នៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៤ តារាប្រុស Heechul ដែលជាសមាជិកក្រុម Super Junior បានបង្ហាញខ្លួនក្នុងកម្មវិធីយូធូបដ៏ល្បីមួយ និងបានទម្លាយពីរឿងហួសចិត្ដ ព្រមទាំងសោកស្ដាយមួយឲ្យមហានជនបានដឹង។


ក្នុងកម្មវិធីនោះ លោកបានទម្លាយថា៖ ការទុកចិត្ដ និងចង់ជួយអ្នកដទៃរបស់លោក ធ្វើឲ្យលោកខាតបង់ប្រាក់អស់ជាច្រើន។ នៅពេលដែលលោកចាប់ផ្ដើមរកចំណូលបានពីការធ្វើជាតារាខេប៉ុប លោកបានឲ្យប្រាក់ទៅមិត្ដ និងសិស្សប្អូនរបស់លោកជាច្រើនខ្ចី ដោយសង្ឃឹមប្រាក់របស់លោកអាចជួយពួកគេ។ តែចុងក្រោយ លោកមិនដែលបានទទួលប្រាក់ទាំងអស់នោះត្រឡប់មកវិញឡើយ។


លោកបន្ដថា៖ ចំនួនទឹកប្រាក់ដែលលោកបានឲ្យគេខ្ចីគឺមានចំនួនច្រើនរហូតដល់ជាង ៣០ ម៉ឺនដុល្លារអាមេរិក។ ក្នុងចំណោមអ្នកខ្ចីទាំងអស់ មានតែមិត្ដលោក Shindong ម្នាក់គត់ដែលសងប្រាក់ត្រឡប់មកវិញ។



មែនទែនទៅ តារាប្រុស Heechul ធ្លាប់បានលើកឡើងថា ប្រាក់ដែលលោកមានក្នុងដៃគឺលោកចាយមិនអស់ឡើយពេញមួយជីវិត។ តែអ្វីដែលលោកសោកស្ដាយគឺការបោកប្រាស់ទំនុកចិត្ដ។ តារាប្រុស HeeChul ត្រូវបានគេចាត់ទុកថា ជាតារាប្រុសខេប៉ុបម្នាក់ដែលមានទ្រព្យសម្បត្ដិច្រើនក្រាស់ក្រែល។ លោកត្រូវបានគេរាយការណ៍ថា មានទ្រព្យសម្បត្ដិសរុបច្រើនជាង ២០ លានដុល្លារអាមេរិក។ លោកក៏បានដើរទិញផ្ទះជាច្រើនផងដែរ ក្នុងចំណោមនោះ ផ្ទះរបស់លោកមួយគឺមានតម្លៃជិត ៤ លានដុល្លារអាមេរិក៕























Account
Security
Favourite Content