Han SoHee ជាតារាសម្ដែងស្រីកូរ៉េម្នាក់ដែលគ្រប់គ្នាសរសើរថាមានសម្រស់ស្រស់ស្អាតខ្លាំង និងជាតារាស្រីជំនាន់ក្រោយដែលបន្ដតំណែងជារាជិនីសម្រស់បន្ទាប់ពីតារាស្រី Song HyeKyo។ ជាមួយគ្នាដែរ ការសម្ដែងដ៏ប៉ិនប្រសប់របស់នាងបានធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍រឹតតែខ្លាំងផងដែរ។

មែនទែនទៅ វត្ដមានរបស់នាងតែងតែជាទីចាប់អារម្មណ៍របស់មហាជនគ្រប់គ្នានាពេលបច្ចុប្បន្ន។ កាលពីថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣ តារាស្រីវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញខ្លួននៅព្រលានយន្ដហោះ Incheon ហោះទៅកាន់ទីក្រុង Los Angeles ដើម្បីចូលរួមកម្មវិធី Fashion Show។


គ្រាន់តែនាងបង្ហាញខ្លួនជាសាធារណៈភ្លាម ក៏បានក្លាយជាប្រធានបទក្ដៅគគុកលើបណ្ដាញសង្គមភ្លែតព្រោះតែសម្រស់ដ៏លេចធ្លោរបស់នាង។ បើតាមសម្ដីអ្នកដែលបានជួបផ្ទាល់រូបនាងពិតជាស្រស់ស្អាតខ្លាំង ព្រមទាំងលេងខ្លួនជាមួយស្ទីល Fashion បន្ដិច កាន់តែធ្វើឱ្យនាងស្រស់ស្អាតថែមមួយកម្រិត។ ជាពិសេស សឹងតែមិនជឿថានាងជាមនុស្សពិត ដោយសារសម្រស់របស់នាងមើលពីជ្រុងណាក៏ស្អាតទាក់ទាញ។ ឈ្មោះរបស់ Han Sohee ក៏បានជាប់ Trend ក្នុងបណ្ដាញសង្គម Twitter ថែមទៀត។
តោះទៅមើលរូបភាពរបស់តារាស្រី Han Sohee បន្ដិចមើល៖































Account
Security
Favourite Content