ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ អង្គរសង្រ្កាន្ដបានត្រឡប់មកវិញហើយ ក្រោយខកខានប៉ុន្មានឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ-១៩។ ពីយប់មិញនេះវីដេអូផ្លូវការ ដើម្បីអបអរខួប ១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ ២០២៣ បានបង្ហោះ និងបញ្ជាក់ថាសៀមរាបនឹងកក្រើកសាជាថ្មីតាមរយៈកម្មវិធីជាច្រើន។
ក្នុងវីដេអូបានបង្ហាញពី Miss Universe កម្ពុជា ហង្ស ម៉ានីតា ជាតួឯកស្រី ដែលដើរតួជាអ្នកទេសចរមកកម្សាន្តនាទឹកដីអង្គរ។ បើទោះជាវីដេអូមានរយៈពេលខ្លី តែបានបង្ហាញពីវប្បធម៌ខ្មែរយ៉ាងច្រើនអនេក។ មានទស្សនីយភាពភូមិខ្ញុំ ការលេងល្បែងប្រជាប្រិយ គុនល្បុក្កតោ ការសម្ដែងរបាំប្រពៃណីខ្មែរ ពិព័រណ៍ពាណិជ្ជកម្ម សិប្បកម្ម និងម្ហូបអាហារបែបខ្មែរ ការបណ្ដែតគោមទឹក និងការរាំកម្សាន្តនៅតំបន់ Pub-street។
ព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ ២០២៣ រៀបចំ និងផ្ដួចផ្ដើមគំនិតដោយសហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងនាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ការរៀបចំកម្មវិធីនេះឡើង ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកចូលរួមច្រើនកុះករ៕























Account
Security
Favourite Content