កាលពីថ្ងៃទី១១ ខែកញ្ញា ក្រុមចម្រៀងស្រីរបស់កូរ៉េខាងត្បូង NewJeans បានធ្វើការ live ផ្ទាល់នៅលើ YouTube ដើម្បីប្រឆាំងការដកតំណែងអតីត CEO, Min Hee Jin។ សមាជិកក្រុមម្នាក់ៗ បានចែករំលែកពីបញ្ហាដែលពួកគេបានជួបពីនាយកប្រតិបត្តិការថ្មី និងភាពព្រងើយកន្តើយរបស់ HYBE ទៅលើពួកនាង។ បន្ថែមពីនេះ NewJeans ស្នើរសុំឱ្យ HYBE ផ្ដល់តំណែងឱ្យ Min Hee Jin វិញត្រឹមថ្ងៃទី២៥ ខែកញ្ញានេះ។

អ្នកប្រើប្រាស់អ៊ឺនធឺណិតជាច្រើនរូប បានបង្ហាញការគាំទ្រទៅលើ NewJeans ហើយឥឡូវនេះលោក SINXITY ដែលជាអតីតនាយកផ្នែកច្នៃប្រឌិតរបស់ YG Entertainment ក៏បានបង្ហាញការគាំទ្រទៅលើក្រុមចម្រៀងមួយនេះផងដែរ។ អតីតនាយកផ្នែកច្នៃប្រឌិតដែលធ្លាប់ធ្វើការជាមួយនឹង BLACKPINK រូបនេះ បានបង្ហោះរូបថតនៃការផ្សាយផ្ទាល់របស់ NewJeans តាមរយៈ story នៅលើគណនី Instagram របស់គាត់ ដោយមាន tag គណនី NewJeans និង Min Hee Jin មកជាមួយផង។
ក្រោយពីការបង្ហោះនេះធ្វើឡើង មានអ្នកគាំទ្រជាច្រើនបានអរគុណ និងសសើរដល់ទឹកចិត្តរបស់លោក ដែលហ៊ានចេញមុខគាំទ្រជាសាធារណៈបែបនេះ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលលោកបង្ហាញការគាំទ្រចំពោះក្រុម NewJeans។ ជាក់ស្ដែង កាលពីថ្ងៃទី១១ ខែមិថុនា នៅពេលដែលមានការចោទប្រកាន់ថា NewJeans បានលួចចម្លងឈុតរបស់ BLACKPINK ក្នុងនាមជានាយកផ្នែកច្នៃប្រឌិតនាអំឡុងពេលនោះ លោកបានច្រើនចោលទៅលើការចោទប្រកាន់នេះ។
លោកបានឆ្លើយតប តាមរយៈការបង្ហោះជា story នៅលើគណនី Instagram ដោយដាក់រូបសមាជិកក្រុមទំាងពីរក្នុងឈុតដែលគេគិតថាស្រដៀងគ្នានោះទន្ទឹមគ្នា ជាមួយនឹងសារខ្លីមួយដែលមានន័យថា “ខុសគ្នាទាំងស្រុង”៕

























Account
Security
Favourite Content