មិនធម្មតា! ស្នាដៃគំនូរដោយមនុស្សយន្ត AI លក់ចេញក្នុងតម្លៃខ្ទង់លានដុល្លារអាមេរិក

គំនូរពីលោក Alan Turing បិតាវិទ្យាសាស្ត្រកុំព្យូទ័រទំនើប ជាស្នាដៃសិល្បៈពីវិចិត្រករ Ai-Da ដែលជាមនុស្សយន្តដំណើរការដោយ AI លក់ចេញក្នុងតម្លៃ ១,៣ លានដុល្លារអាមេរិក ក្នុងការដេញថ្លៃ។ នេះបើយោងតាមសារព័ត៌មាន BBC។

គំនូរមួយនេះ​​ គឺជា ១ ក្នុងចំណោម ១៥ គំនូរពីគណិតវិទូ Alan Turing ដែល Ai-Da បានចំណាយពេល ៨ម៉ោងក្នុងការផលិតស្នាដៃឈុតសិល្បៈ “A.I. God” ដោយប្រើប្រាស់ភ្នែក ដៃ និងបច្ចេកវិទ្យា AI ដែលបំពាក់ក្នុងខ្លួន។

Ai-Da ដែលដំណើរការដោយគំរូភាសារបស់ A.I. បាននិយាយថា “តម្លៃសំខាន់នៃស្នាដៃរបស់ខ្ញុំគឺជាសមត្ថភាពក្នុងការជំរុញឱ្យមានការសន្ទនាអំពីបច្ចេកវិទ្យាដែលកំពុងរីកចម្រើន”។

នាងបានបន្តថា ការងារនេះបង្កើតឡើងដើម្បីបបួលឱ្យអ្នកទស្សនាធ្វើការឆ្លុះបញ្ចាំងពី AI និងវិទ្យាសាស្រ្ត ព្រមគ្នានឹងការពិចារណាពីផលប៉ះពាល់ខាងសីលធម៌ និងសង្គម។

តំណាងរបស់ Sotheby’s ដែលជាវិចិត្រសាល និងអ្នករៀបចំកម្មវិធីដេញថ្លៃនេះបានឱ្យដឹងថា ផ្ទាំងគំនូរនេះបានលក់ចេញនៅក្នុងថ្ងៃផ្ដាច់ព្រ័ត្រ ពោលគឺម៉ោង ៧យប់ ថ្ងៃទី៧ ខែវិច្ឆិកានេះ ដោយអតិថិជនដែលមិនបង្ហាញអត្តសញ្ញាណម្នាក់ជាមួយនឹងតម្លៃដែលលើសពីការប៉ាន់ស្មាន។ ជាក់ស្ដែង ស្នាដៃដែលមានដម្លៃ ១.៣លានដុល្លារអាមេរិកនេះ ដំបូងឡើយ Sotheby’s បានប៉ាន់ស្មានតម្លៃប្រមាណ ១២ម៉ឺន ទៅ ១៨ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។

តំណាងរូបនេះ បានលើកឡើងពីការដេញថ្លៃដែលជាប្រវត្តិសាស្ត្រមួយនេះថា Ai-Da គឺជាសិល្បករមនុស្សយន្តដំបូងគេដែលមានស្នាដៃសិល្បៈដាក់ដេញថ្លៃ។ គាត់បានបន្ថែនថា៖ “វាជាពេលវេលាប្រវត្តិសាស្រ្តមួយនៃសិល្បៈទំនើប និងសហសម័យ ព្រមទាំងឆ្លុះបញ្ចាំងពីចំណុចប្រសព្វគ្នាររវាងភាពរីកចម្រើនរបស់បច្ចេកវិទ្យា AI និងទីផ្សារសិល្បៈពិភពលោក”។

Aidan Meller នាយក Ai-Da Robot Studios បាននិយាយថា “ការដេញថ្លៃនេះគឺជាពេលវេលាដ៏សំខាន់មួយសម្រាប់សិល្បៈទស្សនីយភាព ដោយស្នាដៃសិល្បៈរបស់ Ai-Da បាននាំមកនូវការចាប់អារម្មណ៍មកលើពិភពសិល្បៈ និងការប្រែប្រួលរបស់សង្គម នៅពេលដែលយើងកំពុងជួបប្រទះនឹងការរីកចម្រៀននៃ AI”។

បង្កើតឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ Ai-Da បានបើកបង្ហាញស្នាដៃជាលើកដំបូងនៅក្នុងការតាំងពិព័រណ៍ទោល “Unsecured Futures” ឯសាកលវិទ្យាល័យ Oxford។ នេះជាចំណុចចាប់ផ្ដើមដែលមនុស្សយន្តស្រីរូបនេះបង្កើតកេរ្តិ៍ឈ្មោះជុំវិញពិភពលោក មុននឹងបន្តទៅធ្វើការតាំងពិព័រណ៍នានា ដូចជាការតាំងពិព័រណ៍ជាមួយនឹង United Nations ដែលមានឈ្មោះថា AI for Good ជាដើម។  

សូមរំឭកផងដែរថា Alan Turing គឺជាគណិតវិទូដ៏សំខាន់មួយរួបដែលបានរួមចំណែកបង្កើតជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២។ ក្រោយជម្លោះពិភពលោកមួយនេះចប់ លោកបានត្រួសត្រាយផ្លូវនៃវិទ្យាសាស្ត្រកុំព្យូទ័រ ដែលរួមចំណែកកសាង​កុំព្យូទ័រឌីជីថលក្នុងសម័យទំនើប។​ ប​ន្ថែមពីនេះទៀត លោកក៏មានងារជា បិតានៃបញ្ញាសិប្បនិម្មិត (AI) ផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *