សិល្បករ-សិល្បការិនីបង្ហាញចំណូលចិត្ត និងអត្ថប្រយោជន៍នៃការបរិភោគបន្លែ

ពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ «វេទិកាកេសរជាតិលើកទី៣» និងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «សៀវភៅមគ្គទេសក៍ស្តីពីបន្លែនៅប្រទេសកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ចីរភាព បានកំពុងត្រៀមរៀបចំឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងផ្សារទំនើប​ Aeon1 រាជធានីភ្នំពេញ។ ខណៈពិព័រណ៍កេសរកូល កាន់តែខិតជិតដល់ សិល្បករ-សិល្បការិនីល្បីៗជាច្រើនរូប បានបង្ហាញចំណូលចិត្ត និងអត្ថប្រយោជន៍នៃការបរិភោគបន្លែផ្សេងៗគ្នាយ៉ាងដូច្នេះថា៖ 

លោក ថមមី៖ «ចង់ជម្រាបជូនបងប្អូនថា ទាក់ទងមួយបន្លែបងប្អូនគ្រប់គ្នាគួរតែញ៉ាំឱ្យបានទៀងទាត់ ព្រោះបន្លែសម្បូរដោយវីតាមីនច្រើន ជួយដល់សារពាង្គកាយរបស់យើង ពិសេសដេញជាតិពុលចេញមក ហើយមានបន្លែមួយចំនួនជំនួយដល់ភ្នែក ប្រព័ន្ធខួរក្បាល។ ដូចជាការ៉ុតគឺជួយដល់ភ្នែក បន្លែបៃតងជួយឱ្យសារព្រាងកាយយើងមានសុខភាពល្អបណ្តេញជាតិពុល អ្វីដែលពិសេសជួយគាំទ្រដល់បន្លែខ្មែរយើង ព្រោះឥឡូវវិស័យកសិកម្មគឺជាការចាំបាច់។ អ៊ីចឹង បើយើងជួយគាំទ្រដល់វិស័យកសិកម្មដូចជាបន្លែរបស់យើង វាស្មើនិងយើងចូលរួមចំណែកកសាងប្រទេសយើងឱ្យរីកចម្រើនផងដែរ។ ខ្ញុំសុំណែនាំបងប្អូនឱ្យញ៉ាំបន្លែឱ្យបានច្រើន ជៀសវាងប្រភេទខ្លាញ់ និងសាច់ច្រើនពេក ហើយមួយទៀតបើជៀសបានក៏ជៀសទៅប្រភេទអាហារដែលនាំចូលពីក្រៅប្រទេសច្រើនពេក ញ៉ាំរបស់ក្នុងស្រុកយើងច្រើនល្អ!»

កញ្ញា ពេជ្រ ចរណៃ៖ «សម្រាប់ខ្ញុំគឺចូលចិត្តញ៉ាំបន្លែខ្លាំងមែនទែន ដោយសារទី១ខ្ញុំជាអ្នកលេងកីឡាស្រាប់ ហើយខ្ញុំឆេកមើលទៅលើសាច់ និងប្រភេទបន្លែណាខ្លះដែលជួយដល់សុខភាព។ មែនទែនទៅឱ្យតែប្រភេទបន្លែគឺជួយដល់សុខភាពយើងច្រើនមែនទែន ហើយសម្រាប់ខ្ញុំគិតថា បងប្អូនទាំងអស់គ្នាគួរតែទទួលទាន និងបរិភោគបន្លែឱ្យបានច្រើន»

តារា Tik Tok ធុងប៉េត្រូ៖ «បើបងប្អូនចូលចិត្តហូបសាច់ហើយអត់ហូបបន្លែ គឺដឹងតែខ្វះវីតាមីនហើយ! បន្លែ គឺវីតាមីនច្រើនមែនទែន បន្លែបៃតងជំនួយដល់សរីរាង្គយើងជាច្រើន និយាយជារួមទៅគឺញ៉ាំបន្លែឱ្យបានច្រើន ព្រោះពេលបងប្អូនញ៉ាំបន្លែគឺវាជ្រាបចូលទៅសរីរាង្គរបស់យើង បង្កើនការចងចាំ និងជួយដល់ភ្នែក។ សម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តញ៉ាំបន្លែទើបខ្ញុំឆ្លាត!»

កញ្ញា កែវ សុបញ្ញា៖ «ប៉ះចំអ្នកចូលចិត្តញ៉ាំបន្លែតែម្តង! សម្រាប់មតិខ្ញុំ គឺខ្ញុំចង់ឱ្យបងប្អូនយើងគាំទ្រផលិតផលរបស់ខ្មែរ ជាផលិតផលដែលអត់នាំទំនិញចូលពីក្រៅ គឺអ្វីដែលជារបស់ខ្មែរយើងសុទ្ធៗពិតៗតែម្តង។ បើនិយាយពីអត្ថប្រយោជន៍វិញ គឺថែរក្សារាង ថែរក្សាសម្រស់ ហើយមួយទៀតយើងអាចបរិភោគបន្លែផ្លែឈើឱ្យបានច្រើនគឺជួយសុខភាព និងទ្រទ្រង់រាងកាយយើងប្រចាំថ្ងៃផងដែរ»

លោក ហង្ស សម្បើមស័ក្តិ៖ «និយាយាទៅបន្លែគឺពិតជាសំខាន់ សម្រាប់សុខភាពរបស់យើង ប្រសិនបើយើងធ្វើការជ្រើសរើសបន្លែសម្បូរទៅដោយវីតាមីន ប្រូតេអ៊ីន នៅពេលយើងទទួលទានរៀងរាល់ថ្ងៃគឺធ្វើឱ្យសុខភាពរបស់ទទួលបានរាងកាយរឹងមាំ ព្រោះយើងដឹងស្រាប់ហើយការទទួលទានអាហារគឺយើងចាំបាច់បំផុតត្រូវតែគិត ព្រោះមុខម្ហូបខ្លះសម្បូរទៅដោយសារធាតុខ្លាញ់ និងសារធាតុផ្សេងៗដែលប៉ះពាល់ដល់សុខភាព តែក៏ទទួលស្គាល់ថាវាឆ្ងាញ់ទទួលទានហើយចង់ទទួលទានទៀត។ ប៉ុន្តែយើងត្រូវតែធ្វើការកាត់បន្ថយហើយងាកមកញ៉ាំបន្លែធម្មជាតិឱ្យបានច្រើន។ មួយវិញទៀត ការញ៉ាំបន្លែធម្មជាតិ​ឱ្យបានច្រើនក៏ដូចជាជួយលើកស្ទួយបងប្អូនកសិករបងប្អូនខ្មែរ ដែលគាត់ប្រកបរបរដាំដុះតាមតំបន់ផ្សេងៗ បើយើងមានបន្លែខ្លនឯងតែយើងមិនសូវគាំទ្រ អ៊ីចឹង ពួកគាត់ដាំហើយអត់ដឹងថាយើងទៅចែកចាយនៅកន្លែងណាទេ តែប្រសិនយើងជួយគាំទ្រផលិតផលក្នុងស្រុក មិនថាបន្លែ ឬប្រភេទដំណាំហូបផ្លែផ្សេងៗ គឺនឹងជួយលើកស្ទួយឱ្យកសិករ និងវិស័យដាំដុះនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើន»


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)