Yoon Chan Young បកស្រាយទំនាក់ទំនងលើសពីមិត្តក្នុងរឿង ‘High School Return of a Gangster’

តារាសម្ដែងប្រុស Yoon Chan Young និង Bong Jae Hyun បានចែករំលែកការយល់ឃើញរបស់ពួកគេអំពីភាពផ្អែមល្ហែមរវាងតួអង្គប្រុសទាំងពីរនៅក្នុងរឿងភាគ “High School Return of a Gangster” ដែលជាស្នាដៃទើបចេញថ្មីរបស់ពួកគេ។

“High School Return of a Gangster” គឺជាភាពយន្តភាគកូរ៉េបែបអភិនីហារនិយាយពីរឿងរ៉ាវ បុរសអ្នកលេងម្នាក់ដែលចង់ទៅរៀននៅមហាវិទ្យាល័យ តែក្រោយមកបានដឹងខ្លួនក្នុងរាងកាយរបស់សិស្សវិទ្យាល័យអាយុ ១៩ ឆ្នាំម្នាក់ដែលទទួលរងការធ្វើបាបពីសិស្សដទៃ។ ដោយ​ប្រើ​ជំនាញ​ពិសេសផ្ទាល់ខ្លួន គេបាន​ដាក់​ទណ្ឌកម្ម​អ្នក​ដែលធ្វើបាបគេជាការសងសឹក និងបាន​បង្កើត​មិត្តភាព​ជាមួយ​មិត្តភ័ក្ដិ​ដែល​រង​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

រឿងភាគនេះត្រូវបានផលិតឡើងដោយផ្អែកសាច់រឿងតាមប្រលោមលោក BL ប៉ុន្តែមិនផ្ដោតលើទំនាក់ទំនងស្នេហាតួអង្គប្រុសទាំងពីរដូចក្នុងប្រលោមលោកនោះទេ។ តារាប្រុស Yoon Chan Young ដែលសម្ដែងជាតួអង្គ Song Yiheon បាននិយាយពាក់ព័ន្ធនឹងការសម្ដែងរឿងនេះថា៖ “ខ្ញុំមិនបានបែងចែកថាវាជាប្រភេទរឿងអ្វីនោះទេ។ ខ្ញុំ​គ្រាន់តែ​ព្យាយាម​បង្ហាញ​ពី​ទំនាក់ទំនង​រវាងតួអង្គ​ទាំង​ពីរ​ថា​មាន​ភាព​ស្និទ្ធស្នាល និង​ស្និទ្ធស្នាល​ជាង​មិត្តភាព​ធម្មតា​បន្តិច”។ ចំណែក Bong Jae Hyun ដែលសម្ដែងជាតួ Choi Se-kyung បានហៅ​​ទំនាក់ទំនង​រវាង​តួ​អង្គ​ថា “លើសពីមិត្ត ប៉ុន្តែមិនមែនស្នេហា” និង​បាន​ពន្យល់​លម្អិត​ថា៖ “ពួកគេមានអារម្មណ៍រួមគ្នាមួយដែលពួកគេមិននិយាយចេញ ហើយលោកចង់បង្ហាញអារម្មណ៍នេះតាមរយៈខ្សែភ្នែក និងការសន្ទនាផ្សេងៗ”។

គួរបញ្ជាក់ថា Yoon Chan Young បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីផ្លាស់ប្តូររាងកាយរបស់គេសម្រាប់សម្ដែងតួអង្គរឿងនេះ។ លោកនិយាយថា៖ “ខ្ញុំបានសុំយោបល់ពីអ្នកដឹកនាំ ហើយគាត់បានស្នើឱ្យផ្តោតលើការធ្វើលំហាត់ប្រាណជាប់លាប់ ដើម្បីកសាងភាពរហ័សរហួនជាជាងហាត់យកសាច់ដុំ។ ខ្ញុំ​បាន​ហ្វឹកហាត់​យ៉ាង​ខ្លាំង ហើយ​ដោយសារការ​ប្រដាល់​គឺជា​ជំនាញតួអង្គ ខ្ញុំ​បាន​មើល​វីដេអូ​ជាច្រើន​នៅ​ផ្ទះ និងថែមទាំងទិញស្រោមដៃ ហើយហាត់ប្រដាល់នៅមុខកញ្ចក់ ទៀត”។ តារាសម្ដែងរូបនេះក៏បានចែករំលែកផងដែរថាអ្វីដែលលោកបានរៀននៅក្នុងការសម្ដែងរឿង “All of Us Are Dead” គឺពិតជាមានប្រយោជន៍ខ្លាំងក្នុងការសម្ដែងឈុតឆាកវាយតប់នៅក្នុងរឿងភាគថ្មីនេះ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ



Leave a Reply

Your email address will not be published.Required fields are marked *