កាលពីចុងឆ្នាំ ២០២២ មហាជសេដ្ឋីជប៉ុនលោក Yusaku Maezawa បានប្រកាសពីគម្រោងធ្វើដំណើរកម្សាន្ដទៅកាន់ឋានព្រះច័ន្ទ “Dear Moon” តាមរយៈក្រុមហ៊ុនអាកាសចរណ៍ SpaceX របស់កំពូលមហាសេដ្ឋី Elon Musk។ ដោយក្នុងដំណើរកម្សាន្ដនោះត្រូវបានរំពឹងថាមានមនុស្សចំនួន ១០ នាក់ចូលរួមចំណោមនោះក៏មានសមាជិកក្រុមចម្រៀង BigBang គឺ T.O.P ផងដែរ។

បើតាមការបញ្ជាក់ពីមហាសេដ្ឋីជប៉ុនបញ្ជាក់ថា គម្រោងដំណើរកម្សាន្ដនេះបានចាប់ផ្ដួចផ្ដើមតាំងពីឆ្នាំ ២០១៨ មកម្ល៉េះ និងប្រកាសជ្រើសរើសរកមនុស្សដែលមានចំណូលចិត្ត ហ៊ានសាកល្បង ដើម្បីធ្វើដំណើរជាមួយលោក។ បើតាមគម្រោងដំណើរកម្សាន្ដនេះគ្រោងធ្វើរយៈពេល ៨ ថ្ងៃ និងចាប់ផ្ដើមក្នុងឆ្នាំ ២០២៣។
យោងតាមប្រភពព័ត៌មានកូរ៉េនៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២៣ បានឲ្យដឹងថា ដំណើរកម្សាន្ដទៅកាន់ឋានព្រះច័ន្ទ “Dear Moon” នឹងត្រូវពន្យារពេលសិន។ ចំពោះមូលហេតុត្រូវបានលើកឡើងថា ដោយសារតែការអភិវឌ្ឍន៍ និងបច្ចេកទេសនានា ដំណើរកម្សាន្ដមួយនេះមិនទាន់អាចធ្វើបានឡើយនៅឆ្នាំនេះ។ បើតាមការរំពឹងទុកទំនងជាអាចបន្លាយរហូតដល់ទៅ ២ ឬ ៣ ឆ្នាំទៀតឯណោះទើបអាចទៅបាន។

ជុំវិញព័ត៌មាននេះដែរ ធ្វើឲ្យមហាជនជឿថា មូលហេតុប្រហែលជាពាក់ព័ន្ធនឹងសុវត្ថិភាពរបស់អ្នកដំណើរ និងមិនទាន់មានភាគរយក្នុងការធានាសុវត្ថិភាពខ្ពស់ចំពោះអ្នកធ្វើដំណើរឡើយ។ តែទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនរបស់តារាប្រុស T.O.P សង្ឃឹមថាដំណើរកម្សាន្ដទៅឋានព្រះច័ន្ទនឹងអាចក្លាយជាការពិតក្នុងថ្ងៃណាមួយ ព្រោះវាជាក្ដីស្រមៃរបស់លោក ដោយលោកជាមនុស្សចូលចិត្តផ្សងព្រេង និងធ្វើរឿងអ្វីប្លែកៗ ខុសពីអ្នកដទៃ៕

























Account
Security
Favourite Content