រដ្ឋាភិបាលចិនប្រកាសទប់ស្កាត់ការនាំចូលភាពយន្តហូលីវូដ ជាការសងសឹកចំពោះការដំឡើងពន្ធរបស់អាមេរិក

កាលពីថ្ងៃទី១០ ខែមេសា ប្រទេសចិនបានប្រកាសថាខ្លួននឹងរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដភ្លាមៗ ជាការសងសឹកចំពោះការដំឡើងពន្ធរបស់ប្រធានាធិបតី Donald Trump លើទំនិញនាំចូលរបស់ចិន។

បន្ទាប់ពីរយៈពេលបីទសវត្សរ៍ដែលប្រទេសចិនបាននាំចូលភាពយន្តហូលីវូដចំនួន ១០ ជារៀងរាល់ឆ្នាំ ឥឡូវនេះរដ្ឋបាលភាពយន្តចិនបាននិយាយថា ការដំឡើងពន្ធរបស់លោក Trump លើការនាំចូលទំនិញរបស់ចិននឹងធ្វើឱ្យស្ថានភាពភាពយន្តអាមេរិកនៅក្នុងប្រទេសចិនកាន់តែជូរចត់ បន្ទាប់ពីការធ្លាក់ចុះជាច្រើនឆ្នាំ ព្រមទាំងបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ពួកគេនឹងអនុវត្តតាមច្បាប់ទីផ្សារ ស្របពេលគោរពជម្រើសរបស់អ្នកទស្សនា និងកាត់បន្ថយកម្រិតនាំចូលខ្សែភាពយន្តអាមេរិក។

ពាក់ព័ន្ធបញ្ហានេះ ផលិតករភាពយន្តអាមេរិក លោក Chris Fenton បាននិយាយថា វិធានការនេះគឺជាការសងសឹកដ៏ឆ្លាតវៃ ដែលស្ទើរតែមិនបង្កផលប៉ះពាល់អ្វីឡើយសម្រាប់ប្រទេសចិន ប៉ុន្តែនឹងជាការដាក់ទណ្ឌកម្មកាន់តែធ្ងន់សម្រាប់ផលិតករកុនអាមេរិក។

លោក Fenton បន្ថែមថាបច្ចុប្បន្ន ភាពយន្តរបស់អាមេរិកមានចំណែកត្រឹមតែ ៥% ប៉ុណ្ណោះនៃប្រាក់ចំណូលពីការលក់សំបុត្រកុនសរុបនៅក្នុងទីផ្សារប្រទេសចិន ហើយអ្វីដែលកាន់តែអាក្រក់សម្រាប់ហូលីវូដនោះគឺ ប្រទេសចិនបានយកពន្ធចំនួន ៥០% មុនពេលប្រាក់ចំណូលត្រឡប់ទាំងឡាយអាចទៅសហរដ្ឋអាមេរិកវិញ។ ដូច្នេះបន្ទាប់ពីបែងចែកជាមួយរោងកុន ផលិតកម្មហូលីវូដអាចទទួលបានតែ ២៥% ប៉ុណ្ណោះនៃប្រាក់ចំណូលសរុបដែលរកបានពីប្រទេសចិន ខណៈដែលនៅប្រទេសផ្សេងទៀតពួកគេអាចទទួលបានច្រើនជាងនេះទ្វេដង។

យោងតាមសារព័ត៌មាន ​​Variety ផលិតកម្មហូលីវូដជាច្រើនធ្លាប់បានសម្លឹងមើលទៅប្រទេសចិន ជាទីផ្សារភាពយន្តដ៏ធំរបស់ខ្លួន ដើម្បីជួយជំរុញប្រាក់ចំណូលសំបុត្រកុន ឬ Box Office ប៉ុន្តែពេលនេះ ខ្សែភាពយន្តក្នុងស្រុករបស់ចិនមានសន្ទុះកាន់តែខ្លាំងនិងវ៉ាដាច់ភាពយន្តហូលីវូដបាត់ទៅហើយនៅក្នុងប្រទេសចិន។ ជាក់ស្ដែងភាពយន្តគំនូរជីវចល “Ne Zha 2” នៅឆ្នាំនេះបានបំបែកកំណត់ត្រារឿង “Inside Out 2” របស់ស្ទូឌីយោហូលីវូដ Pixar ក្លាយជាភាពយន្តគំនូរជីវចលដែលរកចំណូលបានខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។

គួរបញ្ជាក់ថា ប្រទេសចិនគឺជាទីផ្សារភាពយន្តធំទីពីររបស់ពិភពលោក បន្ទាប់ពីអាមេរិកខាងជើង។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារវិស័យភាពយន្តក្នុងស្រុកមានការរីកចម្រើន ភាពសាទររបស់ទស្សនិកជនចិនចំពោះភាពយន្តហូលីវូដក៏បានថយចុះ។

នៅក្នុងបញ្ជីភាពយន្តរកចំណូលបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៅចិន ក្នុងចំណោមចំណាត់ថ្នាក់កំពូលទាំង ២០ មានភាពយន្តតែមួយរឿងប៉ុណ្ណោះជាភាពយន្តនាំចូល នោះគឺ “Avengers: Endgame” ដែលអាចរកប្រាក់ចំណូលបានជិត ៥៨០ លានដុល្លារក្នុងប្រទេសចិន ខណៈភាពយន្ត​ផ្សេងទៀត​​សុទ្ធ​តែ​ជា​ផលិតកម្ម​ក្នុង​ស្រុក ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *