ទីបំផុតបទ «ទេវរាជ» ទេព បូព្រឹក្ស បង្ហាញវត្តមានលើឆាកអន្តរជាតិហើយ!

បទ​ចម្រៀង «ទេវរាជ» របស់អ្នកនាង ទេព ​បូព្រឹក្ស នឹង​បង្ហាញ​វត្តមាន​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​កម្មវិធី 2025 ROUND Festival នៃប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​តាម​ផេក​ផ្លូវ​ការ​របស់​អ្នក​នាង​ ទេព ​បូព្រឹក្ស ដែល​ជា​ម្ចាស់​បទ​បានបង្ហោះមុននេះបន្តិច។​

នា​ថ្ងៃ​ទី​២១​,​២២​ ខែ​មិថុនា ឆ្នាំ​២០២៥​ ទេព បូព្រឹក្ស នឹង​ដឹកនាំ​ការ​សម្ដែង​បទ​ចម្រៀង «ទេវរាជ» ទៅកាន់ឆាក​តន្ត្រី​ដ៏​ធំ​ក្នុង​កម្មវិធី 2025 ROUND Festival នៃ​ប្រទេស​ម៉ាឡេស៊ី។ នេះគឺ​ជា​លើក​ទី​១​ហើយដែល​បទ​ចម្រៀង​មាន​បញ្ចូល​សិល្បៈ​វប្បធម៌​ខ្មែរ​ដូច​ជា ល្ខោន​ខោល , របាំ​មណី​មេខលា និង​អប្សរា ត្រូវ​បាន​យក​ទៅ​បង្ហាញ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បែប​នេះ​នៅ​លើ​ឆាក​តន្ត្រី​នៅ​ក្នុង​ទី​ក្រុង​កូឡាឡាំពួរ​នា​លើក​នេះ។ មួយ​វិញ​ទៀត​ ការ​នាំ​យក​ទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ​នេះ​ទៅ​កាន់​ឆាក​អន្តរជាតិ​គឺ​ជា​បំណង​ប្រាថ្នា​មួយ​ដ៏​ធំ​របស់ ​ទេព ​បូ​ព្រឹក្ស​ ដែល​អ្នក​នាង​ធ្លាប់​ស្រមៃ​ថា​ថ្ងៃ​ណា​មួយ​នឹង​ដឹក​ដៃ​វប្បធម៌​ទៅ​កាន់​ឆាក​អន្តរជាតិ​ ហើយ​ពេល​នេះ​ក្ដី​ស្រមៃ​មួយ​នេះ​បាន​ចេញ​ជា​ផ្លែផ្កា​ហើយ។

តាម​រយៈ​ការ​ចែក​រំលែក​ព័ត៌មាន​មួយ​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ពិសេស​អ្នក​គាំទ្រ​តារា​ស្រី​ខាង​លើ​សម្ដែង​ក្ដី​រំភើប​ចំពោះ​សមិទ្ធផល​មួយ​នេះ​និង​បាន​ជូន​ពរ​ឱ្យ​ការ​សម្ដែង​មួយ​នេះ​ទទួល​បាន​ជោគជ័យ​ទៀត​ផង៕

ប្រភពរូបភាព ៖ Tep Boprek



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *