ដើមឆ្នាំ ២០២៤ អាចនិយាយបានថា មិនមែនជាពេលវេលាល្អសម្រាប់តារាសម្ដែងស្រីល្បី Han SoHee ឡើយ ដោយសាររូបនាងជាប់ជំពាក់ជាមួយរឿងអាស្រូវស្នេហា និងធ្វើឲ្យរូបនាងទទួលបានមតិរិះគន់យ៉ាងខ្លាំង។ ជាពិសេស អ្នកគាំទ្រជាច្រើនរបស់នាងចាប់ផ្ដើមមានការព្រួយបារម្ភពីអាជីពសិល្បៈរបស់នាងអាចមានភាពរង្គោះរង្គើ ដោយសារក្រុមហ៊ុនស្រា SoJu ល្បី Chum Churum បានបញ្ចប់កុងត្រាជាមួយរូបនាង ក្រោយទើបធ្វើជាអ្នកតំណាង និងម៉ូឌែល ត្រឹមរយៈពេល ១ ឆ្នាំ។


យោងតាមប្រភពព័ត៌មាន Netizenbuzz មានប្រភពផ្ទៃក្នុងបានឲ្យដឹងថា៖ បច្ចុប្បន្ន តារាស្រី Han SoHee មានពាណិជ្ជកម្មក្នុងដៃ រហូតដល់ ២០ រួមមានទាំងប្រេនមានតម្លៃថ្លៃ ផលិតផលគ្រឿងសម្អាង និងផ្សេងៗ ទៀត។ នាងអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មយ៉ាងហោចណាស់ជិត ១ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ តម្លៃខ្លួនរបស់តារាស្រីរូបនេះគឺស្ថិតក្នុងលំដាប់ខ្ពស់មួយ ស្ទើរប្រហាក់ប្រហែលតារាស្រីជើងចាស់ Jun JiHyun។ វត្ដមានរបស់ Han SoHee តែងធ្វើឲ្យការលក់ទទួលបានការចំណេញ និងលក់ដាច់ច្រើន។ ស្របពេលដែលតារាស្រីជំនាន់ក្រោយដែលមានសមត្ថភាពទាញយកចំណាប់អារម្មណ៍ និងទទួលបានការទិញយ៉ាងច្រើននោះគឺតារាស្រី Go Young Jung ជាតួឯកស្រីក្នុងរឿងភាគល្បី Alchemy Of Souls។ ក្រឡេកមកមើលតម្លៃខ្លួនរបស់នាងសម្រាប់ថតរឿងមួយភាគវិញ គឺហក់ដល់ ១៥ ម៉ឺនដុល្លារអាមេរិកឯណោះ។



បើតាមការបញ្ជាក់ពីប្រភពដដែល តារាស្រី Han SoHee អាចនឹងបាត់បង់ពាណិជ្ជកម្មមួយចំនួនក្នុងដៃ ដោយសាររឿងអាស្រូវ ប៉ុន្ដែភាពល្បីល្បាញ និងឥទ្ធិពលរបស់នាងក្នុងការផ្សព្វផ្សាយទាញយកផលចំណេញ នៅតែមិនទាន់មានតារាស្រីច្រើននោះទេដែលអាចធ្វើបាន ដោយរូបនាងនៅតែមានទីផ្សារ។ ទន្ទឹមនេះ ក្រោយជួបរឿងអាស្រូវមួយរយៈ Han SoHee ក៏ត្រឡប់មកបង្ហាញសកម្មភាពសាជាថ្មី ក្នុងបណ្ដាញសង្គម IG របស់ខ្លួន ខណៈអ្នកគាំទ្ររបស់នាងនៅតែបន្ដការគាំទ្រ និងបញ្ចេញមតិល្អៗ ផងដែរ ៕

























































Account
Security
Favourite Content