G-dragon ព្រួយចិត្តមិនចង់បាត់បង់សមាជិកក្រុម BIGBANG ម្ដងទៀត ខណៈសល់គ្នាកាន់តែតិច

កាលពីថ្មីៗនេះ សមាជិកទាំងបីរបស់ BIGBANG គឺ Daesung, G-dragon និង​ Taeyang មកជួបជុំគ្នាម្ដងទៀតនៅក្នុងកម្មវិធី Zip Daesung ។

ដោយមាន Daesung ជាពិធីករ កម្មវិធីបានអញ្ជើញសមាជិក ២រូបទៀតរបស់ BigBang មកចូលរួមជាភ្ញៀវកត្តិយសនៅក្នុងវគ្គ ២៨ និងវគ្គ​ ២៩ របស់ Zip Daesung។ នៅក្នុងវគ្គ២៨ អ្នកទាំង ៣បានមកជួបជុំគ្នានៅក្នុងហាងសាច់អាំងបែបកូរ៉េមួយកន្លែង ដោយមាននិយាយគ្នាលេងពីនេះនោះ ដូចជារឿងការឡើងសម្ដែងជុំគ្នានៅក្នុងកម្មវិធីប្រគំតន្ត្រីរបស់ Taeyang ជាដើម។ ត្បិតរំលងទៅជាច្រើនឆ្នាំក្ដី តែនៅពេលដែលសិល្បករ ៣រូបនេះនៅជុំគ្នា ចរិត និងការលេងសើចរបស់ពួកគេ នៅតែអាចធ្វើឱ្យអ្នកគាំទ្រខេប៉ុបជើងចាស់នឹកដល់គ្រាដែលក្រុម BIGBANG ធ្លាប់មានសមាជិក ៥នាក់ដដែល។

នៅនាទីទី១១ និង ៤០វិនាទីនៃវគ្គបន្ទាប់ ក្រុមការងាបានត្រៀមកាដូមកជូនអ្នកទាំងបី។ Daesung, G-dragon និង​ Taeyang បានបើកកាដូដែលជាឆ័ត្រពណ៌លឿង មុននឹងប្រទះឃើញបន្តោងដែលជាស្លឹក clover នៅខាងក្រោមនោះ។ Daesung បាននិយាយពីជំនឿនៃស្លឹករុក្ខជាតិមួយនេះថា៖ “គេនិយាយថា ស្លឹក clover ដែលមាន ៣សន្លឹក គឺតំណាងឱ្យសំណាងល្អ”។

ជាក់ស្ដែង ស្លឹក clover ដែលមាន ៤សន្លឹកទៅវិញទេ ដែលតំណាងឱ្យសំណាងល្អ។ ឯស្លឹក clover ដែលមាន ៣សន្លឹកមានន័យថា សេចក្ដីសុខ។​ ក្រោយមិត្តរួមក្រុមនិយាយខុស G-dragon សួរមិត្តភ្លាមៗវិញថា៖ “មិនមែនស្លឹក ៤ទេឬ?”។

Daesung ក៏កែខ្លួនឯងភ្លាមៗមុននឹងនិយាយថា ការជ្រើសរើសស្លឹក clover ដែលមាន ៣សន្លឹកនេះ មកពីបច្ចុប្បន្នមានត្រឹមពួកគេ ៣នាក់ប៉ុណ្ណោះដែលជាសមាជិកក្រុម។

ដល់ត្រង់នេះ G-dragon និយាយកាត់ភ្លាមៗថា៖ “សូមកុំធ្វើឱ្យវាតិចជាងនេះអី វាជារៀងដែលគួរឱ្យសោកសៅនៅពេលដែលឃើញស្លឹក clover ដែលមានត្រឹម ២ សន្លឹក”។

គួរបញ្ជាក់ផងដែរថា ដំបូងឡើយក្រៅពីអ្នកទាំង ៣រូបនេះ ក្រុមចម្រៀង BIGBANG ធ្លាប់មានសមាជិក ២រូបទៀត គឺ Seungri និង T.O.P។ Seungri ត្រូវបានហាមឃាត់ពីវិស័យចម្រៀង ក្រោយពីជាប់ពាក់ព័ន្ធរឿងអាស្រូវ Burning Sun ដែលទាក់ទងនឹងរឿងជួញដូរផ្លូវភេទ។ ទន្ទឹមគ្នានេះ T.O.P បានស្ម័គ្រចិត្តចេញពីក្រុម ដោយសារមានរឿងអាស្រូវទាក់ទងនឹងកញ្ឆា។ ក៏ប៉ុន្តែតែនៅក្នុងខែធ្នូខាងមុខនេះ T.O.P នឹងបង្ហាញខ្លួនម្ដងទៀតនៅក្នុងរឿងភាគ Squid Game 2៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *