កម្មវិធី Miss Universe លើកទី៧១ បានរកឃើញម្ចាស់មកុដ គឺបវរកញ្ញាអាមេរិក R’Bonney Gabriel ដោយបញ្ចប់ទៅប៉ុន្មានថ្ងៃហើយក្ដី តែសម្រាប់អ្នកគាំទ្រនៅកម្ពុជាមិនទាន់អស់ចិត្ត និងដាច់អាល័យពីអារម្មណ៍សោកស្ដាយដែល ហង្ស ម៉ានីតា មិនបានជាប់ Top ណាមួយក្នុងកម្មវិធីមួយនោះឡើយ។ ទោះមិនបានមកុដ តែថ្មីៗនេះក្រុមហ៊ុនថែរក្សាសម្រស់ ដែល Sponsor កម្មវិធី Miss Universe ក៏មានរង្វាន់ធំផ្សេងទៀតជូនបវរកញ្ញាកម្ពុជារូបនេះដែរ។
ទោះកម្មវិធីបញ្ចប់ តែ ហង្ស ម៉ានីតា នៅតែអាចឈ្នះរង្វាន់ធំមួយពី MISS UNIVERSE ដោយម្ចាស់ផលិតផលគ្រឿងសម្អាងដែលបានsponsor កម្មវិធីប្រកួតប្រជែងសម្រស់ដ៏ធំលំដាប់ពិភពលោកមួយនោះ បានប្រកាសពីបវរកញ្ញាទាំង ៦ រូបមកពីប្រទេសផ្សេងគ្នា ដែលឈ្នះរង្វាន់ដ៏ធំមួយនោះ ក្នុងនោះមានកម្ពុជាផងដែរ ដោយទទួលបានគ្រឿងថែរក្សាសម្រស់ប្រើពេញ ១ ឆ្នាំឥតគិតថ្លៃ។
បើតាមការបញ្ជាក់ឲ្យដឹង Facebook ផ្លូវការរបស់ផលិតផលថែរក្សាសម្រស់ Olivia Quido បានប្រកាសបវរកញ្ញាទាំង ៦ ដែលឈ្នះ គឺមានបវរកញ្ញា កូឡុំប៊ី María Fernanda Aristizabál, Virginia Stablum អ៊ីតាលី, Laksmi De-Neefe Suardana ឥណ្ឌូណេស៊ី, ម៉ានីតា ហង្ស ប្រទេសកម្ពុជា, វេណេហ្ស៊ុយអេឡា Amanda Dudamel ចុងក្រោយ Camila Sanabria របស់បូលីវី។
សម្រាប់ការឈ្នះរង្វាន់ការប្រើប្រាស់ផលិតផលថែរក្សាសម្រស់របស់ Olivia Quido ដោយសារតែការផ្សព្វផ្សាយលើបណ្ដាញសង្គមរបស់បវរកញ្ញាទាំង ៦ មានការចូលចិត្តច្រើនពីសំណាក់អ្នកគាំទ្រជុំវិញពិភពលោក៕

























































Account
Security
Favourite Content