ម្ដាយល្អ! Gigi Lai ផ្ដល់សេរីភាពឱ្យកូនស្រី ស្វែងរកគោលដៅជីវិត

ចាប់តាំងពីរៀបការក្នុងឆ្នាំ ២០០៨ មកតារាសម្ដែងស្រីជើងចាស់ហុងកុង Gigi Lai បានសម្រេចចិត្តចូលនិវត្តន៍ពីឧស្សាហកម្មកម្សាន្ដ ហើយក៏បានក្លាយខ្លួនជាអ្នកជំនួញជោគជ័យ​ម្នាក់ផងដែរ។ នៅក្នុងកម្មវិធីរបស់ធនាគារមួយ នាងបានផ្ដល់បទសម្ភាសពីការចិញ្ចឹមកូនស្រី និងក្ដីប្រាថ្នារបស់ពួកគេ។

តួឯកស្រី ចាវមៀន រឿង «ចាង អ៊ូជី» ឆ្នាំ ២០០១ រូបនេះមានកូ​នស្រីច្បងជាកូនភ្លោះមានអាយុ ១៤ ឆ្នាំ ខណៈកូនស្រីពៅមានអាយុ ១១ ឆ្នាំ។ នាងបាននិយាយថាកូនស្រីរបស់នាងស្រឡាញ់ធម្មជាតិ និងការប្រើប្រាស់បច្ចេកទេស AI ដើម្បីបង្កើតសិល្បៈថ្មី ដូច្នេះទើបនាងតែងតែនាំកូនស្រីទៅទស្សនាវិចិត្រសាលសិល្បៈក្នុងស្រុក និងក្រៅប្រទេសដើម្បីបង្ហាញពួកគេពីភាពខុសប្លែកគ្នា។

នៅពេលដែលសួរដល់រឿងគម្រោងបញ្ជូនកូនស្រីទៅរៀនក្រៅប្រទេស ឬយ៉ាងណា នាងបានឆ្លើយវិញថាពេលនេះនាងមិនទាន់បានគិតទៅដល់រឿងនេះនៅឡើយទេ។ នាងត្រូវការពេលត្រៀមចិត្តជាមុនសិនព្រោះកូនរបស់នាងពេលនេះមិនមែនជាកូនក្មេងតូចៗដូចកាលពីមុនឡើយដោយពួកគេមានចិត្តគំនិតផ្ទាល់ខ្លួន ហើយក៏ត្រូវរៀនរស់នៅដោយឯករាជ្យផងដែរ។ ដូច្នេះហើយសម្រាប់នាង នាងគ្រាន់តែចង់ឱ្យកូនៗមានសុខភាពល្អ និងសុភមង្គលប៉ុណ្ណោះ។

មកដល់ពេលនេះ Gigi ដែលមានវ័យ ៥២ ឆ្នាំ ក៏មិនទាន់ច្បាស់ពីគោលដៅអនាគតក្នុងជីវិតរបស់កូនស្រីនាងនៅឡើយទេ ទើបនាងចង់ផ្ដល់សេរីភាពឱ្យពួកគេក្នុងការជ្រើស​រើសសម្រេចគោលដៅអនាគតដោយខ្លួនឯង។ នាងយល់ថាពួកគេនៅក្មេង ដូច្នេះហើយនាងអាចរង់ចាំការសម្រេចចិត្តរបស់កូនដោយមានគំនិតផ្ទាល់ខ្លួន។ នាងគោរពតាមជានិច្ច អ្វីដែលសំខាន់នោះគឺពួកគេ​ចេះ​រៀន​សូត្រ មាន​មហិច្ឆតា និង​រៀន​ពី​របៀប​ទំនាក់ទំនងជាមួយអ្នក​ដទៃព្រមទាំងស្គាល់តម្លៃក្នុងជិវិតផងដែរ។

