ក្រសួងទេសចរណ៍តែងតាំងតារាសម្ដែង GAGAN Malik ដើរតួជាព្រះពុទ្ធ ជាទូតសុច្ឆន្ទៈផ្សព្វផ្សាយកម្ពុជា

តារា​បូលីវូត​ឥណ្ឌា​ល្បី​ឈ្មោះ GAGAN Malik ដែល​សម្ដែង​ជា​តួអង្គ​ព្រះ​ពុទ្ធ​ ត្រូវ​បាន​តែងតាំង​ជា​​ទូត​សុច្ឆន្ទៈ​​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ទៅ​កាន់​ពិភពលោក។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ផេក​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍។

កាល​ពី​ថ្ងៃ ​១៩​ ខែមីនា ​២០២៥ ​ឯកឧត្ដម ហួត​ ហាក់​ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​អនុញ្ញាត​ឱ្យ​តារា GAGAN Malik តារា​បូលីវូត​ល្បី​ឈ្មោះ​ចូល​ចួប​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​លើការ​ស្នើ​សុំ​គាំទ្រ​គម្រោង​នៃ​កញ្ចប់​ទស្សនកិច្ច​បែប​សាសនា​របស់​លោក​ពី​បណ្ដា​ប្រទេស​នា​នាជា​ពិសេស​ពី​ប្រទេស​ឥណ្ឌា​មក​កាន់​កម្ពុជា​នា​រដូវ​កាល​បៃតង​ខាង​មុខ​នេះ។ នៅ​ក្នុង​ជំនួប​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​កោត​សរសើរ​ចំពោះ​កិច្ច​ប្រឹងប្រែង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​កម្ពុជា​ កត្តា​សុខ​សន្តិភាព ស្ថានភាព​នយោបាយ សង្គម សណ្តាប់ធ្នាប់​សាធារណៈ​ សុវត្ថិភាព​ទេសចរ​នៅ​កម្ពុជា​។

ជាមួយគ្នានោះដែរ ​ឯកឧត្ដមបានយល់ព្រមនូវសំណើគាំទ្រ​ចំពោះ​គម្រោង​កញ្ចប់​ទស្សនកិច្ច​ថ្មី​របស់លោក GAGAN Malik ដោយ​បាន​តែងតាំង​តារា​សម្ដែង​រូប​នេះ​ជា​​ទូត​សុច្ឆន្ទៈ​របស់​កម្ពុជា​​ ដើម្បី​បាន​បន្ត​ជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​កម្ពុជា​ដ៏​សម្បូរ​បែប​ទៅ​កាន់​ប្រជាជន​ក្នុង​ពិភពលោក​ពិសេស​ប្រជាជន​ឥណ្ឌា​តែ​ម្ដង។

គួរ​ឱ្យ​ដឹង​ដែរ​ថា GAGAN Malik ជា​តារា​បូលីវូត​ល្បី​ឈ្មោះ​មួយ​រូប​របស់​ប្រទេស​ឥណ្ឌា។ តួអង្គ​ឯក​ក្នុង​រឿង​ព្រះ​ពុទ្ធ​រូប​នេះ​តែង​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​វប្បធម៌​ដូច្នេះ​ការ​ផ្ដល់​តំណែង​ជា​ទូត​សុច្ឆន្ទៈ​​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​នា​ពេល​នេះ​ពិត​ជា​សក្ដិសម​បំផុត៕

រូបភាព​រូបភាព ៖ ​ក្រសួង​ទេសចរណ៍



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *