សម្រាករាប់ឆ្នាំ ពេលនេះ Park Bom បញ្ចេញសំនៀងក្រអួនក្រអៅម្ដងទៀតតាមរយៈបទចម្រៀង OST

តារាចម្រៀងកូរ៉េខាងត្បូង Park Bom ដែលជាអ្នកចម្រៀងនាំមុខប្រចាំក្រុម 2NE1 បានបង្ហើរសំនៀងពោរពេញដោយមនោសញ្ចេតនារបស់ខ្លួនជាថ្មីតាមរយៈបទចម្រៀងថ្មី “I Want U Back” ដែលជាបទចម្រៀង​សម្រាប់ភាពយន្តភាគថ្មីរបស់ប៉ុស្តិ៍ KBS។

កាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមហ៊ុន Big Ocean ENM ដែលជាក្រុមហ៊ុនកម្សាន្តនៅពីក្រោយរឿងភាគ “Face Me” បានចេញផ្សាយជាផ្លូវការនូវបទចម្រៀងសម្រាប់រឿងភាគថ្មីនេះ ដោយមានការចូលរួមច្រៀងជាពិសេសដោយតារាចម្រៀង Park Bom។ បទចម្រៀងមានចំណងជើងថា “I Want U Back” បានបង្ហាញពីភាពឈឺចាប់ ដែលត្រូវនឹង​សមត្ថភាព​ពិសេស​របស់ Park Bom ក្នុង​ការ​បង្ហាញ​អារម្មណ៍មនោសញ្ចេតនា​តាម​រយៈ​សំឡេង​របស់​នាង។

កំពុងចាក់ផ្សាយលើប៉ុស្តិ៍ KBS2 ភាពយន្តភាគ Face Me គឺជាប្រភេទរឿងបែបឧក្រិដ្ឋកម្មវេជ្ជសាស្រ្ដ និយាយពីគ្រូពេទ្យវះកាត់កែសម្ផស្ស និងអ្នកស៊ើបអង្កេតដ៏ខ្លាំងពូកែម្នាក់ ដែលបានរួមដៃគ្នាដោះស្រាយឧក្រិដ្ឋកម្មដ៏ស្មុគស្មាញ ដោយប្រើប្រាស់ការវះកាត់ដើម្បីជួយជនរងគ្រោះ និងស្វែងរកការពិតដែលលាក់កំបាំង។

គួររំឭកថា Park Bom បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំ ២០០៩ ក្នុង​នាម​ជា​សមាជិក​នៃ​ក្រុម K-pop 2NE1 ។ ក្រុមចម្រៀងស្រីមួយនេះត្រូវបានចាត់ទុកថាជាក្រុមលំដាប់ Legend មួយដែលអាចច្បាមយកប្រជាប្រិយភាពលើឆាកអន្តរជាតិជាមួយនឹងបទល្បីៗ ដូចជា “Lonely” “I Am the Best” និង “Ugly” ជាដើម។ សម្រាប់ Park Bom ផ្ទាល់ក៏មានបទចម្រៀងទោលដែលទទួលបានជោគជ័យយ៉ាងខ្លាំងដែរនៅជំនាន់នោះ ដូចជាបទ “You and I” និងបទ “Don’t Cry”។ បច្ចុប្បន្នសមាជិកទាំង ៤ កំពុងមមាញឹកក្នុងការប្រគំតន្ត្រីទេសចរណ៍អាស៊ី “Welcome Back Tour” ដែលជាការប្រគំតន្ត្រីជុំគ្នាលើកដំបូងរបស់ពួកគេ ក្រោយការរំសាយក្រុមរយៈពេល ៨ឆ្នាំ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

២០ ឆ្នាំក្រោយចេញស្នាដៃដំបូង Taylor Swift ទទួលងារជាកំពូលអ្នកនិពន្ធស្រីវ័យក្មេងបំផុតក្នុងបញ្ជីកិត្តិយស Songwriters Hall of Fame

Taylor Swift ថ្មីៗនេះបានក្លាយជាស្ត្រីមានអាយុក្មេងជាងគេបំផុត ដែលត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីកំពូលអ្នកនិពន្ធបទចម្រៀង Songwriters Hall of Fame ក្នុងវ័យ ៣៦ ឆ្នាំ ដែលជាជោគជ័យដ៏សំខាន់មួយទៀតនៅក្នុង

រួសរាន់​ឡើង មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ ចាប់ទទួល​ពាក្យ​ប្រកួត «រឿង​ខ្លី» សម្រាប់ផលិតករវ័យក្មេង

ដោយ​មាន​ការ​សំណូម​ពរ​ពី​សំណាក់​អនាគត​ផលិតករ​ភាពយន្ត​វ័យ​ក្មេង​ជា​ច្រើន​រូប ពេល​នេះ​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ សម្រេច​ពន្យារពេល​ក្នុង​ការ​ទទួល​ពាក្យ​ប្រកួត​ប្រជែង​រឿង​ខ្លី​រហូត​ដល់​ចុង​ខែ កក្កដា ឆ្នាំ ២០២៦ ក្នុង​

ក្លឹបអ្នកគាំទ្រចិន YUNI រួមគ្នាចុះធ្វើសកម្មភាពសប្បុរសធម៌ក្នុងឱកាសថ្ងៃកំណើតរបស់តារាប្រុស ZIYU

ថ្មីៗនេះ YUNI ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស ZIYU បានរួមគ្នាប្រើក្ដីស្រឡាញ់របស់ពួកគេទៅធ្វើសកម្មភាពសប្បុរសធម៌មួយក្នុងឱកាស

N.John សហការ​ជាមួយ 1 Million Dance Studio ដែលល្បីពេញកូរ៉េខាងត្បូង

ការ​ទៅ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​របស់ N.John កាលពី​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ ហើយ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូចជា​អ្នក​រាំ​អាជីព​នៅ​ទីនោះ។ ក្នុង​នោះ​ក៏​មាន​ក្លឹប​រាំ 1 Million Dance Studio ដ៏​ល្បី​ដែល​តារា

Ariana Grande ប្រកាសបង្កើតមូលនិធិ Brighter Days Ahead Foundation ដើម្បីគាំទ្រសហគមន៍ LGBTQIA+

នៅថ្ងៃទី១២ ខែមិថុនា កន្លងទៅ Ariana Grande បានប្រកាសបើកដំណើរការមូលនិធិ Brighter Days Ahead Foundation ដើម្បីជួយគាំទ្រដល់សិទ្ធិរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា និងក្រុមអ្នកកែភេទ រួមទាំងការផ្តល់នូវសេវា

Joshua នឹងថ្លែងសុន្ទរកថាលើកទឹកចិត្តដល់យុវជន នៅទីស្នាក់ការកណ្តាលអង្គការ UNESCO នាទីក្រុងប៉ារីស

Joshua សមាជិកក្រុមខេប៉ុបបុរស Seventeen នឹងថ្លែងសុន្ទរកថានៅទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីស នាថ្ងៃ ២៥ ខែមិថុនា ឆ្នាំ ២០២៦ ខាងមុខ ក្នុងនាមជាទូតសុឆន្ទៈយុវជន។

ប្អូនស្រីសាន់ឆាយទម្លាយសារដ៏ក្ដុកក្ដួល រយៈពេលមួយឆ្នាំក្រោយមរណភាពបងស្រី

ទោះបីជាសិល្បការិនីតៃវ៉ាន់ Barbie Hsu ឬភាគច្រើនបានស្គាល់ជាតួ សាន់ឆាយ បានលាចាកលោកទៅអស់រយៈពេលជាងមួយឆ្នាំហើយក៏ដោយ ក៏ប្អូនស្រីបង្កើតរបស់នាងនៅតែបន្តបង្ហាញពីក្តីស្រឡាញ់ និងការនឹករឭកយ៉ាង

TREASURE បង្កើតប្រវត្តិសាស្ត្រថ្មី! ឈ្នះពានរង្វាន់ដំបូង ស្របពេល MV ផ្ទុះដល់ ១០០ លាន VIEW ក្នុងរយៈពេលត្រឹម ១១ ថ្ងៃ

ថ្មីៗនេះ TREASURE ក្រុមចម្រៀងបុរសរបស់ YG Entertainment បានត្រលប់មកវិញជាមួយនឹងអាល់ប៊ុមខ្នាតតូចទី ៤ មានចំណងជើង "NEW WAV" ចេញផ្សាយនៅថ្ងៃទី ១ ខែមិថុនា ដោយមានបទចម្រៀងចំណងជើង "IF I" ជាបទចម្រៀងភាសាអង់គ្លេស

បវរកញ្ញាខ្មែរកូនកាត់អ៊ីតាលី Angelia Dougherty កំពុងក្រសោបបានប្រជាប្រិយភាពពីអ្នកគាំទ្រនៅកម្ពុជា

Angelia Dougherty ដែល​ជា​កូន​ខ្មែរ​កាត់​អ៊ីតាលី និង​បាន​ធំធាត់​ឡើង​នៅ​សហរដ្ឋអាមេរិក តែ​កញ្ញា​មាន​ចិត្ត​ចង់​ថែរក្សា​វប្បធម៌​ខ្មែរ​ បើ​ទោះ​រស់នៅ​នាយ​សមុទ្រក៏ដោយ ក៏​នាង​ចេះ​​រាំ​របាំ​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ និង

Oliver Tree ម្ចាស់បទ Life Goes On ទទួលមរណភាព ដោយសារគ្រោះថ្នាក់ឧទ្ធម្ភាគចក្របុកគ្នា

Oliver Tree បានទទួលមរណភាពក្នុងវ័យ ៣២ ឆ្នាំ ដោយសារគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីព្រឹកថ្ងៃទី ១៤ ខែមិថុនា នេះ នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។

Leave a Reply

Your email address will not be published.Required fields are marked *