ពីក្មេងស្រលាញ់តន្ត្រីរហូតក្លាយជាអ្នកចម្រៀងអាជីព នាង ដាវីន ឆ្លងកាត់ និងជួបប្រទះរឿងអ្វីខ្លះ?

ត្រឹម​ជា​ក្មេង​ខេត្ត​ម្នាក់​ដែល​មាន​បេះ​ដូង​ស្រលាញ់​តន្ត្រី​ បេក្ខភាព ​Cambodian Idol រដូវ​កាល​ទី​៤​ នាង ​ដាវីន​ បាន​ទម្លាយ​ខ្សែ​ជីវិត​តស៊ូ​ និង​រឿង​​រ៉ាវ​ជា​ច្រើន​​ដែល​​​បាន​ឆ្លង​កាត់​មុន​ក្លាយ​ជា​តារា​ចម្រៀង​អាជីព​ដូច​សព្វ​ថ្ងៃ​នេះ​។

តាម​រយៈ​រូប​ភាពជា​ច្រើន​​សន្លឹក​ដែល​ប្រៀប​បី​ដូច​ជា​សៀវភៅ​មួយ​ក្បាល​បាន​អធិប្បាយ ​រៀប​រាប់​​ពី​ដំណើរ​ជីវិត ​​នាង ​ដាវីន ​តារា​ចម្រៀង​ពន្លក​ថ្មី​ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​មាស ​ក្រោយ​​លោក​​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​ការ​ប្រឡង​ចម្រៀង​ក្នុង​កម្មវិធី​ Cambodian Idol ​រដូវ​កាល​ទី​៤។​

នាង ​ដាវីន ​ជា​និស្សិត​ផ្នែក​វិស្វករ​ (Engineering Civil) យុវជនរូបនេះ​រៀន​បណ្ដើរ​ធ្វើ​ការ​បណ្ដើរ​ ដោយឆ្លៀត​ពេល​ទំនេរ​​ពី​ការ​រៀន​សូត្រ​ទៅ​រត់​តុ​តាម​រោង​ការ។​ រៀន​បាន​កន្លះ​ឆ្នាំ​ ដាវីន ​​​ក៏​បាន​ដាក់​ពាក្យ​ធ្វើ​ការ​ផ្នែក Surveyer ​កាល​នោះ​ធ្វើ​ការ​នៅ​ពេល​ថ្ងៃ​ហើយ​រៀន​នៅ​ពេល​យប់​។

ក្រោយ​មកម្ចាស់បទ «ឯណាពាក្យសន្យា» ​ក៏​បាន​ដាក់​ពាក្យ​ចូល​ធ្វើការ​ផ្នែក Sit engineering ក្នុង​បុរី​ធំ​មួយ​កន្លែង​។​​ ដោយ​មានចិត្ត​ស្រលាញ់​ការច្រៀង​ នាង ដា​វីន ​ក៏​ចាប់​ផ្ដើម ​Cover ​ចម្រៀង​ហើយ​ផុស​តាម​ហ្វេសបុក​ ពេល​នោះ​​គឺ​ផុស​ស្ទើរ​រាល់​ថ្ងៃ​ដោយ​រៀន​កាត់​វីដេអូ​ និង​រៀន​ថត​ដោយ​ខ្លួន​ឯង​ ហើយ​ឱ្យ​មិត្ត​ជួយ​ថត​សំឡេង​ឱ្យ​រហូត​បាន​ចូល​រួម​ និង​បង្កើត​ក្រុម​ចម្រៀង​ដែល​មាន​ឈ្មោះ​ថា​ Arom Music​​ ។

ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ​ ដាវីន ​អភិវឌ្ឍ​សមត្ថភាព​បាន​យ៉ាង​ល្អ​​ រហូត​អាច​ថត​បទ​ចម្រៀង​ដំបូង​​ដែល​សរសេរ​ដោយ​ខ្លួន​ឯង​​មាន​ចំណង​ជើង​ថា ​«បេះដូង​មួយ​នេះ​»​ ក្រោយៗ​មក​ក៏​​ទទួល​បាន​ការងារ​ច្រៀង​ច្រើន​កន្លែង​នៅ​ពេល​យប់​។​ នៅពេលដែល ដាវីន​​ ចាប់​ផ្ដើម​ចេះ​ថត​​​ ពេលនោះក៏​ចាប់​ផ្ដើម​មាន​ការ​ងារ​ជា​ហូរហែ​កាន់​តែ​ច្រើន​ឡើងៗ ​ដោយ​ពេល​ថ្ងៃ​ត្រូវ​ថត​ យប់​ទៅ​ច្រៀង​នៅ​ហាង​ ចេញ​ពី​ច្រៀង​ត្រូវ​កាត់​វីដេអូ​ ព្រឹក​ត្រូវ​ចេញ​ទៅ​ថត​ទៀត។ ដាវីន ​បាន​សម្រេច​ព្យួរ​ការ​សិក្សា​​មួយ​រយៈ​ ដើម្បី​រក​លុយ​ជួយ​គ្រួសារ​ ណាមួយ​ដោយសារ​មានការងារច្រើន​ និងមមាញឹកផង។​ ដាវីន​ ​Cover​​ បទ​ចម្រៀង​ជា​ប្រចាំ​រហូត​ទទួល​បាន​ឱកាស​ចូល​រួម​ក្នុង​កម្មវិធី ​២​ កន្លែង​​ដែល​ពេល​នោះ​ធ្វើ​ឱ្យ​រូប​លោក​សប្បាយ​ចិត្ត​ជា​ខ្លាំង​។​​​​​​

ដល់អំឡុង​ឆ្នាំ ​២០២២ ​ដាវីន​ ពេលនោះលោក​មាន​វ័យ ២២ ឆ្នាំ ​បាន​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្រកួត​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក ​Cambodian Idol រដូវ​កាល​ទី៤​​។ ដាវីន មានទាំងរូបសម្បត្តិ គួប​ផ្សំ​ជាមួយ​សមត្ថភាព ​​និង​ទេព​កោសល្យ​​បាន​ធ្វើ​ឱ្យ​បុរស​​មាឌ​ល្អិត​រូប​នេះ​ឆ្លង​ផុត​ដំណាក់​កាល​ជា​ច្រើន​រហូត​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្លាយជា top 4 ក្រោយ​​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​អស់​រយៈ​ពេល​ជា​​ច្រើន​ខែ​​ក្នុង​ចំណោម​បេក្ខភាព​​ជា​ច្រើន​ពាន់​នាក់​ដែល​បាន​ដាក់​ពាក្យ​ប្រកួត​។​

​ជា​លទ្ធផល នាង ​ដាវីន​ បាន​ក្លាយ​ជា​អាយ​ដល់​ក្នុង​បេះ​ដូង​ទស្សនិកជន​ជន​ជា​ច្រើន​ពាន់​នាក់​​។​ បេក្ខភាព​ Cambodian Idol រដូវ​កាល​ទី​៤ រូប​នេះ​ក៏​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​អាជីព​ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​មាស​​ ជាមួយ​បេះដូង​ដែល​ស្រលាញ់​ និង​ចាប់​ចិត្ត​លើ​តន្ត្រី​តាំង​ពី​ក្មេង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