ភ្នាក់ងារ Belift Lab បានប្រកាសជាផ្លូវការនូវការចាកចេញរបស់ Heeseung ពីក្រុម Enhypen បន្ទាប់ពីមានការពិភាក្សាយ៉ាងដិតដល់អំពីទិសដៅអនាគត និងគោលដៅតន្ត្រីរបស់សមាជិករូបនេះ។ តាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងគោលបំណងគោរពដល់បំណងប្រាថ្នារបស់ Heeseung ដែលចង់ដើរលើវិថីតន្ត្រីផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់ ទោះបីជាព័ត៌មាននេះបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងណាក៏ដោយ។

ក្នុងសារផ្ញើជូនអ្នកគាំទ្រ Heeseung ផ្ទាល់ក៏បានរំលឹកពីពេលវេលាដ៏មានតម្លៃរយៈពេលប្រាំមួយឆ្នាំកន្លងមកជាមួយក្រុម និងបានសម្តែងការសោកស្តាយចំពោះការធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភ។ លោកបានបញ្ជាក់ថា ខ្លួនបាននឹងកំពុងរៀបចំគម្រោងតន្ត្រីផ្ទាល់ខ្លួនជាយូរមកហើយ ហើយសន្យថានឹងត្រលប់មកវិញក្នុងនាមជាសិល្បករទោលជាមួយនឹងសមត្ថភាពដែលកាន់តែប្រសើរជាងមុន។
គួរបញ្ជាក់ផងដែរថា Enhypen គឺជាក្រុមដែលកើតចេញពីកម្មវិធី “I-Land” ក្នុងឆ្នាំ ២០២០ ហើយបានសាងកេរ្តិ៍ឈ្មោះយ៉ាងខ្លាំងតាមរយៈបទចម្រៀងល្បីៗជាច្រើនចាប់តាំងពីការបង្ហាញខ្លួនដំបូងមក៕

























Account
Security
Favourite Content