ស័ក្ដិសមនឹងរហស្សនាម! Doyoung បរិច្ចាគទឹកប្រាក់ ១០០ លានវ៉ុនទៀតដល់យូនីសេហ្វ

Doyoung សមាជិក NCT បានបរិច្ចាគទឹកប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល ៧៤០០០ ដុល្លារ) ដល់អង្គការយូនីសេហ្វ (UNICEF) ក្នុងជំនួយសម្រាប់កុមារ​ និង​សហគមន៍​ក្រីក្រ​ទូទាំង​ពិភពលោក។

ក្រោយពីទទួលបានជោគជ័យនៅលើអាល់ប៊ុមទោលដំបូង Foam of Youth និងដំណើរប្រគំតន្ត្រីទោលរបស់ខ្លួន តារាចម្រៀងរបស់កូរ៉េខាងត្បូងរូបនេះបានបង្ហាញទឹកចិត្តសប្បុរសរបស់ខ្លួនម្ដងទៀតតាមរយៈការរួមចំណែកក្នុងទិវាកុមារពិភពលោករបស់អង្គការសហប្រជាជាតិ ដែលនឹងមកដល់នៅថ្ងៃទី២០ ខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមសារព័ត៌មាន Allkpop។

គិតទាំងការបរិច្ចាគកន្លងមក តារាចម្រៀងពីកូរ៉េខាងត្បូងរូបនេះបានផ្ដល់ទឹកប្រាក់ជូនអង្គការយូនីសេហ្វសរុប ៣១០លានវ៉ុន ឬប្រហាក់ប្រហែល ២២៩ ០០០ ដុល្លារអាមេរិករួចមកហើយ ក្នុងរយៈពេលត្រឹម ២ឆ្នាំ។ ចំនួននេះ​បាននាំឱ្យ Doyoung ក្លាយជាសមាជិកទី ៣១១២ នៃសមាគមម្ចាស់ជំនួយជាន់ខ្ពស់របស់អង្គការខាងលើ។

សង្កត់ធ្ងន់ទៅលើភាពវិជ្ជមានដែលតារាប្រុសរូបនេះមាន នៅថ្ងៃទី៦ ខែវិច្ឆិកានេះ លោកក៏បានចេញចម្រៀងមួយបទដែលមានចំណងជើងថា The Story ដោយបទថ្មីនេះបានបង្កប់សារលើកទឹកចិត្តដល់យុវជនដែលកំពុងតែព្យាយាមតស៊ូនៅក្នុងជីវិតរបស់ខ្លួន។ ទាំងចម្រៀង និងការបរិច្ចាគបានបង្ហាញពីការព្យាយាមផ្សព្វផ្សាយឥទ្ធិពលវិជ្ជមានរបស់ខ្លួនទៅកាន់សាធារណជន ដែលអ្នកគាំទ្រឥតទ្រាំមិនសរសើរមិនបាន។

មានរហស្សនាមជា “ទេវតាចិត្តបុណ្យក្នុងចំណោមរង្វង់តារាខេប៉ុប” កន្លងមក Doyoung ធ្លាប់ធ្វើអំពើដដែលនេះជាច្រើនដងរួចមកហើយ។ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២២ លោកបានបរិច្ចាគទឹកប្រាក់ ៣០លានវ៉ុន ឬប្រមាណ ២២០០០ដុល្លារអាមេរិក ដល់សមាគមជួយសង្គ្រោះគ្រោះមហន្តរាយ Hope Bridge Korea នៅពេលដែលមានភ្លើងឆេះព្រៃឯ Uljin និង Samcheok ។

បន្ថែមពីនេះទៀត តារាចម្រៀងវ័យ ២៨ឆ្នាំរូបនេះក៏បានរួមចំណែកជួយសង្គ្រោះការរញ្ជួយដីនៅក្នុងប្រទេសតួកគី និងស៊ីរីជាមួយនឹងទឹកប្រាក់ ១០០លានវ៉ុន (ប្រមាណ ៧៤០០០ដុល្លារអាមេរិក) និង ៥០លានវ៉ុនទៀត (ប្រមាណ ៣៧០០០ដុល្លារអាមេរិក) សម្រាប់កុមារ​ ដល់អង្គការ Community Chest of Korea។

ប្រាកដណាស់ នៅថ្ងៃកំណើតរបស់ខ្លួន ពោលគឺថ្ងៃទី១ ខែកុម្ភៈកន្លងទៅនេះ សិល្បករសំឡេងស្រទន់រូបនេះមិនភ្លេចធ្វើបុណ្យក្នុងថ្ងៃកំណើតរបស់ខ្លួននោះទេ ដោយលោកបានផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណ ២១០០០ដុល្លារ ដល់ស្រ្តីវ័យក្មេងដែលមានប្រាក់ចំណូលទាបទៀតផង ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *