គូស្នេហ៍អ្នកផលិតមាតិកា ហេង វិសាល និងស្រីនា តំណាងកម្ពុជាចូលរួម One Belt One Road នៅចិន

គូ​ស្នេហ៍​អ្នក​ផលិត​មាតិកា​ដ៏​មាន​ឥទ្ធិពល ហេង វិសាល និង​ស្រីនា បាន​បង្ហាញ​វត្តមាន​ចូល​រួម​កម្មវិធី​ដ៏​ធំ​មួយ​នៅ​ឯ​ប្រទេស​ចិន។ ក្នុង​នោះ​ដែរ​មាន​បណ្ដា​អ្នក​សិល្បករ​ អ្នក​ផលិត​មាតិកា​និង​អ្នក​សារព័ត៌មាន​មក​ពីជាង ១០០ ប្រទេស​ផ្សេងៗ​គ្នា​ជុំវិញ​ពិភពលោក។

បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី One Belt One Road Media Cooperation នា​លើក​នេះ ជា ស្រីនា និង ​ហេង វិសាល បាន​ចូលរួម​ផ្សព្វផ្សាយ​អំពី​វប្បធម៌​ក៏​ដូច​ជា​កន្លែង​ទេសចរណ៍​សំខាន់​ៗ​របស់​កម្ពុជា​ឱ្យ​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​បាន​ស្គាល់​។ មិន​តែ​ប៉ុណ្ណោះ កម្មវិធី​មួយ​នេះ​ក៏​បាន​បង្កើត​នូវ​ឱកាស​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​ផ្សារ​ភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ជា​ច្រើន​ទាំង​ក្នុង​តំបន់​អាស៊ី អ៊ីរ៉ុប និង​អាហ្វ្រិក តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អ្នក​សិល្បករ​និង​អ្នក​ផលិត​មាតិកា​ផង​ដែរ។ សម្រាប់​ការ​ចូលរួម​តំណាង​ប្រទេស​ក្នុង​នាម​ជា​អ្នក​ផលិត​មាតិកា​កម្ពុជា​នា​លើក​នេះ​អ្នក​ទាំង​ពីរ​ក៏​បាន​ជួប​ និង​បាន​សំណេះសំណាល​ជាមួយ​ព្រះ​នាង នរោត្តម ជេនណា ខណៈ​ទ្រង់​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជា​ភ្ញៀវ​ពិសេស​នៅ​ក្នុង​កម្មវិធី។

ក្រៅ​អំពី​អ្នក​ផលិត​មាតិកា​កម្ពុជា​ក៏​នៅ​មាន​បណ្ដា​សិល្បករ​អ្នក​ផលិត​មាតិកា​ប្រមាណ​ជា ២០០ នាក់​មក​ពី ៨៧ ប្រទេស​ព្រម​ទាំង​អ្នក​សារព័ត៌មាន​មក​ពី​អង្គភាព​សារព័ត៌មាន ១៦៥ ស្ថាប័ន។ ដ្បិត​ថា​ការ​ចូលរួម​មាន​រយៈ​ពេល​មិន​សូវ​ជាយូរពិត​មែន ប៉ុន្តែ​អ្នក​ផលិត​មាតិកា​ទាំង​ពីរ​បាន​ចូលរួម​បង្ហាញ​ក៏​ដូច​ជា​ចែក​រំលែក​ពី​វប្បធម៌​និង​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​ ដើម្បី​ឲ្យភ្ញៀវ​ចិន​មាន​ឱកាស​បាន​ស្គាល់ ហើយ​​បាន​មក​ទស្សនា​កាន់​តែ​ច្រើន​បន្ថែម​ទៀតផងដែរ៕

វីដេអូទី១ ៖ https://www.facebook.com/Sreynea0906/videos/2025195248291468

វីដេអូទី២ ៖ https://www.facebook.com/Sreynea0906/videos/1478838759907314

រូបភាព ៖ SreyNea Nea



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *