ថ្មីៗ នេះ សមាជិករបស់ក្រុមចម្រៀងនារីខេប៉ុប LOONA គឺ YeoJin បានទម្លាយពីគីឡូពិតរបស់ខ្លួនប្រាប់ដល់មហាជនដែលបច្ចុប្បន្ននាងសល់ត្រឹម ៣៤ គីឡូប៉ុណ្ណោះ។ វាពិតជាធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង ព្រោះគីឡូរបស់នាងសឹងតែស្មើគីឡូរបស់កូនក្មេងអាយុ ១៤ ឬ ១៥ ឆ្នាំប៉ុណ្ណោះ។


មែនទែនទៅ អ្នកគាំទ្រជាច្រើនបានសួរទៅកាន់រូបនាងថា៖ តើធ្វើបានយ៉ាងដូចម្ដេចទើបស្រកគីឡូសល់តិចយ៉ាងនេះ?
ជាការឆ្លើយតប YeoJin បានលើកឡើងថា៖ នាងមិនបានញ៉ាំអ្វីឡើយទើបស្រកគីឡូដូច្នេះ គឺសឹងតែមិនហូបអ្វីទាំងអស់។ កាលពីមុន YeoJin ក៏ធ្លាប់បានលើកឡើងពីរបបអាហាររបស់នាងដែរថា នាងហូបតែដំឡូងបារាំងស្ងោរចំនួន ២ ដុំតូចៗ សាច់ទ្រូងមាន់មួយដុំតូច និងផ្លែទំពាំងបាយជូរពីរគ្រាប់ប៉ុណ្ណោះ នៅពេលតមអាហារ។ ក្រៅពីនេះ នាងក៏មានរត់ហាត់ប្រាណផងដែរ។


អ្នកគាំទ្រជាច្រើនបង្ហាញការព្រួយបារម្ភចំពោះរូបនាង ដោយសារការតបបែបនេះពិតជាមានគ្រោះថ្នាក់ខ្លាំងចំពោះសុខភាព ជាពិសេសរាយកាយរបស់នាងមិនអាចទ្រាំទ្របានឡើយប្រសិនបើនៅតែបន្ដយ៉ាងដូច្នេះ។ ហើយការតមអាហាររបស់នាងវាអាចមានគ្រោះថ្នាក់ចំពោះអ្នកផ្សេងដូចគ្នា បើពួកគេដឹងហើយយកទៅអនុវត្ដតាម។ អ្នកគាំទ្រជាច្រើនសង្ឃឹមថា រូបនាងអាចហូបគ្រប់គ្រាន់ និងកុំធ្វើការតមចំណីពេក ព្រោះគីឡូ ៣៤ ពិតជាតិចខ្លាំងសម្រាប់មនុស្សមានវ័យ ២០ ឆ្នាំដូចជារូបនាង៕

























Account
Security
Favourite Content