ដូចប្រិយមិត្តបានដឹងហើយថា តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ទើបត្រូវបានប្រកាសជាទូតសុច្ឆន្ទៈរបស់ ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ក្នុងកម្មវិធីប្រគំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II កាលពីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសួនវឌ្ឍនៈកាពីតាលឡាហ្វ៍ស្តាយផាក។

មិនខុសពីសព្វមួយដង ក្នុងពិធីប្រកាសទូតសុច្ឆន្ទៈ និងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មី ជី ដេវីត នៅតែតុបតែងខ្លួនឡើងសង្ហា ជាមួយឈុតសម្លៀកបំពាក់ប្រេនល្បីៗ និងគ្រឿងអលង្ការពេជ្រឡើងជ្រែកខ្លួន។ ខាងក្រោមជាការសម្រាយលម្អិត ពីតម្លៃសម្លៀកបំពាក់ និងគ្រឿងពេជ្រ មួយតួខ្លួន ដេវីត ដែលពាក់ថ្ងៃធ្វើទូតសុច្ឆន្ទៈថ្មី។ នេះបើយោងតាមការបង្ហោះរបស់ ទំព័រហ្វេសប៊ុកផ្លូវការ G-Devith Fan Club បានរៀបរាប់ឱ្យដឹងថា៖
- បណ្តោងខ្សែកររូបសត្វដាយណូស័រ និងខ្ទាស់អាវរូបដាយណូស័រ ជាការរចនាពិសេសដោយហាងពេជ្រ Seng Chenda។ ក្នុងនោះ បណ្តោងខ្សែកររូបសត្វដាយណូស័រ តម្លៃ ១៦ ៣០០ ដុល្លារ ចំណែក ខ្ទាស់អាវរូបដាយណូស័រ តម្លៃ ៦ ៩០០ ដុល្លារ សរុបជាង ២ ម៉ឺនដុល្លារ។
- សម្លៀកបំពាក់ប្រេន Louis Vuttion ពេញមួយតួខ្លួន (ខោ អាវ មួក ស្បែកជើង) តម្លៃសរុបជាង ៩ ពាន់ដុល្លារ។
- សម្លៀកបំពាក់ប្រេន Balenciaga ពេញមួយតួខ្លួន (ខោ អាវ ស្បែកជើង) តម្លៃសរុបជាង ១ ម៉ឺនដុល្លារ។
- សម្លៀកបំពាក់ប្រេនមួយឈុតទៀតដែលមានអាវធំពណ៌ទឹកប៊ិចលាយរូបដំរីពណ៌ស ខោ និងស្បែកជើងប្រេន Louis Vuttion តម្លៃសរុបជិត ៤ពាន់ដុល្លារ។




យ៉ាងណាមិញ គេឃើញមានការលើកឡើងផ្សេងៗគ្នា ពាក់ព័ន្ធការនិយមតុបតែងខ្លួនរបស់តារាចម្រៀងរ៉េបរាងខ្ពស់ស្រឡះនេះ តែភាគច្រើនលើកសរសើរដល់លោកថា ជាតារាម្នាក់ដែលគេរិះគន់ ជាន់ពន្លិចគ្រប់បែបយ៉ាងស្ទើរតែលិច តែលោកនៅតែអាចរះឡើងខ្ពស់បានដូចរាល់សព្វថ្ងៃនេះ។

សូមជម្រាបថា តារាចម្រៀងរ៉េប ងួន ចាន់ដេវីត ហៅ ជី ដេវីត បានក្លាយជាទូតសុច្ឆន្ទៈផលិតផល២ក្នុងពេលតែមួយ គឺស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ហើយនេះជាលើកដំបូងដែលលោកទទួលការងារជា BA សម្រាប់ផលិតផលមានជាតិស្រវឹង។
តាមរយៈតំណែងជាទូតសុឆន្ទៈនេះ តារារ៉េប ជី ដេវីត និងក្រុមហ៊ុនបុត្រសម្ព័ន្ធវឌ្ឍនៈគ្រុប នឹងជំរុញលើកស្ទួយវិស័យសិល្បៈចម្រៀងឱ្យកាន់តែរីកចម្រើន ដោយផ្ដោតសំខាន់លើការផលិត MV ចម្រៀងមានគុណភាព រួមទាំងការរៀបចំ Concert ដ៏អស្ចារ្យ។ មិនតែប៉ុណ្ណោះ ក៏នឹងរួមចំណែកផ្ដល់ចំណូលដល់តារាចម្រៀង និងក្រុមការងារ ដោយកន្លងមកក្រុមហ៊ុនដ៏ធំនេះបានរៀបចំកម្មវិធីមិនតិចជាង ១០០ លើកនោះទេ។ តាមការបង្ហើបតារាចម្រៀងរ៉េបកម្ពស 1.88cm លោកនឹងមានការប្រគំតន្ត្រី PS2 X វ ដ៏អស្ចារ្យម្ដងទៀតនៅថ្ងៃសង្ក្រាន្ត នាថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។
លោកសន្យានឹងផលិតបទចម្រៀងបែបប្រពៃណីខ្មែរពិរោះៗនិងមានអត្ថន័យ ហើយក៏ត្រៀមចអាល់ប៊ុមពិសេសលើសពីដៃគូរចម្រៀងជាមួយអនាគតម៉ាក់ៗ ទេព បូព្រឹក្ស ផងដែរ។ ក្រៅពីកម្មវិធីកម្សាន្តសប្បាយៗ ម្ចាស់បទ ជំហានជ័យ Life Tale និង ក្រុមហ៊ុនវឌ្ឍនៈ ក៏មានគម្រោងធ្វើការងារសប្បុរសធម៌នាងពេលខាងមុខថែមទៀតផង៕























Account
Security
Favourite Content