សុខ ពិសី ទម្លាក់បទមនោសញ្ចេតនា GL ហ្វេនៗស្រឡាំងកាំងគ្រប់គ្នា

បើទោះបីជាមានអ្នកតាមស្នេហ៍ច្រើនដូចកន្ទុយខ្លែងច្រើនឆ្នាំមកហើយក៏ពិតមែន តែកំពូលតារាចម្រៀងស្រីប្រចាំផលិតកម្ម សាន់ដេ សុខ ពិសី មើលទៅហាក់មិនខ្វាយខ្វល់ពីរឿងនេះឡើយ ដោយនាងគិតតែប្រឹងពង្រឹងការច្រៀង និងពង្រីកមុខជំនួញក្រៅសិល្បៈឱ្យរីកធំឡើងៗ។

តួយ៉ាង រយៈពេលចុងក្រោយនាង សុខ ពិសី តែងត្រូវអ្នកសារព័ត៌មានសិល្បៈក្នុងស្រុកជជីកសួរនាំច្រើនពីរឿងរ៉ាវស្នេហា និងជីវិតគូអនាគត តែតារាចម្រៀងសាច់ចាំនេះឆ្លើយតបថា ចំពោះរឿងគូស្នេហ៍កញ្ញានៅមិនទាន់គិតគូរនៅឡើយទេ ព្រោះ​នៅមិនទាន់រកឃើញបុរសដែលល្អក្នុងជីវិតដែលអាចឱ្យនាងផ្ញើរវាសនាបាននៅឡើយទេ។ បុរសជាគូអនាគតត្រូវតែចេះគោរពស្រលាញ់នាង និងក្រុមគ្រួសារនាងជាចាំបាច់ មិនមែនស្រលាញ់តែនាងម្នាក់ទេ។ មួយវិញទៀត ដោយសារ​ម្ចាស់បទ “​ នឹកបងធ្វើឱ្យអូនមានក្តីសុខ” រវល់ការងាររកស៊ី ការធ្វើ BA ផលិតផល និងការច្រៀងតាមកម្មវិធីConcert តាមបណ្តាខេត្តជាដើម។ 

តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម សាន់ដេ រូបនេះថា សម្រាប់រឿងស្នេហា កញ្ញាមិនលាក់បាំងទស្សនិកជន និងអ្នកគាំទ្រទេ ដល់ពេលនឹងបើកបង្ហាញឱ្យដឹងតែម្តង គ្រាន់តែពេលនេះអ្វីៗនៅមិនទាន់កើតឡើងនៅឡើយ ពោលគឺត្រូវការពេលវេលាច្រើនឆ្នាំទៅមុខទៀត។

ស្របពេលរឿងស្នេហា និងរឿងគូអនាគតត្រូវគេជជីកសួរច្រើនស្ទើរមិនលោះថ្ងៃ តារាចម្រៀងសាច់សខ្ចី សុខ ពិសី ស្រាប់តែបែកគំនិតងាកមកផលិតចម្រៀងរសជាតិថ្មី ជាបទមនោសញ្ចេតនាស្នេហាស្រីស្រលាញ់ស្រី (GL/ Girl Love) ធ្វើឱ្យហ្វេនដែលគាំទ្រនាងស្រឡាំងកាំងគ្រប់គ្នាតែម្តង ព្រោះមិននឹកស្មានថា នាងងាកមកច្រៀងចម្រៀងមនោសញ្ចេតនាស្រី និងស្រីបែបនេះឡើយ។ គ្រាន់តែទម្លាក់ Teaser ខ្លីភ្លាម បទ «ឱ្យពួកខ្ញុំស្រលាញ់គ្នាទៅ» ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនបាត់ទៅហើយ ពិសេសក្រុមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា។

យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា ការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីមកច្រៀងចម្រៀងមនោសញ្ចេតនា GL របស់ សុខ ពិសី នឹងជោគជ័យឬយ៉ាងណាទេ ព្រោះកន្លងមកតារា​ស្រី​ដទៃ​ទៀត​ក៏​ងាក​មក​ប្រើ​យុទ្ធសាស្រ្តស្រដៀងគ្នានេះ​ដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកចូលរួមសម្រក់​ទឹក​ភ្នែក​ក្នុង​ព្រឹត្តិការណ៍ «ដាស់​ស្មារតី​ជាតិ» កាលពីម្សិលមិញ

កម្មវិធី «ដាស់​ស្មារតី​ជាតិ» បាន​ធ្វើ​ឱ្យ​ទឹក​ភ្នែក​មហាជន​ខ្មែរ​ទាំង​ប្រុស​ស្រី​ហូរ​ស្រក់​ព្រោះ​តែ​ការ​ឈឺ​ចាប់​នៃ​ការ​ចងចាំ​ដែល​មិន​អាច​បំភ្លេច​បាន​ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​រង​ការ​បៀតបៀន ឈ្លានពាន គំរាម​កំហែង​ដោយ​មិន​

Wang Yibo ជាសិល្បករចិនម្នាក់គត់ជាប់ឈ្មោះក្នុងបញ្ជីបុគ្គលឆ្នើមអាយុក្រោម ៣០ ឆ្នាំនៅអាស៊ីរួមជាមួយការចុះបញ្ជីម៉ាកពាណិជ្ជកម្មផ្ទាល់ខ្លួន

