ថ្មីៗ នេះ សមាជិកក្រុមចម្រៀង Girls’ Generation គឺ SooYoung បានធ្វើឱ្យមហាជនរំជួលចិត្ដ និងកោតសរសើរដល់រូបនាងយ៉ាងខ្លាំង ដោយសារនាងបានបរិច្ចាគប្រាក់ផ្ទាល់ខ្លួនដល់ទៅជាង ២០ ម៉ឺនដុល្លារមេរិក។ SooYoung បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងជួយដល់ជនពិការ និងការព្យាបាលពិការភ្នែកដោយសារតែឪពុករបស់នាងផ្ទាល់ធ្លាប់ជួបទុក្ខលំបាកទាក់ទិននឹងជំងឺភ្នែកឡើងបាយ។

ការបរិច្ចាគរបស់តារាស្រី SooYoung ត្រូវបានប្រកាសនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២៣ ដោយមន្ទីរពេទ្យ Bucheon។ ដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃការព្យាបាលជំងឺភ្នែកឡើងបាយ និងរួមជាមួយនឹងមូលនិធិកូរ៉េ Fighting ផ្នែកពិការភ្នែក ទឹកប្រាក់សរុបចំនួន ៣០០ លានវ៉ុន ឬប្រហែលប្រមាណ ២២៣ ៩៧៥ ដុល្លារអាមេរិកត្រូវបានបរិច្ចាគដោយតារាស្រី SooYoung សមាជិកក្រុមចម្រៀង Girls’ Generation។


មិនត្រឹមតែ SooYoung បរិច្ចាគឡើយ ឪពុករបស់ Sooyoung ឈ្មោះ Choi Jeong Nam ក៏បានបង្កើតមូលនិធិកូរ៉េប្រយុទ្ធនឹងពិការភ្នែកនៅដើមឆ្នាំ ២០០០ ផងដែរ។ លើសពីនេះ លោកបានបន្តបរិច្ចាគដល់អង្គការស្រាវជ្រាវជំងឺភ្នែកដ៏កម្រដើម្បីជួយដល់អ្នកមានបញ្ហាភ្នែក ឬពិការភ្នែក។
គួរបញ្ជាក់ថា ការបរិច្ចាគទឹកប្រាក់របស់ SooYoung ម្ដងជាង ២០ ម៉ឺនដុល្លារនេះត្រូវបានគេចាត់ទុកថាជាការបរិច្ចាគច្រើនបំផុតមួយដែលតារាខេប៉ុបធ្លាប់បានធ្វើ ដោយជាទូទៅតារាភាគច្រើនបរិច្ចាគម្ដងត្រឹមចំនួនជាង ៧ ម៉ឺនដុល្លារអាមេរិក៕



























































Account
Security
Favourite Content