អ្នកច្នៃម៉ូត អូលីវ៉ា គង់ បញ្ចេញខូលិកសិនថ្មីរំលេច ៥ សម័យកាលត្រឹមរយៈពេល ២០ ថ្ងៃ

កំពូល​អ្នក​ច្នៃ​ម៉ូត​កម្ពុជា អូ​លី​វ៉ា​ គង់​ ប្រើ​ពេល​មិន​ដល់​១​ខែ​អាច​ច្នៃ​សំលៀក​បំពាក់​ដែល​រំលេច​ដល់​ទៅ​ ៥​ សម័យ​កាល​នៃ​អាណាចក្រ​ខ្មែរ​ដើរ​បង្ហាញ​លើ​ឆាក​ក្នុង​ស្រុក​ដ៏​អស្ចារ្យ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​។​

ការ​ដើរ​ Show បង្ហាញ​ប្រ៊េន KALKIN ដែល​ច្នៃ​ម៉ូត​ដោយ ​អូលីវ៉ា​ គង់​ បាន​បញ្ចប់​ទៅ​យ៉ាងរលូន​ដោយ​មាន​តារា​ម៉ូដែល​ប្រុស​ស្រី​ល្បី​ៗ​ប្រមាណ​ជា​ ៤០​ រូប​បាន​ចូលរួម​ដើរ​ដោយ​ផ្ទាល់​កាល​ពី​ថ្ងៃ​ទី ​២៥​ មករា ​កន្លង​ទៅ​ថ្មី​ៗនេះ។ ​ខូ​លិក​សិន​ថ្មី​មួយ​នេះ​ត្រូវ​បាន​អ្នក​ច្នៃ​ម៉ូត​ អូលីវ៉ា ​គង់​ ប្រាប់ឱ្យ​ដឹង​ថា​ជា​ប្រ៊េន​ដែល​បាន​ដាក់​បញ្ចូល​គ្នា​ដល់​ទៅ​ប្រាំ​សម័យកាល​នៃ​អាណាចក្រ​ខ្មែរ​ដែល​មាន​ដូច​ជា​ ការ​កកើត​ភព​ផែន​ដី ​សម័យ​អាណាចក្រ​អង្គរ​ សម័យ​បែកបាក់​ក្រុង​អង្គរ​ របប​ប្រល័យ​ពូជ​សាសន៍​ និង​សម័យ​អរគុណ​សន្តិភាព​ (សម្ដេច​តេជោ)។ គំនិត​ច្នៃ​ប្រឌិត​នៃ​ការបង្កើតខូលិកសិន​ដើម​ឆ្នាំ​២០២៥​​នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​នូវ​វប្បធម៌​ អរិយធម៌​ ព្រម​ជាមួយ​រឿង​រ៉ាវ​ដ៏​សែន​ឈឺ​ចាប់​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​ (​ប៉ុល​ពត​)​ រហូត​មក​ដល់​សម័យ​សម្ដេច​តេជោ​ដែល​មាន​ការ​អភិវឌ្ឍ​យ៉ាង​ពេញ​លេញ​គួរ​ឱ្យ​កោត​សរសើរ​យ៉ាង​ក្រៃ​លែង​។

​គួរ​ឱ្យ​ដឹង​ដែរ​ថា​ អ្នក​ច្នៃ​ម៉ូត​ជំនាញ​រូប​នេះ​បាន​ចំណាយ​រយៈពេល​ត្រឹម​តែ ​២០ ​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការ​រៀប​ចំ​ និង​រចនា​ច្នៃ​ម៉ូត​សំលៀកបំពាក់​ ខណៈ​ដែល​លោក​ទើប​ទទួល​បញ្ហា​បាក់​ទឹក​ចិត្ត​បន្ទាប់​ពី​អ្នក​ម្ដាយ​ជា​ទី​ស្រលាញ់​បាន​លា​ចាក​លោក​ទៅ​ហើយ​ក្ដី​។​ តែ​ទោះ​ជា​យ៉ាង​នេះ​លោក​ក៏​នៅ​តែ​តស៊ូ​មិន​ព្រម​ចុះ​ចាញ់​ក្រោយ​ឈរ​ជម្នះ​នូវ​បញ្ហា​មួយ​នេះ​ជាមួយ​ជោគជ័យ​គួរ​ឱ្យ​កោត​សរសើរ​នៃ​ការ​ចេញ​ខូលិកសិន​ដើម​ឆ្នាំ​២០២៥​នេះ៕

ប្រភពរូបភាព ៖ FB Oliva Kong



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​



Leave a Reply

Your email address will not be published.Required fields are marked *