ប្រសិនបើនិយាយពីជីវិតផ្ទាល់ខ្លួននាងវិញ ថ្មីៗនេះ Gigi ក៏បានជួបជាមួយមិត្តរួមការងារចាស់ Charmaine Sheh នៅកន្លែងហាត់ប្រាណថែមទាំងមានគ្រូបង្វឹកផ្ទាល់ជាមនុស្ស​តែមួយទៀតផង។ ក្រៅពីនោះនាងក៏នៅតែរក្សាទំនាក់ទំនងជាមួយ Ada Choi, Sheren Tang, Ekin Cheng និង Bowie Lam ផងដែរ។ ជាចុងក្រោយ​ Gigi ក៏បានឱ្យបានដឹងដែរថានាងពិតជានឹកការសម្ដែង ប៉ុន្តែដោយសារតែវាត្រូវការរយៈពេលយូរដើម្បីថត ដូច្នេះហើយនាងមិនអាចទទួលការថតខ្សែភាពយន្ដណាមួយឡើយ បើទោះបីជាមានគេទាក់ទងមកនាងញឹកញាប់ក៏ដោយ។ នាងនឹងពិចារណានៅពេលអនាគត ប្រសិនបើនាងមានពេលគ្រប់គ្រាន់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ដល់អនុសាសន៍បំផុសគំនិតលើកស្ទួយមង្គលការខ្មែរ

លោក​ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រី​ទី​១​នៃ​កម្ពុជា​បាន​បង្ហាញ​វត្តមាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​ពិព័រណ៍​អាពាហ៍ពិពាហ៍ លើក​ទី៣។ ជាមួយ​គ្នា លោក​ជំទាវ​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​សំខាន់ៗ ៥ ចំណុច​ដើម្បី​ឱ្យ​មង្គលការ​

ប្រជាជនជប៉ុនពិចារណាទិញ “ផ្ទះមានខ្មោច” ក្នុងពេលទីផ្សារអចលនទ្រព្យឡើងថ្លៃ

ប្រសិនបើដឹងថាផ្ទះមួយនេះធ្លាប់មានប្រវត្តិគួរឱ្យខ្លាច តើអ្នកនៅតែហ៊ានទិញ ឬជួលដែរឬទេ? សម្រាប់ប្រជាជនជប៉ុន សំណួរនេះអាចមិនមែនត្រឹមតែជាជំនឿទាក់ទងនឹងរឿងខ្មោចនោះទេ ប៉ុន្តែវាក៏ជះឥទ្ធិពលដល់ទីផ្សារ

Julia Russell បវរកញ្ញាកូនកាត់ខ្មែរ-អង់គ្លេស មានទាំងចំណេះដឹង និងរូបសម្រស់ អាចចេញទៅប្រកួតលើឆាកអន្តរជាតិម្ដងទៀតឬទេ?

រ៉ូសស្យែល ហ្សូលីយ៉ា កូន​ខ្មែរ​កាត់​អង់គ្លេស​ដែល​មាន​ទាំង​ចំណេះដឹង រូប​សម្រស់ និង​ធ្លាប់​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ទៀត​នោះ បាន​វិល​មក​កាន់​ឆាក​ប្រកួត​បវរកញ្ញា​ក្នុង​ស្រុក​ម្ដង​ទៀត​ហើយ ដើម្បី​អាច​មាន​ឱកាស​ចេញ​ទៅ​តំណាង​កម្ពុជា លើ​ឆាក​បវរកញ្ញា​

Angelina Jolie បង្ហាញអារម្មណ៍ក្ដុកក្ដួលចំពោះប្រជាជនកម្ពុជា ក្នុងគម្រប់ខួបមួយឆ្នាំនៃការផ្ទុះអាវុធនៅព្រំដែន

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ដែលជាគម្រប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់យោធាថៃមកលើទឹកដីកម្ពុជា កំពូលតារាសម្ដែងស្រីអាមេរិក Angelina Jolie បានបង្ហោះសារបង្ហាញពីការលំបាករបស់ប្រជាជនកម្ពុជាដែលមិនទាន់