ថ្មីៗនេះតារាសម្ដែងប្រុសចិនលំដាប់ជួរមុខ Wang Yibo ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមមានវ័យក្រោម ៣០ឆ្នាំក្នុងបញ្ជី "Forbes 30 Under 30" នៅអាស៊ី

តម្លៃខ្លួនផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ហក់ឡើងខ្ទង់លានដុល្លារ ក្រោយរឿងភាគថ្មីជោគជ័យយ៉ាងគំហុក

តារាសម្ដែងចិន Zhang Linghe ត្រូវបានគេរាយការណ៍ថាទទួលបានតម្លៃពាណិជ្ជកម្មកាន់តែខ្ពស់ បន្ទាប់ពីភាពជោគជ័យយ៉ាងផ្ទុះកក្រើកនៃរឿងភាគបុរាណមានចំណងជើងថា Zhu Yu

I.N សមាជិក Stray Kids ចាយលុយសុទ្ធជាង ៦ លានដុល្លារទិញអាផាតមិននៅ Hyundai Apartment Complex

យោងតាមឧស្សាហកម្មធនាគារអចលនទ្រព្យនៅថ្ងៃទី២៩ ខែឧសភា I.N សមាជិកក្រុម Stray Kids បានក្លាយជាម្ចាស់អចលនទ្រព្យបន្ទាប់ពីទិញអាផាតមិន

វីដេអូ N.John សម្ដែងនៅកូរ៉េ ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកទស្សនា ពិសេសអ្នករាំអាជីពនៅទីនោះ

កាលពី​រាត្រី​ថ្ងៃ ២៨ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ N.John បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​មួយ​នៅ​ប្រទេស​កូរ៉េ ដែល​រៀបចំ​ដោយ​ប្រេន Error nyc ហើយ​វីដេអូ​ពេល​តារា​ចម្រៀង​ខ្មែរ​រូប​នេះ​ច្រៀង​ទទួល​បាន​

N.John ត្រៀម​បង្ហាញ​វត្តមាន​ម្ដង​ទៀតនៅ​កូរ៉េក្នុង​កម្មវិធីផ្លូវ​ការ​របស់ស្ថានទូត​

ចេញ​ទៅ​សម្ដែង​នៅ​កូរ៉េ​លើក​នេះ N.John ទទួល​បាន​ការ​អញ្ជើញឱ្យចូល​ចួប​សម្ដែង​ការ​គួរ​សម​ជាមួយ​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ជាមួយ​ឱកាស​នៃ​ការ​សម្ដែង​ក្នុង​កម្មវិធី​ធំៗ​របស់​ស្ថានទូត ជា​ពិសេស​

គិតគូរដិតដល់! Doyoung ក្រុម NCT បរិច្ចាគប្រាក់ ១០០ លានវ៉ុន សម្រាប់កិច្ចការបង្ការការធ្វើអត្តឃាត និងជួយសង្គ្រោះអ្នកនៅមានជីវិត

នៅថ្ងៃទី ២៩ ខែឧសភានេះ មូលនិធិកូរ៉េសម្រាប់ការពារការធ្វើអត្តឃាត (Korea Foundation for Suicide Prevention) បានប្រកាសថា៖ «លោក Doyoung ក្រុម NCT បានបរិច្ចាគប្រាក់ចំនួន ១០០ លានវ៉ុន (ប្រហែល

ប៉ុន្មានឈុតសម្លៀកបំពាក់ដែល ស៊ីន យូប៊ីន ស្លៀកចូលរួមកម្មវិធីនៅម៉ាកាវ ច្នៃពីសូត្រខ្មែរទាំងអស់

ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ម៉ាកាវ​របស់​តារា​សម្ដែង​ស្រី ស៊ីន យូប៊ីន បាន​បញ្ចប់​ទៅ​ហើយ​ក្ដី តែ​រូបភាព​ផ្លូវការ​មួយ​ចំនួន​របស់​តួឯក​ស្រី "លួច​ស្នេហ៍​គូ​ដណ្ដឹង​” ទើប​បង្ហាញ។ ក្នុង​នោះ​ឈុត​ពណ៌​ខ្មៅ​ពេល​ប្រកាស​អ្នក​ឈ្នះ​ពាន​រង្វាន់

ក្លឹបអ្នកគាំទ្រផ្លូវការរបស់តារាប្រុស Owen Cheung នៅហុងកុងរំភើបចិត្តនឹងការស្វាគមន៍ដ៏កក់ក្ដៅរបស់អ្នកគាំទ្រកម្ពុជា

ថ្មីៗនេះតួឯកប្រុសស្រីក្នុងរឿង តម្រុយមរណៈ គឺលោក លោក Owen Cheung និងកញ្ញា Tiffany Lau បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមសម្ដែង

Stray Kids បង្កើតប្រវត្តិសាស្ត្រថ្មី ដោយអាចលក់អាល់ប៊ុមសរុបលើស ៤០ លានបន្ទះ នៅកូរ៉េ និងជប៉ុន

ក្រុមចម្រៀងខេប៉ុប Stray Kids បានសម្រេចនូវសមិទ្ធផលដ៏ធំធេងមួយទៀត ដោយបានលក់អាល់ប៊ុមបានសរុបលើស ៤០ លានបន្ទះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន។

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី