ពីរឿងចៃដន្យក្លាយជាភាពជោគជ័យ! ​ Jung Hae In រៀបរាប់ពីការចាប់ផ្ដើមអាជីពជាអ្នកសម្ដែងរបស់ខ្លួន

តារាសម្ដែងកូរ៉េខាងត្បូង លោក​ Jung Hae In បានចែករំលែកពីចំណុចផ្ដើមដំបូងក្នុងវិថីសិល្បៈ ដោយប្រាប់ថា វាជារឿងចៃដន្យដែលលោកខ្លួនឯងក៏នឹកស្ថានមិនដល់។  ​

កាលពីថ្ងៃទី២៤ ខែកញ្ញានេះ តារាភាពយន្តវ័យ៣៦ឆ្នាំរូបនេះ បានបង្ហាញវត្តមានក្នុងកម្មវិធី AM Plaza របស់ស្ថានីយទូរទស្សន៍ KBS ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់ខ្លួន រឿងប៉ូលីសសាច់កម្មប៉ះឃាតករកំពូលល្បិច ឬ I, the Executioner ក៏ដូចជាចែករំលែកពីបទពិសោធន៍របស់ខ្លួននៅក្នុងឧស្សាហកម្មភាពយន្តផងដែរ។ នៅផ្នែកមួយនៃកម្មវិធី Jung Hae In បានលើកឡើងពីដំណើរដើមទង ដែលបាននាំខ្លួនលោកឱ្យចូលប្រឡូកក្នុងវិស័យសិល្បៈ រហូតដល់ក្លាយជាតារាសម្ដែងប្រុសដែលមានប្រជាប្រិយភាពដូចពេលបច្ចុប្បន្ននេះ។

បើទោះបីជារៀបចប់ជាមួយនឹងជំនាញសម្ដែងមែន តែការដែលចាប់អាជីពជាតួកុននេះមិនមែនជាបំណងប្រាថ្នាដើមរបស់លោកឡើយ​ តែគ្រប់យ៉ាងវាចាប់ផ្ដើមពីឧប្បត្តិហេតុមួយ។

ត្រឡប់ទៅកាលពីនៅយុវវ័យ លោកបានជួបជាមួយនឹងអ្នកជ្រើសរើសតួសម្ដែងដោយចៃដន្យនៅពីមុខរោងភាពយន្តមួយ។ តួប្រុសដែលជាដៃគូរបស់ Jisoo នៅក្នុងរឿង Snowdrop រូបនេះបានរំឭកថា​ ពេលនោះជាពេលដែលលោកទើបតែប្រឡងចូលរៀននៅសាកលវិទ្យាល័យថ្មីៗ ហើយលោកក៏មិនមានចំណាប់អារម្មណ៍ជាមួយនឹងការសម្ដែងនោះដែរ។

លោកបានប្រាប់ទៅពិធីករ និងទស្សនិកជនថា៖ “អ្នកជ្រើសរើសតួសម្ដែងបានសួរខ្ញុំថា តើខ្ញុំចាប់អារម្មណ៍ធ្វើជាតារាសម្ដែងទេ ហើយពួកគេបានហុចនាមប័ណ្ណមកឱ្យខ្ញុំ។ នៅពេលនោះខ្ញុំមិនបានចាប់អារម្មណ៍នឹងរឿងនេះទេ ហើយថែមទាំងយកវាទៅអួតប្រាប់ម៉ាក់របស់ខ្ញុំទៀត។ កាលនៅរៀន ខ្ញុំមិនដែលស្រមៃទាល់តែសោះថានឹងធ្វើជាតារា ខ្ញុំគ្រាន់តែចង់មានជីវិតធម្មតាៗដូចមិត្តភក្ដិរបស់ខ្ញុំ”។

ដោយឡែក បន្ទាប់ពីជំនួបដែលជាជោគវាសនាមួយនេះ គ្រប់យ៉ាងក៏ចាប់ផ្ដើមប្រែប្រួល។ យុវជន Jung Hae In បានពិចារណាសាជាថ្មីចំពោះឱកាសមួយនេះ និងចាប់ផ្ដើមត្រៀមខ្លួនជាច្រើនខែ ដើម្បីចូលរៀនដេប៉ាតឺម៉ង់ល្ខោន និងភាពយន្ត នាសាកលវិទ្យាល័យ Pyeongtak។

ភ្លាមៗក្រោយពីចូលរៀន លោកក៏បានដឹងខ្លួនថា លោកកំពុងតែចូលប្រឡូកក្នុងវិស័យមួយដែលមានការប្រកួតប្រជែងខ្ពស់ ដោយសារតែសិស្សដែលចូលរៀននៅពេលនោះសុទ្ធតែជាអ្នកដែលមានក្ដីសង្ឈឹមនេះតាំងតែពីយូរណាស់មកហើយ​ មិនមែនទើបតែស្វែងរកខ្លួនឯងឃើញដូចជាខ្លួននោះទេ។

Screenshot

តួប្រុសដែលជាម្ចាស់ពានរង្វាន់តួឯកឆ្នើមរបស់ Asian Academy Creative Awards​ 2022 រូបនេះបានរៀបរាប់ពីអារម្មណ៍ និងភាពអត់ធ្មត់របស់ខ្លួនថា៖ “នៅពេលដើរចូលទៅក្នុងសាលា ខ្ញុំមានអារម្មណ៍ថាភ័យខ្លាចណាស់។ ខ្ញុំបានជួបសិស្សជាច្រើនទៀត ដែលពួកគេមានគោលបំណង និងបានត្រៀមខ្លួនសឹងតែពេញមួយជីវិតសម្រាប់ការងារមួយនេះ។ ខ្ញុំស្រាប់តែយល់ថា ខ្ញុំត្រូវតែខិតខំឱ្យខ្លាំងជាងនេះ ដើម្បីឱ្យខ្លួនឯងតាមទាន់អ្នកដទៃទៀត”។

Jung Hae In ក៏បានលើកឡើងពីបញ្ហានៃទំនាក់ទំនងគ្រួសារនៅពេលនោះដែរ ដោយហេតុថាលោកបានផ្លាស់ប្ដូរជំនាញសិក្សារបស់ខ្លួនភ្លាមៗពេក ហើយឪពុករបស់លោកមិនបានយល់ស្របនឹងរឿងនេះទេ។

ត្បិតមានការជំទាស់ពីគ្រួសារក៏ពិតមែន តែការសម្រេចចិត្តមួយនេះ ពិតជាការសម្រេចចិត្តដ៏ត្រឹមត្រូវ និងសំខាន់សម្រាប់លោក។ ដូចលទ្ធផលដែលបង្ហាញឱ្យឃើញនាពេលបច្ចុប្បន្ននេះ Jung Hae In បានក្លាយជាតារាសម្ដែងប្រុសដែលមានប្រជាប្រិយភាពមិនធម្មតាម្នាក់ ជាមួយនឹងពានរង្វាន់ជាច្រើន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *