បវរកញ្ញាវ័យក្មេងរបស់កម្ពុជា Hamelet Vanessa ទទួលបានការអញ្ជើញចូលរួមជាភ្ញៀវពិសេសកម្មវិធីមួយនៅប្រទេសឡាវ។ កុមារីរូបនេះនឹងចូលរួមកម្មវិធី 2nd Edition Beauty Power International Fashion Week 2025។


ម្ចាស់មកុដ World Junior Tourism Ambassador Cambodia 2025 បានធ្វើដំណើរទៅដល់ទឹកដីឡាវហើយ ដោយក្រុមការងារកម្មវិធីមកទទួលស្វាគមន៍យ៉ាងកក់ក្ដៅ។ 2nd Edition Beauty Power International Fashion Week 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃ ២៣ សីហា ២០២៥ ស្អែកនេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
បវរកញ្ញាវ័យក្មេងរបស់កម្ពុជារូបនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រវិស័យប្រកួតប្រជែងសម្រស់ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ រូបសម្ផស្សកូនកាត់ដ៏ភ្លឺចិញ្ចាច មិនមែនជាចំណុចតែម្យ៉ាងដែលអាចទាក់ចិត្តអ្នកគាំទ្របានឡើយ ការចិត្តមោះមុត ចំណេះដឹង រួមទាំងអាកប្បកិរិយាល្អ មានវិន័យក្នុងការរស់នៅ សុទ្ធសឹងតែធ្វើឲ្យគុណសម្បត្តិធំ នាំផ្លូវទៅរកភាពជោគជ័យ។ Hamelet Vanessa ទទួលបានមកុដ World Junior Tourism Ambassador Cambodia 2025 កាលពីអំឡុងខែមិថុនា ឆ្នាំ ២០២៥ កន្លងទៅ។


ក្រោយគ្រងមកុដ World Junior Tourism Ambassador Cambodia 2025 បវរកញ្ញាវ័យ ៨ ឆ្នាំរូបនេះមានការងារមមាញឹកខ្លាំង ដោយកាលពីប៉ុន្មានសប្ដាហ៍មុន Hamelet ក៏បានទៅដើរបង្ហាញម៉ូដអន្តរជាតិ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កម្មវិធី Unwritten Runway។
Hamelet Vanessa ជាបវរកញ្ញាស្ថិតក្រោមការគ្រប់គ្រងរបស់ The Ramp Academy ហើយនៅក្នុងកម្មវិធី 2nd Edition Beauty Power International Fashion Week 2025 នេះភ្នាក់ងារតារាបង្ហាញម៉ូដ The Ramp Academy បានបញ្ជូនសិស្សឆ្នើម ៣ រូប។ កម្មវិធី 2nd Edition Beauty Power International Fashion Week 2025 មានការចូលរួមពីការចូលរួមជាង ២០ប្រទេសពីជុំវិញពិភពលោក៕


រូបភាព៖ Hamelet Vanessa























Account
Security
Favourite Content