Harry Styles ជាសមាជិកក្រុមចម្រៀង One Direction និងជាតារាចម្រៀងទោលដ៏ល្បីល្បាញជុំវិញពិភពលោក។ ក្រៅពីអាជីពជាតារាចម្រៀង រូបលោកក៏បានជ្រៀតខ្លួនចូលក្នុងវិស័យសម្ដែង និងថតកុនផងដែរ។
កាលពីចុងឆ្នាំ ២០២១ រូបលោកបានបង្ហាញវត្តមានក្នុងឈុត Credit scene រឿង “Eternals” របស់ Marvel Studio។ ដោយលោកសម្ដែងជា Eros ឬ Starfox ដែលតួអង្គមួយនេះនឹងក្លាយជាតួអង្គសំខាន់មួយនាពេលអនាគតរបស់ Marvel។ ខណៈលោកបានចុះកុងត្រាជាមួយ Marvel ត្រៀមបង្ហាញមុខជាតួអង្គ Eros ក្នុងរឿងដល់ទៅ ៥ ទៀតឯណោះ សម្រាប់រយៈពេល ១៥ ឆ្នាំ។
ជាមួយគ្នាដែរ វត្ដមានរបស់លោកក្នុងឈុត Credit scene គឺត្រឹមតែ ២ នាទីប៉ុណ្ណោះ ប៉ុន្ដែបានក្លាយជាប្រធានបទក្ដៅគគុកខ្លាំងនៅលើបណ្ដាញសង្គម។ បើនិយាយពីប្រាក់ឈ្នួលដែលលោកទទួលបានវិញច្រើនរហូតដល់ ៣៨ ម៉ឺនដុល្លារអាមេរិក។ នេះបើយោងតាមប្រភពព័ត៌មាន Thethings។
គួរបញ្ជាក់ផងដែរ មកទល់ពេលនេះក្រៅពីរឿង “Eternals” ម្ចាស់បទ “As It Was” ធ្លាប់បានសម្ដែងក្នុងរឿងចំនួន ៣ ផ្សេងទៀតហើយ ក្នុងនោះមានរឿង Dunkirk, Don’t Worry Darling និង My Policeman៕
























Account
Security
Favourite Content