Influencer ស្រីល្បីឈ្មោះ ដា ដាវ ទើបតែដាច់ចិត្តទម្លាយឱ្យមហាជនដឹងថា ពេលនេះនាងកំពុងពពោះទាយាទដំបូងជាមួយគូដណ្តឹង ដែលស្រលាញ់គ្នាអស់រយៈពេលប្រមាណ ៦ ឆ្នាំមកហើយនោះ។ តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ស្រីស្អាត ដា ដាវ បានឱ្យដឹងថា នាងសំងំលាក់ដំណឹងល្អ មិនអាចកាត់ថ្លៃបាននេះ អស់រយៈពេលប្រមាណ ៤ ខែហើយ ដោយស្លៀកតែសម្លៀកបំពាក់រលុងៗតែប៉ុណ្ណោះ។

ទោះជាបីសមាជិកគ្រួសារដំបូងរបស់នាង មកលឿនជាងការកំណត់ក៏ពិតមែន ប៉ុន្តែនាង និងអនាគតស្វាមីពិតជារំភើបចិត្ត រីករាយស្វាគមន៍ ព្រោះអ្នកទាំងពីរបានត្រៀមខ្លួនរួចរាល់អស់ហើយ។ អនាគតអ្នកម៉ាក់ៗថ្មីថ្មោងរូបនេះ ពិតជារំភើបខ្លាំងចំពោះកាដូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានមួយនេះ និងបានអរគុណដល់គូដណ្តឹងដែលបានចូលមកក្នុងជីវិតរបស់នាង ហើយស្រលាញ់យកចិត្តទុកដាក់ចាប់តាំងពីថ្ងៃដំបូងរហូតមកទល់ពេលនេះ ដែលត្រៀមនឹងបង្កើតគ្រួសារតូចមួយជាមួយគ្នានាពេលឆាប់ៗនេះ។
គ្រាន់តែ ដា ដាវ ប្រកាសដំណឹងដ៏សែនរំភើបនេះភ្លាម បណ្តាហ្វេនៗ និងមហាជននាំគ្នាចូលរួមអបអរសាទរតារាស្រីរូបនេះគ្រប់គ្នា ថែមទាំងជូនពរឱ្យម៉ាក់កូនមានសុភាពល្អថែមទៀតផង៕



























Account
Security
Favourite Content