បវរកញ្ញាចក្រវាលកម្ពុជា ២០២៤ អ្នកនាង ប្រាសាទ ដាវីន បានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមកីឡាកាយវប្បកម្មរបស់កម្ពុជា ដែលត្រៀមនឹងត្រូវចេញទៅប្រកួតនៅវៀតណាម នាប៉ុន្មានថ្ងៃទៀតនោះ។

លោក វី វុទ្ធី អតីតតារាសម្ដែងសាច់ដុំធំៗ ទើបប្រឡូកចូលកីឡាកាយវប្បកម្មកម្ពុជា និងបានចូលរួមការប្រកួតជាច្រើនផងដែរ។ វី វុទ្ធី នឹងទៅប្រកួតអន្តរជាតិលើកនេះឃើញថាទទួលបានការជួយជ្រោមជ្រែងច្រើនពីសំណាក់អ្នកគាំទ្រលោក ត្បិតអីការហ្វឹកហាត់កីឡាកាយវប្បកម្មត្រូវចំណាយច្រើនក្នុងការរៀបចំខ្លួន ធ្វើសាច់ឱ្យបានស្អាត។ ទម្រាំចេញទៅប្រកួត កីឡាករត្រូវហ្វឹកហាត់ជាច្រើនសប្ដាហ៍ និងញ៉ាំអាហារបំប៉ន តមខ្លាំងមែនទែន។ ដោយមើលឃើញពីការចំណាយច្រើន និងយល់ច្បាស់ពីការត្រូវត្រៀមខ្លួនចេញទៅប្រកួតក្រៅប្រទេសម្ដងៗ បវរកញ្ញាខ្មែរដែលទទួលបានការគោរពស្រលាញ់ គឺអ្នកនាង ប្រាសាទ ដាវីន បានឧបត្ថម្ភ ថវិកាដល់ក្រុមលោក ២៥០ ដុល្លារ។
ជាក់ស្ដែងនៅឆ្នាំ ២០២៣ កន្លងទៅ លោកទទួលបានមេដាយមាសដល់ទៅ២គ្រឿងក្នុងកម្មវិធី IFBB Muscle Contest លើវិញ្ញាសា Master bodybuilding អាយុ40+ និង Master Men Physical 40+។ ស្របពេលឆ្នាំ២០២៤កន្លងទៅវិញ លោកទទួលបានមេដាយប្រាក់២ គ្រឿងថែមទៀតលើ វិញ្ញាសាដដែល Master bodybuilding អាយុ40+ និង Master Men Physical 40+ នេះ។

គួរបញ្ជាក់ផងដែរថា វី វុទ្ធី ធ្លាប់ដើរតួមេទ័ពព្រះបាទជ័យវរ្ម័នទី៧ ក្នុងរឿង រាមរាជតេជោយ៉ត។ វី វុទ្ធី អតីតតារាសម្ដែង ហើយបច្ចុប្បន្នជាគ្រូបង្ហាត់ផ្នែកកាយសម្បទា ហើយក៏ជាកីឡាករកាយវប្បកម្ម កាលនៅជាតារាសម្ដែង លោកភាគច្រើនដើរតួបែបវាយតប៕
រូបភាព៖ Vy Vuthy























Account
Security
Favourite Content