តូចតែខ្លឹម! Hamelet Vanessa បានមកុដ១ទៀតហើយពីឆាក Little Miss Beauty Power International Model 2025

Hamelet Vanessa បវរកញ្ញា​វ័យ​ក្មេង និង​ជា​កូន​កាត់​ខ្មែរ​បារាំង​ទើប​ទទួល​បាន​មកុដ​១ ទៀត​នៅ​ប្រទេស​ឡាវ កាលពី​ចុង​សប្ដាហ៍​មុនក្នុង​កម្មវិធី 2nd Edition Beauty Power International Fashion Week 2025។ ជិត ២ ខែ​មុន​នាងក៏​បាន​ក្លាយ​ជា​ម្ចាស់​មកុដ Royal Grand Winner World Junior Tourism Ambassador ​ផងដែរ។

តារា​បង្ហាញ​ម៉ូដ​ក្នុង The Ramp Academy នាង​តូច Hamelet បាន​ទៅ​​ប្រទេស​ឡាវ​ក្នុងនាមជា VVIP Guest & Model កម្មវិធី 2nd Edition Beauty Power International Fashion Week 2025 ដោយ​កម្មវិធី​បាន​ដំណើរការ​នា​ថ្ងៃ ២៣ ខែ​សីហា ឆ្នាំ ២០២៥។ កុមារី​វ័យ ៨ ឆ្នាំ​រូប​នេះ​បាន​ដើរ​បង្ហាញ​ឈុត​ជា​ច្រើន​នៅ​ក្នុង​កម្មវិធី ហើយ​ក៏​ទទួល​បាន​មកុដ Little Miss Beauty Power International Model ផង​ដែរ។

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នៅ​ប្រទេស​ឡាវ Hamelet Vanessa ធ្វើឲ្យ​អ្នក​ទស្សនា​ភ្លឹក រក​ពាក្យ​ហា​ស្ដី​មិន​បាន ដោយ​សារ​តែ​សមត្ថភាព​នាង មិន​សម​នឹង​វ័យ​សោះ​ឡើយ។ ទាំង​ការ​ដើរ កាច់​រាង ទឹកមុខ កុមារី​រូប​នេះ​ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ ធ្វើឲ្យ​អ្នក​ទស្សនា​ផ្ទាល់​ស្រែក​ហ៊ោ​ពេញ​កន្លែង​រៀបចំ​កម្មវិធី​តែម្ដង។

ការ​ចូលរួម​កម្មវិធី​នៅ​ប្រទេស​ឡាវ​កាលពី​សប្ដាហ៍​មុន The Ramp Academy បាន​បញ្ជូន​ម៉ូដែល​វ័យ​ក្មេង ៣ រូប​ទៅ ហើយ​ម្នាក់​ៗ​ពិត​ជា​ទទួល​បាន​លទ្ធផល​ល្អ។ ក្នុង​នោះ​មាន​ដូចជា៖

  • Hamelet Vanessa Little Miss Beauty Power Model International 2025
  • Dominique Oun Lee Mini Miss Beauty Power Tourism 2025
  • Azan Javed Little Mister Beauty Power Model International 2025

សម្រាប់ Hamelet Vanessa ប្រើ​រយៈពេល​មិន​ដល់ ២ ខែ​ស្រួលបួល​ផង អាច​ ទទួល​បាន​មកុដ​ដល់​ទៅ​២ ពីឆាក​អន្តរជាតិ។ ដោយ​កាលពីថ្ងៃ ២៧ ខែ​មិថុនា ឆ្នាំ ២០២៥ យក​បាន​មកុដ Royal Grand Winner World Junior Tourism Ambassador 2025 និង​ថ្ងៃ ២៣ ខែ​សីហា ឆ្នាំ ២០២៥ នេះ ទទួល​បាន​មកុដ Little Miss Beauty Power Model International 2025៕

រូបភាព៖ Cambodia Pageantry, Hamelet Vanessa និងអ៊ីនធឺណេត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *