ទីបំផុតស្រីស្អាតកូនកាត់បារាំងខ្មែរ មាលា ចូលប្រកួតបវរកញ្ញា តាមសំណូមពរអ្នកគាំទ្រ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

អ្នក​គាំទ្រ​បាននាំគ្នាចូល​ខមិន​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​ក្រោយ​បាន​ឃើញ​វត្តមាន​តារា​សម្ដែង​​កូន​កាត់​បារាំង Mélia Constantin ចូល​វេទិកា​​ប្រឡង​បវរកញ្ញា​ឯក​សម័យ​លង្វែក​ ដែល​នោះ​គឺជា​បំណង​ប្រាថ្នា​ដ៏​ធំ​របស់​ហ្វេន​ៗ​នាង។ ​

មហាជន​ប្រាកដ​ជា​បាន​​ស្គាល់​តារា​សម្ដែង​​ស្រី​ មាលា​ ដ៏​ផូរផង មាន​ទាំង​ចំណេះ និង​សម្រស់​មក​ទាំងព្រម។ តួ​ឯក​ស្រី​ក្នុង​រឿង «​ប្រវត្តិ​ស្នេហ៍​នាង​នាថ​» ​រូប​នេះ ​កំពុង​ឆក់​បាន​ប្រជាប្រិយភាព​​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ក្នុង​ស្រុក​ជា​ច្រើន​រឿង​។

​ជាក់​ស្ដែង​ កាល​ពី​ពេល​ថ្មី​ៗ តារា​ម៉ូដែល​​ស្រី​រូប​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ផ្អើល ​ក្រោយ​បាន​ឃើញ​វត្តមាន​​​កញ្ញា​ជា​បេក្ខភាព​​ប្រកួត​បវរ​កញ្ញា​សម័យ​លង្វែក ​តាម​រយៈ​ការ​បង្ហោះ​នៅ​ក្នុង​អាខោន​ហ្វេសបុក​ផ្លូវ​ការនាយកប្រតិបត្តិ Mediaload ​លោក​ អ៊ិន ​វិចិត្រ​ ព្រម​ជាមួយ​បេក្ខភាព ​៧ ​រូប​ទៀត​។

​តាម​រយៈ​ការ​បង្ហោះ​នេះ​ដែរ​បណ្ដា​អ្នក​គាំទ្រ​របស់​ មាលា ​បាន​ចូល​ខមិន​ និង​គាំទ្រ​កញ្ញា​ព្រោង​ព្រាត​ព្រាត​តែ​ម្ដង​។​ គួរឱ្យដឹងដែរថា បវរកញ្ញា​សម័យ​លង្វែក​ទាំង​ ៨​ រូប​សុទ្ធ​សឹង​តែ​មាន​សម្រស់​ស្រស់​ស្អាត ​និង​ភាព​លេច​ធ្លោ​រៀង​ៗ​ខ្លួន ​ដែល​ជា​ចំណុច​ទាក់ទាញ​ការ​បោះ​ឆ្នោត​ពី​សំណាក់​មហាជន​ដែល​ស្រលាញ់​ ចូលចិត្ត​ និង​គាំទ្រ​ពួកគេ​​។

ដោយឡែក តារាសម្ដែងកូនកាត់បារាំង​ មាលា​ ជា​តារា​ស្រី​វ័យ​ក្មេង​មួយ​រូប​ដែល​កំពុង​ឆក់​បាន​ប្រជាប្រិយភាព​ទាំងនៅលើ​ការ​សម្ដែង ​​ក៏​ដូច​ជា​ការងារ​ថត​ម៉ូដែល​ និងថតប្រូម៉ូត​ផលិតផលជាច្រើន​​ផង​ដែរ​។​ មិន​តែ​ប៉ុណ្ណោះ​ថ្មី​ៗ នេះនាងក៏កំពុង​ក្ដោប​បាន​ឱកាស​ជា​តួ​ឯក​ក្នុង​ភាពយន្ត​ខ្នាត​ធំ​​មួយរឿងដែលត្រៀមចាក់បញ្ចាំងនាពេលឆាប់ៗនេះហើយ។

គួរ​ឲ្យ​ដឹង​ថា កន្លង​មក​អ្នកគាំទ្រ​តែងតែ​ចង់ឲ្យ​កូន​កាត់​បារាំង​រូបនេះ ហក់​ចូល​វេទិកាប្រកួតប្រជែង​សម្រស់ ហើយ​សង្ឃឹម​ថា​នឹង​ជា​តំណាងជាតិ​ចូល​ទៅ​ឆាក​អន្តរជាតិ ព្រោះ​តួឯកស្រី​ក្នុង MV «សង្ក្រាន្ត​ស្គាល់​ស្នេហ៍» មាន​ភាពលេចធ្លោ​ខ្លាំង ដែល​អាច​នឹង​នាំ​មុខមាត់​កម្ពុជា​ទៅ​កាន់បរទេស៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *