កាលពីថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ២០២៣ តារាខេប៉ុបល្បី G-Dragon បានក្លាយជាប្រធានបទត្រូវបានគេលើកយកមកពិភាក្សាពាសពេញបណ្ដាញសង្គមដោយសារតែលទ្ធផលតេស្ដចំពោះការប្រើប្រាស់គ្រឿងញៀនដែលចេញមកអវិជ្ជមាន។ កាលពីមួយរយៈមុនតារាប្រុសរូបនេះត្រូវបានគេចោទប្រកាន់រឿងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ខណៈមានមតិរិះគន់ជាហូរហែរ។



នៅថ្ងៃទៅតេស្ដសារធាតុញៀនក្នុងខ្លួន G-Dragon ក៏បានលេងស្ទីលសម្លៀកបំពាក់យ៉ាងស្រស់សង្ហាបង្ហាញឲ្យឃើញថាលោកនៅតែជាមនុស្សពូកែលេង Fashion បើស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ព្រមទាំងមានពាក់វ៉ែនតាប្រេន Jacque Marie Mage។

មិនបានប៉ុន្មានក្រោយរូបលោកបង្ហាញវត្ដមានជាសាធារណៈ ម៉ូតវ៉ែនតាដែល G-Dragon បានពាក់ត្រូវបានរាយការណ៍ថាត្រូវបានលក់ដាច់អស់ពីស្ដុកគ្មានសល់។ វ៉ែនតានេះដែរមានតម្លៃប្រមាណ ១.២៧ លានវ៉ុន ឬប្រហាក់ប្រហែល ៩៩០ ដុល្លារអាមេរិក។ អ្នកនិយមលេងបណ្ដាញសង្គមបានលើកឡើងថា G-Dragon នៅតែជាតារាដ៏មានឥទ្ធិពលម្នាក់បើទោះជាមិនមានចេញបទចម្រៀងថ្មី ឬបង្ហាញសកម្មភាពក៏ដោយ ជាពិសេសរបស់ដែលលោកពាក់លើខ្លួនតែងត្រូវក្រុមអ្នកគាំទ្រចាប់អារម្មណ៍ និងទិញតាមគ្មានសល់។


គួរបញ្ជាក់ផងដែរថា បន្ទាប់ពីធ្វើតេស្ដឃើញលទ្ធផល G-Dragon ក៏បានបង្ហោះលើបណ្ដាញសង្គមថា៖ រឿងហេតុពិតជាមិនអាចបែងចែកថាខុស ឬត្រូវពេលដំបូងបានឡើយ។ រឿងមិនល្អមួយចំនួននឹងបន្ដនៅមួយរយៈ ប៉ុន្ដែចុងក្រោយគ្រប់យ៉ាងនឹងត្រឡប់មកស្ថានភាពដើមវិញ ៕
























Account
Security
Favourite Content