច្រើនសន្លឹកក្នុងឈុតតែ១។ គ្រាន់តែរូបភាពនោះបង្ហាញចេញមកភ្លាម ទទួលបានការកោតសរសើរពីអ្នកគាំទ្រ ហើយសូម្បីតែអ្នកសិល្បៈដូចគ្នា។



ឈុតសម្លៀកបំពាក់ និងគ្រឿងអលង្ការបែបខ្មែរ ដែលមានស្បៃពណ៌មាស និងឈុតសំពត់អាវពណ៌ផ្កាឈូក ពិតជាស្រស់ស្អាតល្អគន់មិនចេះជិនណាយឡើយ។ ងាកទៅអ្នកគាំទ្រវិញ ពិតជាលាន់មាត់គ្រប់គ្នាថាតារាស្រីធ្មេញច្រពើសរូបនោះ ស្រស់ស្អាតដូចធីតា បូករួមជាមួយម៉ូដសក់លើកមួងយ៉ាងសមសួន។
សម្រាប់រូបភាព pre-wedding របស់ ហ៊ិន ច័ន្ទនីរ័ត្ន និងគូដណ្ដឹងត្រូវបានថតនៅក្នុងខេត្តសៀមរាបដែលរៀបចំឡើងដោយស៊ីនឌី សំអាងការ។ ក្រៅពីរូបភាព pre-wedding ឈុតប្រពៃណីឈុតនេះហើយ តារាស្រីដែលសុភាពរាបសាររូបនេះ មានបែបអឺរ៉ុបបន្ថែមទៀតដែរ គ្រាន់តែសាមីខ្លួនមិនទាន់បញ្ចេញ។
គួរបញ្ជាក់ផងដែរថាតួឯកស្រីរឿង “កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី” រូបនេះនឹងចូលរោងជ័យនាថ្ងៃ ២២ ខែធ្នូ ឆ្នាំ ២០២៣ ជាមួយលោក ឌី ពេជ្រ ដែលជាក្មួយប្រុសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ អ្នកទាំង ២ បើតាមព័ត៌មានគឺស្គាល់ និងមើលចិត្តគ្នាច្រើនឆ្នាំហើយទើបសម្រេចចិត្តចូលរោងការក្នុងពេលឆាប់ៗនេះ៕

































Account
Security
Favourite Content