មិនមើលនឹងភ្នែក! តារារ៉េប ជី ដេវីត ឃើញសិស្សប្រុសម្នាក់កម្សត់ ចេញមុខធ្វើបែបនេះភ្លាម

ក្រោយ​ឃើញ​វីដេអូ​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​មាន​ជីដូន​ពិការ​ភ្នែក​ដើរ​សុំ​ទាន​​ និង​មាន​ម្ដាយ​ដើរ​លាង​ចាន​ឱ្យ​គេ ​ស្រាប់​តែ​​តារា​ចម្រៀង​​រ៉េប​ ជី ដេវីត​​ បានសម្រេច​ចិត្ត​ភ្លាម​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កម្សត់​រូបនោះ​។

បន្ទាប់​ពី​វីដេអូ​មួយ​ដែល​អ្នក​គ្រូ​បង្រៀន​ម្នាក់​បាន​បង្ហោះ​កូន​សិស្ស​ប្រុស​​ម្នាក់​ដែល​មាន​ជីវភាព​លំបាក​ខ្លាំង​ដោយ​ក្នុង​គ្រួសារ​មិន​មាន​ឪពុក​ គឺ​មាន​តែ​ម្ដាយ​ និង​ជីដូន​ជរា​ថែម​ទាំង​ពិការ​ភ្នែក​។ ​​ស្ថិត​ក្នុងភូមិត្រពាំងឈូក ឃុំ​មេសរជ្រៃ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម គេ​តែង​ឃើញ​កុមារា​កម្សត់​រូប​នេះ​ដើរ​ព្រះ​សង្ឃ​បិណ្ឌ​បាត ​ខណៈ​ដែល​ជីដូន​​ត្រូវ​ដើរ​សុំទាន​នៅ​ខាង​មុខ​ផ្សារ​ រី​ឯ​ម្ដាយ​ដើរ​លាង​ចាន​ឱ្យ​គេ​។ រៀប​រាប់​​បណ្ដើរ​ព្យាយាម​ទប់​ទឹក​ភ្នែក​មិន​ឱ្យ​ហូរ រហូត​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​​រំជួល​ចិត្ត​និង​ជីវិត​របស់​សិស្ស​ប្រុស​ម្នាក់​នេះ​សូម្បី​តែ​តារា​ចម្រៀង​រ៉េប​លោក​ ជី​ ដេវីត​ បាន​សម្រេច​ឧបត្ថម្ភ​ប្អូន​ប្រុស​ជា​ទឹក​ប្រាក់​ ២០០​ដុល្លារ​ជា​រៀង​រាល់​​ខែ​ក្នុង​រយៈពេល ​១​ឆ្នាំ​ពេញ​ដើម្បី​សម្រួល​ដល់​ជីវភាព​របស់​លោក​យាយ ​និង​ការ​សិក្សា​របស់​ប្អូន​ប្រុស​។​​​​​​​

វីដេអូ​របស់​អ្នកគ្រូ ធីតា បាន​ផ្សព្វផ្សាយ​ទៅ ធ្វើឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​អាណិត​អាសូរ​ដល់​ប្អូន​ប្រុស និង​បាន​ជួយ​ឧបត្ថម្ភ​ខ្លះ​ៗ​ដល់​ប្អូន តាម​រយៈ​អ្នកគ្រូ។ នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល​អ្នកគ្រូ ស្វែង​រក​ជំនួយ​ជួយ​ដល់​សិស្ស​ក្រីក្រ​នៅ​ក្នុង​បន្ទុក​ថ្នាក់ ហើយ​អ្នក​គ្រូ​ក៏​តែង​ចែក​រំលែក​ចំណេះ​ដឹង​ផ្សេង​ៗ​ជា​ហូរហែ ដើម្បី​ជួយ​ឲ្យ​ការ​សិក្សា​សិស្ស​កាន់តែ​ប្រសើរ។

គួរបញ្ជាក់ថា តារា​រ៉េប ជី ដេវីត ក៏​មាន​ខ្សែ​ជីវិត​កម្សត់​ដែរ និង​ជា​មនុស្ស​ពុះពារ ដូចនេះ​ពេល​ឃើញ​រឿង​កម្សត់​របស់​ក្មេង​ប្រុស​សិស្ស​សាលា​រូប​នោះ រំជួល​ចិត្ត និង​ចេញ​មុខ​ជួយ​តែម្ដង​ទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