ហានី ឈ្នះមកុដ MQC 2024 ខណៈ នៀន នៀន បវរកញ្ញាភេទទី៣កម្ពុជាដំបូងគេឈ្នះតំណែង Grand Winner 

ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Queen Cambodia 2024 និងកម្មវិធី Misters of Cambodia 2024 បានបញ្ចប់ទៅហើយ កាលពីយប់ថ្ងៃទី៤ ខែឧសភា​ ឆ្នាំ ២០២៤ ដែលក្នុងនោះ បានរកឃើញម្ចាស់ជយលាភី Miss Queen Cambodia 2024 ចំនួន ២ រូប និងម្ចាស់ជយលាភី Misters of Cambodia 2024។

ម្ចាស់ជយលាភី ២រូប នៃកម្មវិធី Miss Queen Cambodia 2024 រួមមាន ហានី បានឈ្នះមកុដ Miss Queen Cambodia 2024 ត្រៀមតំណាងកម្ពុជាទៅប្រកួតកម្មវិធីអន្តរជាតិនាពេលឆាប់ៗនេះ ខណៈ នៀន នៀន ក្លាយជាបវរកញ្ញាភេទទី៣ កម្ពុជាដំបូងគេបង្អស់ដែលឈ្នះតំណែង Grand Winner Miss Queen Cambodia 2024 (ជយលាភីថ្មីមួយទៀតដែលក្រុមហ៊ុន CIM ទើបដាក់បញ្ជូលក្នុងកម្មវិធី MQC 2024)។ 

ម្ចាស់ជ​យលាភី Grand Winner Miss Queen Cambodia 2024 ត្រូវបានក្រុមហ៊ុន Cambodia Internatinal Models ជ្រើសតាំងជា Miss Star Cambodia 2024 ត្រៀមតំណាងប្រទេសកម្ពុជាទៅប្រកួតកម្មវិធី Miss Star International 2024 នៅប្រទេសប្រេស៊ីល នាអំឡុងខែធ្នូ ឆ្នាំ ២០២៤ ខាងមុខនេះ។

ហានី និង នៀន នៀន បានបង្ហាញអារម្មណ៍រំភើបក្រៃលែង ក្រោយឈ្នះតំណែង Miss Queen Cambodia 2024 ព្រោះទាំងពីរនាក់ពុំនឹកស្មានថា អាចមានឱកាសបានកាន់​ដៃគ្នាក្នុងវិនាទីចុងក្រោយនៃការប្រកាសជយលាភីនោះទេ។

ហានី លើកឡើងថា ទីបំផុតក្តីស្រមៃដ៏ធំរបស់នាងក្លាយជាការពិតហើយ នាងពិតជារំភើបខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ ពិសេសគឺនាងមានឱកាសតំ​ណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិនាពេលឆាប់ៗនេះ។ ម្ចាស់មកុដ MQC 2024 ប្តេជ្ញាខិតខំពង្រឹងសមត្ថភាពបន្ថែម និងប្រតិបត្តិខ្លួនឱ្យបានល្អស័ក្តិសមជាម្ចាស់មកុដ MQC 2024។ 

ក្រឡេកទៅមើល​ នៀន នៀន ឯណោះវិញ រំភើបខ្លាំងរហូតស្រក់ទឹកភ្នែក ពេលឮពិធីករប្រកាសថា នាងឈ្នះតំណែង Grand Winner Miss Queen Cambodia 2024។ នាងធ្លាប់លួចរំពឹងថា ខ្លួនអាចដណ្តើមមកុដ MQC 2024 តែ​មិននឹកស្មានថា នាងអាចបានក្លាយជាបវរកញ្ញាភេទទី៣ កម្ពុជា ដំបូងគេបង្អស់ដែលឈ្នះតំណែង Grand Winner នោះទេ។ 

បវរកញ្ញារូបស្រស់នេះ គ្មានអ្វីក្រៅពីពាក្យអរគុណទៅកាន់ក្រុមហ៊ុន CIM ក្រុមគ្រួសារ បណ្តាអ្នក sponsor និងមនុស្សជាទីស្រលាញ់ជុំវិញខ្លួន ដែលតែងជំរុញលើកទឹកចិត្ត ហើយ​ជឿជាក់ថា នាងអាចធ្វើបាន។ 

នៀន នៀន ថា នាងនឹងខិតខំហ្វឹកហាត់ពង្រឹងចំណុចខ្វះខាតផ្សេងៗ ដើម្បីត្រៀមតំណាងកម្ពុជាទៅចូលរួមប្រកួតប្រជែងកម្មវិធី Miss Star International 2024 នៅប្រេស៊ីល នាអំឡុងខែធ្នូ ឆ្នាំ ២០២៤ ខាងមុខ។ នេះជាជំហានដំបូងនៃបវរកញ្ញាភេទទីបីកម្ពុជាឆ្ពោះទៅទ្វីបអាមេរិកខាងត្បូង។

ក្នុងនោះផងដែរ លោក ម៉ែន និមលរតន៍ នាយកប្រតិបត្តិក្រុមហ៊ុន Cambodia International Models (CIM) សង្ឃឹមថា ម្ចាស់ជយលាភីទាំងពីររូបនឹងអាចបំបែកកំណត់ត្រាបើកទ្វារអន្តរជាតិសម្រាប់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ ឱ្យកម្ពុជាមានស្មើមុខស្មើមាត់ជាមួយប្រទេសដទៃក្នុងការប្រកួតអន្តរជាតិ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