គ្រាន់តែម្ចាស់ចិត្តសួររឿងពេលណាសុំរៀបការ ជី ដេវីត តបភ្លាមថាឆ្នាំក្រោយហើយ!

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ក្លាយ​ជា​ប៉ា​​ម៉ាក់​គេ​ហើយ​ តែ​ស្វាមី​ភរិយា​គូ​នេះ​នៅ​តែ ​cute ​ដូច​ដើម​។ ​ម្សិលមិញនេះ ​គ្រាន់​តែ​ ទេព​ បូព្រឹក្ស​ សួរ​រឿង​ពេល​ណា​សុំ​រៀប​ការ​ស្រាប់​តែ ​ជី ​ដេវីត ចូល​ខមិន​ភ្លាម​ៗ​ថា ​«​ឆ្នាំ​ក្រោយ​ដាក់​ឱ្យ​ផ្អើល​កម្ពុជា​»​​។

បន្ទាប់​ពី​​ចូល​រួម​មង្គលការ​តារា​ស្រី ​សុភ័ក្រ កុសុម៉ា​ ម្ចាស់​បទ ​«​វីរនារី​» ​​អ្នក​នាង ​ទេព​ បូព្រឹក្ស​ បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​ខេបស៊ិន​បែប​នេះ​ថា​ «​ប៉ា Albert ហា គ្នា​សុំ​សួរ​ឯង​មួយ​ណា​គេ​រៀបការ​អស់​ហើយ​ ចុះ​កាល​សុំ​អូន​រៀបការ ​តែ​យូរ​ពេក​ប្រយ័ត្ន​អូន​សុំ​វិញ​ណា»​។ ​​

គ្រាន់​តែ​បាន​ឃើញ​បែប​នេះ​ភ្លាម​តារា​ចម្រៀង​រ៉េប​លោក​ ជី ​ដេវីត​​ បាន​ចូល​ខមិន​​លើ ​ Post​ របស់​ភរិយា​ភ្លែត​ថា ​«​ឆ្នាំ​ក្រោយ​ដាក់​ឱ្យ​ផ្អើល​កម្ពុជា​»​​ តែ​ម្ដង​។​ ក្រោយ​គូ​ស្នេហ៍​តារា​ចម្រៀង​ហ៊ីបហប​ទាំង​ពីរ​​បាន​ខមិន​ឆ្លើយឆ្លង​​គ្នា​យ៉ាង​ផ្អែមល្ហែម​បែប​នេះ​រួច​មក​អ្នក​គាំទ្រ​របស់​ពួកគេ​​ក៏​មិន​សំចៃ​ចិត្ត​ក្នុងការជម្រុញ និងគាំទ្រ ថែមទាំងសុំ​ទៅចូល​រួម​មង្គលការ​របស់​អ្នក​ទាំង​ពីរ​​ទៀតផង។ ​​គ្រាន់​តែ​បាន​ឮ​បែប​នេះ​អ្នក​នាង ​ទេព ​បូព្រឹក្ស​ ក៏​បាន​និយាយទៀត​ថា ​អ្នកនាង​ និង​ស្វាមី​មាន​គម្រោង​រួច​ហើយ​ ប៉ុន្តែ​ថ្ងៃ​ការ​របស់​អ្នកនាង​ខ្វះ​អី​បាន​ហាម​ខ្វះ​ហ្វេន​ៗឱ្យ​សោះ​​។​

