រឿងក្ដីក្លឹប Burning Sun បើទោះជាកន្លងផុតច្រើនឆ្នាំ ក៏តែងត្រូវបានគេរំឭកមកវិញជារឿយ ដោយសារជារឿងក្ដីធំលំដាប់ប្រទេសកូរ៉េខាងត្បូង ទាក់ទិនការជួញដូរមនុស្ស និងការថតវីដេអូអាសអាភាសជាដើម ដែលជាប់ពាក់ព័ន្ធបុគ្គលល្បីៗ ជាច្រើន។ ម្ចាស់ក្លឹប Burning Sun ម្នាក់ក្នុងចំណោមនោះ គឺជាតារាចម្រៀងប្រុសល្បី Seungri។
ថ្មីៗ នេះ តារាស្រី Go JoonHee បានឡើងក្នុងកម្មវិធីរបស់លោក Jang SungKyu។ ឆ្លៀតក្នុងឱកាសនោះ នាងបានចេញបដិសេធ រឿងត្រូគេចោទប្រកាន់ធ្លាប់ពាក់ព័ន្ធរឿងក្នុងក្លឹប Burning Sun របស់ Seungri។ នៅពេលដែលផ្ទុះរឿងក្ដីដ៏ធំនេះមួយរយៈ ឈ្មោះរបស់តារាស្រី Go JoonHee ត្រូវបានស្ថិតក្នុងពាក្យចចាមអារ៉ាមរាប់មិនអស់ថា នាងក៏ជាផ្នែកមួយជាប់ពាក់ព័ន្ធ។ យ៉ាងណាក្ដី គ្មានភស្ដុតាងណាមួយបញ្ជាក់ថា តារាស្រីរូបនេះជាប់ពាក់ព័ន្ធឡើយ។



មែនទែនទៅ ការរិះគន់ និងពាក្យចចាមអារ៉ាមទាំងអស់នេះបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់នាងខ្លាំង តែនាងមិនដែលមានឱកាសបានចេញមកបកស្រាយច្បាស់ៗ ឬលាងភាពស្អាតស្អំរបស់ខ្លួន។ ក្នុងកម្មវិធីរបស់លោក Jang SungKyu នាងបានបញ្ជាក់ចំៗ ថា៖ នាងមិនយល់នោះទេ ហេតុអ្វីបានជាសុខៗ ស្រាប់តែឈ្មោះរបស់នាងត្រូវបានគេលើកមកនិយាយពាក់ព័ន្ធជាមួយរឿងក្លឹប Burning Sun។ និយាយស្មោះត្រង់ នាងមិនដែលទាំងស្គាល់ថាក្លឹបនោះនៅឯណា? នាងមិនដែលធ្លាប់បានទៅសូម្បីតែម្ដង។ នាងធ្លាប់បាននិយាយថា នាងមិនពាក់ព័ន្ធ តែគ្មាននរណាជឿឡើយ ថែមទាំងព្យាយាមលុបពាក្យសម្ដីដែលនាងបដិសេដមិនដឹងរឿងចោលទៀត។


គួរបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យតារាស្រី Go JoonHee ត្រូវបានគេសង្ស័យថាជាប់ពាក់ព័ន្ធរឿងក្ដី Burning Sun ដោយសារតែកំលុងពេលផ្ទុះរឿងអាស្រូវក្នុងឆ្នាំ ២០១៩ សារឆ្លើយឆ្លងជាច្រើនរបស់តារាប្រុស Seungri និងក្រុម ត្រូវបានចែករំលែក។ ក្នុងចំណោមសារទាំងនោះ មានសារមួយមានខ្លឹមសារ៖ តារាស្រីម្នាក់កំពុងនៅទីក្រុង ញូវយ៉ក ដូច្នេះយើងមិនអាចណាត់ជួបនាង ឲ្យជួបជាមួយអ្នកវិនិយោគទុនរបស់ពួកយើងបានឡើយ។ គាប់ជួនកំលុងពេលដែលមានរឿង តារាស្រី Go JoonHee គឺស្ថិតនៅទីក្រុង ញូវយ៉ក ហើយនាងជាតារាសម្ដែងក្រោមផលិតកម្ម YG ទើបមនុស្សជាច្រើនសង្ស័យថា នាងជាតារាស្រីដែលជាប់ពាក់ព័ន្ធក្នុងរឿង Burning Sun ៕


























Account
Security
Favourite Content