មិនយូរនោះទេកុងត្រារបស់ក្រុមចម្រៀងនារី fromis_9 នឹងត្រូវបានបញ្ចប់ក្នុងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយពួកគេលែងជាតារាចម្រៀងក្រោមក្រុមហ៊ុន Pledis Entertainment ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HYBE ទៀតហើយ។

យ៉ាងណាមុនពេលចាកចេញ ក្រុមនារី fromis_9 ក៏នឹងបទជូនបទចម្រៀងពិសេសមួយបទមានចំណងជើងថា “from” ផ្ដល់ជូនអ្នកគាំទ្រជាអំណោយចុងក្រោយមុនពេលចាកចេញពី HYBE។ “from” ជាបទចម្រៀងដែលបង្ហាញពីការដឹងគុណ និងការស្រឡាញ់ពី fromis_9 ដល់ក្រុមអ្នកគាំទ្ររបស់ខ្លួន FLOVER។ អ្វីដែលពិសេសសម្រាប់បទចម្រៀងមួយបទនេះគឺសមាជិកក្រុមទាំងអស់បានសហការគ្នាដើម្បីបញ្ចប់ទំនុកច្រៀងជាមួយគ្នាតែម្ដង។
មុនពេលចេញផ្សាយបទចម្រៀងជាផ្លូវការ ក្រុមនារី fromis_9 បានចែករំលែកតាមភ្នាក់ងាររបស់ពួកគេថា៖ យើងទាំងអស់គ្នាបានដាក់បេះដូងរបស់ពួកយើងដើម្បីសរសេរបទចម្រៀងមួយនេះដូចជាផ្ញើសំបុត្រទៅកាន់ FLOVER។ យើងសង្ឃឹមថាភាពស្មោះត្រង់របស់យើងនឹងបានចូលទៅផ្ដល់កម្ដៅដល់ជ្រុងមួយក្នុងបេះដូងរបស់អ្នកគាំទ្រក្នុងរដូវរងាដ៏ត្រជាក់នេះ។ យើងសូមឱ្យបទចម្រៀងមួយនេះក្លាយជាចំណែកមួយនៃថ្ងៃអនាគតរបស់អ្នក ជាពិសេសអនុញ្ញាតឱ្យពួកយើងអាចញញឹមជាមួយគ្នា និងនឹករឮកគ្នាមិនថានៅទីណា ពេលណានោះទេ។


ទន្ទឹមនឹងនេះបទចម្រៀងដ៏ពិសេស “from” នឹងត្រូវចាក់ផ្សាយនៅថ្ងៃទី២៣ ខែធ្នូ នៅលើវេទិកាតន្ដ្រីផ្សេងៗ។
គួរបញ្ជាក់ផងដែរថាចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូងក្នុងខែមករា ឆ្នាំ២០១៨ ក្រុមនារី fromis_9 បានបង្ហាញនូវតន្ដ្រីជាច្រើនប្រភេទរួមមាន “Talk & Talk”, “DM”, “Stay This Way”, “#menow“ និង “Supersonic” ។ ការចេញផ្សាយបទ “Supersonic” នៅខែសីហាគឺទទួលបានការសាទរយ៉ាងទំលំទូលាយដែលអាចឈរជើងលើតារាងតន្ដ្រីទាំងក្នុង និងក្រៅប្រទេស។ បទចម្រៀងនេះត្រូវបានគេទទួលស្គាល់ថាជា “បទចម្រៀងល្អបំផុតក្នុងឆ្នាំ ២០២៤” ដោយបានឈានឡើងលើតារាងតន្រ្ដីដូចជា Billboard, PopMatters, NME របស់ចក្រភពអង់គ្លេស និង Dazed។

លើសពីនេះ ក្រុមចម្រៀងនារីមួយនេះក៏នឹងឡើងសម្ដែងបទឆ្នាំក្នុងកម្មវិធី Gayo Daejejeon របស់ MBC នៅថ្ងៃទី៣១ ខែធ្នូ ផងដែរ។ យ៉ាងណាមិញ ពេលនេះអ្វីដែលជាចម្ងល់របស់ក្រុមអ្នកគាំទ្រគឺតាមដានចាំមើលយ៉ាងដិតដល់ថាតែក្រុមនារី fromis_9 នឹងរំសាយក្រុម ឬបន្ដសកម្មភាពរបស់ពួកគេជាមួយនឹងភ្នាក់ងារថ្មីណាមួយ៕























Account
Security
Favourite Content