ក្រឡេកមកជីវិតគ្រួសារអ្នកទាំងពីរវិញ ​ ជី​ ដេវីត​ ជាបុរស​ដែលពោរពេញដោយក្ដីស្រលាញ់សម្រាប់គ្រួសារតូចរបស់លោក​ជាពិសេស​អូន ​Albert ​ដែល​ជា​កែវ​ភ្នែក​របស់​លោក​តែ​ម្ដង​​ រី​ឯ​អ្នក​នាង​ ទេព​ បូព្រឹក្ស​​ មិន​ត្រឹម​ជា​ម៉ាក់​ដ៏​ល្អ​ តែក៏​ជា​ភរិយា​សំណព្វចិត្ត​របស់​ស្វាមី​ផង​ដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ល្បីដល់កូរ៉េ! កម្មវិធី «THE ZERO PROJECT» បេសកកម្មចម្រាញ់កំពូលតារាខ្មែរ ឆ្ពោះទៅរះលើឆាកអន្តរជាតិ បើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ CAM-POP

«THE ZERO PROJECT» គឺជា​កម្មវិធី Reality Survival ដ៏​ថ្មី​សន្លាង​ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង​ស្វែង​រក និង​បណ្ដុះបណ្ដាល​យុវជន​មាន​សមត្ថភាព ដើម្បី​ក្លាយ​ជា​ក្រុម​តារា​ចម្រៀង​ប្រុស (BOY BAND) និង​តារា​ចម្រៀង​ទោល (Solo Artist)

ពិធីកោរជុក ទំនៀមទម្លាប់ពីបុរាណរបស់អ្នកស្រុកអង្គរ សព្វថ្ងៃកម្រឃើញណាស់

ពិធីកោរជុក ឬ ពិធី​ចម្រើន​កេសា គឺ​ជា​ទំនៀម​មួយ ដែល​អ្នក​ស្រុក​អង្គរ​និយម​ប្រារព្ធ​ពិធី​មង្គល​សិរី​នេះ​សម្រាប់​កូន​ប្រុស​ស្រី​របស់​ពួកគេ។ ពិធី​នេះ​រៀប​ចំ​ឡើង​ក្នុង​រយៈពេល ​២​ថ្ងៃ១​យប់ ស្រដៀង​​ពិធី​មង្គលការ​ដែរ។

ការចាកចេញរបស់ Heeseung ពី ENHYPEN នៅតែងរងការសង្ស័យថា អាចមានហេតុផលលើសពីនេះ

ក្រុមអ្នកគាំទ្រ Engene ជាង ៧០០ ០០០ នាក់ ទាមទារឱ្យ BELIFT LAB បកស្រាយឱ្យច្បាស់លាស់អំពីការលាលែងតំណែងជាសមាជិកក្រុម ENHYPEN របស់ Heeseung ទោះបីជាមានលិខិតសរសេរដោយដៃពីតារាចម្រៀងរូបនេះ

Miss Planet បារាំង សកម្មខ្លាំងក្នុងការជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា

មិន​ទាន់​អី​ផង Amélie Gigan ក្លាយ​ជា​សំណព្វ​ចិត្ត​របស់​អ្នក​គាំទ្រ​បាត់​ទៅ​ហើយ ដ្បិត​បវរ​កញ្ញា​មក​ពី​ប្រទេស​បារាំង​រូប​នេះ បាន​ចង​ចិត្ត​អ្នក​គាំទ្រ​ ជាមួយ​សកម្មភាព​ជា​ច្រើន​ដែល​នាង​បាន​ថត​ផ្សព្វផ្សាយ​ពី​កម្ពុជា​លើ​បណ្ដាញ​សង្គម។

អ្នកវិទ្យាសាស្ត្រព្រមាន៖ ការប្រែប្រួលអាកាសធាតុកំពុងរុញតម្លៃកាហ្វេឱ្យកើនឡើង

ការប្រែប្រួលអាកាសធាតុកំពុងគំរាមគំហែងដល់ទីតាំងចម្ការកាហ្វេ ដែលនាំឱ្យទិន្នផលធ្លាក់ចុះ ខណៈផលប៉ះពាល់រយៈពេលវែងអាចនាំឱ្យតម្លៃកាហ្វេនៅទូទាំងពិភពលោកកើនឡើង។ នេះបើយោងតាមអត្ថបទរបស់សារព័ត៌មាន

ប៉ូគីមថេង សុធីតា និង Sydney Marith គ្រងឈុតម៉ូដដូចគ្នា តែកម្មវិធីផ្សេងគ្នា

អ្នកគាំទ្រហាក់ស្រឡាំងកាំងដែលឃើញ បវរកញ្ញា​ខ្មែរ​​​កំពុងប្រកួត​លើ​ឆាក​អន្តរជាតិ​ និងជា​អ្នក​តំណាង​កម្ពុជា Sydney Marith Miss Planet Cambodia 2025 និង ប៉ូគីមថេង សុធីតា ទើប​ប្រកាស​ថានឹង​វិល​ត្រឡប់​មក​ឆាក​បវរកញ្ញា​វិញ គឺ Miss Cosmo

Designer បរទេសម្នាក់នាំយកវប្បធម៌ខ្មែរ បង្ហាញនៅ Noir Fashion Week ទីក្រុងញូវយ៉ក

ចំណាយ​ពេល ១៧ ឆ្នាំ​នៅ​កម្ពុជា លើ​វិស័យ​ច្នៃ​ម៉ូត ដោយ​ផ្ដោត​លើ​ការ​រចនា​សម្លៀក​បំពាក់​បុរស ទីបំផុត Drewe Taylor ដែល​ជា​ជន​ជាតិ​អាហ្វ្រិក​ខាង​ត្បូង ​អាច​នាំ​យក​សមិទ្ធផល​នៃ​ការ​បំផុស​វប្បធម៌​ខ្មែរ​ឡើង​ឆាក​អន្តរជាតិ​បាន​

អាកាសធាតុក្ដៅមិនមែនជាបញ្ហាសម្រាប់សម្រស់ សិទ្ធី នីកា ឡើយ ស្អាត ឆ្វាចគ្រប់ពេល

តារា​សម្ដែង​ស្រី សិទ្ធី នីកា តែង​តែ​ត្រូវ​បាន​គេ​សរសើរ​ពី​រូប​សម្រស់​ដែល​ស្អាត​តាំងពី​ធម្មជាតិ​បើ​ទោះ​ជា​មាន​ការ​តុបតែង​មុខ ឬ​គ្មាន​ក៏​ដោយ ក៏​អ្នកនាង​មើល​ទៅ​នៅតែ​ស្រស់​បំព្រង​គ្រប់​ពេល​តែម្ដង។ ចូល​មក​ដល់​ពេល​នេះ គឺជា​រដូវ​ក្ដៅ​ហើយ​ស្ទីល៍​ផាត់​

គ្រូ ១ថ្ងៃ គ្រូ ១ ជីវិត! OG ហ្គូលឌិន ធ្វើចម្រៀងជូនពរខួបកំណើត Ruth Ko បង្កប់ក្ដីនឹករឭក

ម្ចាស់​ពាន Rapper Fighter រដូវ​កាល​ទី១ OGGolden – អូជីហ្គូលឌិន ធ្វើ​បទ​ចម្រៀង​ជូន​ពរ COACH Ruth Ko ក្នុង​ថ្ងៃ​កំណើត អម​ដោយ​ការ​នឹក​រលឹក​ជា​ពន់ពេក ដ្បិត​មិន​អាច​ជួប មិនអាចសូម្បីជជែកជាមួយ​មនុស្ស​ដែល​ខ្លួន​

ការប្រគំតន្រ្ដីរបស់ BTS នៅទីលាន Gwanghwamun ទទួលបានមតិចម្រុះ ខណៈត្រូវគេយកទៅប្រៀបជាមួយ Lisa

ការត្រៀមខ្លួនសម្រាប់ការប្រគំតន្ត្រីវិលត្រឡប់មកវិញរបស់ក្រុម BTS ដែលមានឈ្មោះថា "BTS THE COMEBACK LIVE: ARIRANG" នៅថ្ងៃទី ២១ ខែមីនា

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *