នៅព្រឹកនេះកម្មវិធីហែជំនូននៃកម្មវិធីមង្គលការ ហេង វិសាល និង ជា ស្រីនា អ្វីដែលធ្វើឲ្យអ្នកចូលរួមភ្ញាក់ផ្អើលបំផុតនោះ ក្រៅពីផ្លែឈើច្រើនគូហែចូលមកក្នុងរោងជ័យហើយនោះ នៅថ្លៃបណ្ដាការដាក់លើជើងពានជាច្រើនដុំទៀតផង។

ក្នុងរូបភាព និងវីដេអូជាច្រើនបានសង្កេតឃើញថា ទឹកមុខម្ដាយកូនក្រមុំ គឺអ្នកស្រី ចាន់នី ម្ចាស់សម្អាងការប្រណិតនារី ភ្ញាក់ផ្អើលជាមួយស្នាមញញឹម ពេលឃើញថ្លៃបណ្ដាការខាងកូនកំលោះលើកមកជូនបែបនេះ។ សម្រាប់ថ្លៃបណ្ដាការនេះ អ្នកលេងអ៊ីនធឺណិតយល់ថាពិតជាស័ក្ដិសមជាមួយឋានៈគ្រួសារ និងមុខមាត់ខាងស្រីហើយ ដោយមានទាំងកេរ្តិ៍ឈ្មោះ ចំណេះដឹង និងកិរិយាមារយាទបានទាំងព្រម។
សម្រាប់ប្រាក់បណ្ដាការដែលខាងកូនកំលោះ ហេង សុខវិសាល លើកមកជូនខាងកូនក្រមុំ ហេង ស្រីនា មានចំនួន ២០ដុំ ដែល១ដុំ មាន ១ ម៉ឺនដុល្លារ ហើយបើតាមអ្នកនៅក្នុងរោងការផ្ទាល់បានបញ្ជាក់ថាដុំប្រាក់បណ្ដាការនោះ ពិតជាច្រើនមានប្រហែល ២០ ដុំ នេះជាការរាប់ត្រួសៗភ្លាមៗ ពេលលើកមកដល់។ មិនត្រឹមថ្លៃបណ្ដាករ២០ ម៉ឺនដុល្លារនោះទេ នៅមានការបំពាក់គ្រឿងអនុស្សវរីយ៍ផ្សេងទៀត សម្រាប់គូស្វាមីភរិយាថ្មោងថ្មីនេះ៕




























Account
Security
Favourite Content