តារាចម្រៀងកូរ៉េ G-Dragon និងតារាភាពយន្តហុងកុង Chow Yun-fat បានធ្វើឱ្យអ្នកគាំទ្ររីករាយជាមួយនឹងការជួបជុំគ្នាដ៏កក់ក្តៅនៅក្នុងកម្មវិធី Chanel Hong Kong ដែលបង្ហាញពីមិត្តភាពយូរអង្វែងរបស់ពួកគេ។

នៅថ្ងៃទី ៦ ខែវិច្ឆិកានេះ ទស្សនាវដ្ដីម៉ូដរបស់ចិន ELLE MEN HK បានចែករំលែករូបថតខ្លះៗរបស់អ្នកទាំងពីរចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ហើយក្នុងនោះពួកគេក៏បានថតរូបជាមួយភរិយារបស់ Tony Leung គឺតារាសម្ដែង Carina Lau ដែរ។
គួររំឭកថា ទំនាក់ទំនងរវាង Chow Yun-fat សមាជិកក្រុម Bigbang បានលេចជារូបភាពសាធារណៈលើកដំបូងក្នុងឆ្នាំ ២០១៥ នៅឯកម្មវិធីពានរង្វាន់ MAMA ដោយកាលនោះរូបភាពរបស់ពួកគេបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។



ចាប់តាំងពីត្រូវបានតែងតាំងជា Global Ambassador បុរសអាស៊ីដំបូងគេរបស់ Chanel ក្នុងឆ្នាំ ២០១៦ G-Dragon មានវត្តមានជាប់លាប់នៅក្នុងកម្មវិធីធំៗរបស់ម៉ាកនេះ លើកលែងតែកំលុងពេលបម្រើយោធាប៉ុណ្ណោះ។ អាចនិយាយបានថា មេក្រុម Bigbang រូបនេះបានក្លាយជាតួឯកស្ទើរតែគ្រប់ការបង្ហាញម៉ូដរបស់ Chanel អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ គួរឱ្យកត់សម្គាល់ទៀតនោះ គឺលោកបានក្លាយជាទូតសុច្ឆន្ទៈបុរសតែមួយគត់ដែលបានចូលរួមក្នុងកម្មវិធី 2022/2023 Cruise Collection ដែលធ្វើឡើងនៅសណ្ឋាគារ Monte-Carlo Beach ក្នុងប្រទេសម៉ូណាកូ។
ថ្មីៗនេះដែរ G-Dragon ទើបតែបានវិលត្រឡប់ទៅកាន់ឆាកតន្ត្រីវិញកាលពីថ្ងៃទី ៣១ ខែតុលាជាមួយនឹងបទចម្រៀងថ្មីមានចំណងជើងថា “Power” ។ បទចម្រៀងថ្មីដែលជាការ Comeback លើកដំបូងរបស់លោកក្នុងរយៈពេល ៧ ឆ្នាំនិង ៤ ខែនេះបានឡើងដល់ចំណាត់ថ្នាក់កំពូលយ៉ាងឆាប់រហ័សលើតារាងចម្រៀងធំៗទាំងនៅកូរ៉េ និងអន្តរជាតិ ដែលអាចបង្ហាញឱ្យឃើញច្បាស់ពីឥទ្ធិពល និងប្រជាប្រិយភាពដ៏រឹងមាំយូរអង្វែងរបស់លោក ៕
























Account
Security
Favourite Content