កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ កម្មវិធីកីឡាបេស្បល MLB Seoul Series បានធ្វើនៅឯ Gocheok Sky Dome ប្រទេសកូរ៉េខាងត្បូង។ មិនត្រឹមតែមានអ្នកគាំទ្រជាច្រើនចូលរួមទស្សនាឡើយ តារាល្បីៗកូរ៉េជាច្រើនក៏បង្ហាញវត្ដមាននៅទីនោះ។
ទនឹ្ទមនេះ គូស្នេហ៍ល្បីៗ ដូចជាតារាប្រុស Hyunbin និងភរិយា Son Yejin, តារាប្រុស SongJoongKi និងភរិយា Katy, តារាប្រុស Jisung និងភរិយា Lee Bo-Young សុទ្ធតែបានចូលរួមក្នុងកម្មវិធីនេះ និងបង្ហាញភាពផ្អែមល្ហែមធ្វើឲ្យអ្នកគាំទ្រច្រណែន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ តារាប្រុស GongYoo និង Lee DongWook ក៏បានណាត់គ្នាទៅមើលកម្មវិធីមួយនេះផងដែរ។ អ្នកទាំងពីរបានបង្ហាញស្នាមញញឹម និងសប្បាយរីករាយខ្លាំង ថែមទាំងពាក់អាវដូចគ្នាថែមទៀត។




ក្រោយឃើញបែបនេះ អ្នកគាំទ្រពិតជារំភើបចិត្ដខ្លាំង ព្រោះមិត្ដភាពរបស់អ្នកទាំងពីរនៅតែស្អិតរមួត និងរាប់អានគ្នាយ៉ាងស្និទ្ធស្នាល។ មែនទែនទៅ តារាប្រុស GongYoo និង Lee DongWook បានសហការគ្នាក្នុងរឿង “Goblin: The Lonely Great God” ក្នុងឆ្នាំ ២០១៦-២០១៧ ជាបន្ដបន្ទាប់អ្នកទាំងពីរនៅតែរំឮកពីគ្នា និងបន្ដរាប់អានគ្នា។ អ្នកទាំងពីរថែមថតពាណិជ្ជកម្មរួមគ្នា និងបានចូលរួមកម្មវិធីទទួលពានង្វាន់រួមគ្នាកាលពីចុងឆ្នាំ ២០២៣។ ជាថ្មីម្ដងទៀត អ្នកទាំងពីរបានមកចូលរួមទស្សនាកម្មវិធីមើលបាល់គប់ជាមួយគ្នា។




ទន្ទឹមនេះ អ្នកគាំទ្រជាច្រើនសង្ឃឹមថា GongYoo និង Lee DongWook អាចមានឱកាសសម្ដែងក្នុងរឿងភាគជាមួយគ្នាម្ដងទៀតនៅពេលអនាគត៕























Account
Security
Favourite Content