ទីបំផុត ពិធីការនីល្បីឈ្មោះ ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ដែលជាអនាគតស្វាមីរបស់នាង បានរៀបចំពិធីពិសាស្លាដក់កន្សែង តាមប្រពៃណីខ្មែរហើយ កាលពីព្រឹកមិញនេះ។

ពិធីពិសាស្លាដក់កន្សែងរវាង នីរ័ត្ន និងអនាគតស្វាមី រៀបចំឡើងលក្ខណៈធំដុំ ដោយមានការតុបតែងលម្អយ៉ាងស្រស់ស្អាតទាក់ភ្នែកតែម្តង ប៉ុន្តែបើប្រៀបធៀបជាមួយសិល្បករផ្សេងៗទៀតនោះ គឺពិធីភ្ជាប់ពាក្យរបស់ពិធីការនីរូបនេះពិតជាសាមញ្ញខ្លាំងមែនទែន សូម្បីតែការតុបតែងខ្លួនរបស់កូនប្រុសកូនស្រី ក៏មើលទៅស្រគត់ស្រគំ ថ្លៃថ្នូរផងដែរ។





រូបថតជាច្រើនសន្លឹកត្រូវពិធីការិនីធ្មេញជំពើស ហ៊ិន ច័ន្ទនីរ័ត្ន បង្ហោះចែកចាយជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក អមជាមួយពាក្យពេជន៍ថា «ពិធីពិសាស្លាដក់កន្សែង ដល់គូហើយ សុំពាក្យជូនពរពីពុកម៉ែបងប្អូនផង»។ អនាគតស្វាមីភរិយាមួយគូរនេះ ទទួលបានពាក្យជូនពរយ៉ាងច្រើនពីមិត្តអ្នកសិល្បៈ និងប្រជាជនកម្ពុជាទូទាំងប្រទេស។




ពីពេលនេះតទៅ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ប្តូរពីពាក្យថា គូស្នេហ៍ មកជា គូដណ្តឹង វិញម្តងហើយ។ យ៉ាងណាមិញ ក្រោយចប់ពិធីភ្ជាប់ពាក្យ ហ្វេនៗរង់ចាំអ៊ុតមើលពិធីមង្គលការរបស់អ្នកទាំងវិញម្តង ដែលនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ៕























Account
Security
Favourite Content