មូលនិធិម៉ាដក្សរបស់ Angelina Jolie ជួយប្រជាជនសំឡូតអស់ពេលជាង ២៣ ឆ្នាំ

នៅថ្ងៃទី២៣​ ខែកក្កដា នេះ តារាសម្ដែងហូលីវូដ Angelina Jolie បានចែករំលែកព័ត៌មានពីមូលនិធិម៉ាដក្សភ្ជាប់ជាមួយនឹងរូបភាពកាលដែលលោកស្រីបានធ្វើដំណើរមកកាន់ទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង។

ហេតុផលគួរឱ្យភ្ញាក់ផ្អើលដែល Madonna, Shakira, BTS និង Justin Bieber មិនទទួលបានប្រាក់ឈ្នួលសូម្បី ១ ដុល្លារពីការសម្ដែងនៅ World Cup

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup ឆ្នាំ 2026 បានបង្ហាញនូវកម្មវិធីសម្តែងពេលសម្រាកពាក់កណ្តាលតង់តាមបែប Super Bowl។ ខណៈដែលអេស្ប៉ាញ និងអាហ្សង់ទីនចាកចេញពី

ស្ថានីយប៉ូលិសចិន ទទួលចិញ្ចឹមឆ្មាគ្មានផ្ទះសម្បែង និងឱ្យធ្វើជា «ប៉ូលិសឆ្មា» ជួយចាប់សត្វកណ្តុរ

ស្ថានីយប៉ូលិសជាច្រើននៅប្រទេសចិន បានចាប់ផ្តើមទទួលចិញ្ចឹមសត្វឆ្មាគ្មានផ្ទះសម្បែងដែលត្រាច់ចរតាមដងផ្លូវជិតស្ថានីយ និងបានធ្វើការតែងតាំងក្រៅផ្លូវការឱ្យឆ្មាទាំងនេះធ្វើជា «ប៉ូលិសឆ្មា» ប្រចាំការនៅតាមស្ថានីយ

យុវជន Gen Z ចិនយកសម្លៀកបំពាក់បុរាណ ជាការរត់គេចពីភាពហត់នឿយនឹងពិភពបច្ចុប្បន្ន

ការរស់នៅក្នុងសង្គមដែលទីផ្សារការងារមានការប្រកួតប្រជែងកាន់តែខ្លាំង ជាការដាក់សម្ពាធលើបញ្ហាសេដ្ឋកិច្ច រហូតដល់ប្រជាជនចិនជាច្រើនបានសម្រេចចិត្តពន្យារពេលរៀបការ និងមានកូន ទុក្ខលំបាកទាំងនេះបានរុញច្រានឱ្យឧស្សាហកម្មសម្លៀកបំពាក់

មណ្ឌលវិបស្សនាខេត្តកំពង់ឆ្នាំង ដែល ហេង វិសាល និងគ្រួសារប្រគេនដី ៤ ហិកតា ពេលនេះរៀបចំបុកគ្រឹះសាងសង់ហើយ

កាលពី​ប៉ុន្មាន​ខែ​មុន​អ្នក​បង្កើត​មាតិកា​ ហេង វិសាល និង​គ្រួសារ បាន​ប្រគេន​ដី ៤ ហិកតា​ដល់​ព្រះ​សង្ឃ ដើម្បី​កសាង​មណ្ឌល​វិបស្សនា​ថ្មី ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និង​ជួយ​ឲ្យ​មនុស្ស​ម្នា​ជាច្រើន​មាន​ពេល​គ្រប់​គ្រាន់​ជាមួយ​

បារាំងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលចេញច្បាប់ហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គម

សមាជិកសភាបារាំងបានបោះឆ្នោតកាលពីថ្ងៃអង្គារដើម្បីហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារដែលមានអាយុក្រោម ១៥ ឆ្នាំ ដោយធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលដាក់ចេញនូវ